ថ្មីៗក្នុងអាទិត្យនេះ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យយក្សរបស់ចិនឈ្មោះ Evergrande Group បានរាយការណ៍ពីស្ថានភាពហិរញ្ញវត្ថុដ៏គួរឲ្យបារម្ភ។ Evergrande Group កំពុងជំពាក់បំណុលសរុប ៣០០ពាន់លានដុល្លារអាមេរិច ហើយបានប្រកាសថានឹងមិនមានសមត្ថភាពក្នុងការសងបំណុលនេះទេ ហើយនឹងអាចក្ស័យធន។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង ១.៣០០គម្រោងក្នុងក្រុងចំនួន ២៨០ នៅប្រទេសចិន ដែលក្នុងនោះ ៨០០គម្រោងកំពុងសាងសង់នៅឡើយ។ ក្រុមហ៊ុននេះមានបុគ្គលិកប្រហែល ២០០.០០០នាក់ និងចូលរួមបង្កើតការងារដល់ទៅ ៣.៨លានក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះ ភាគហ៊ុន និងមូលប័ត្របំណុលរបស់ក្រុមហ៊ុននេះមានដាក់លក់ក្នុងទីផ្សារមូលប័ត្រជាច្រើនក្នុងអាស៊ី។ ប្រសិនជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Evergrande នឹងក្ស័យធន អតិថិជនប្រមាណ១.៥ លាននាក់ដែលកំពុងបង់រំលស់ខុនដូរបស់ ក្រុមហ៊ុននេះនឹងត្រូវខាតបង់លុយបង់រំលស់។ មិនតែប៉ុណ្ណោះដៃគូអាជីវកម្មរបស់ក្រុមហ៊ុននេះរួមមាន ធនាគារ អ្នកផ្គត់ផ្គង់គ្រឿងសំណង់ អ្នកវិនិយោគទាំងអស់ ក៏ដូចជាសេដ្ឋកិច្ចចិន និងអ្នកវិនិយោគក្នុងប្រទេសចិននឹងត្រូវប៉ះពាល់។ ដោយសារតែទំហំដ៏ធំរបស់ Evergrande និងឥទ្ធិពលប៉ះពាល់អវិជ្ជមានដ៏ច្រើនប្រសិនជាក្រុមហ៊ុននេះក្ស័យធន អ្នកវិភាគសេដ្ឋកិច្ចជាច្រើនគិតថា រដ្ឋាភិបាលចិន នឹងត្រូវចេញជួយសំណងដើម្បីកុំឲ្យក្រុមហ៊ុននេះក្ស័យធន និងមានការរងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន Evergrande ចាប់ផ្ដើមសងអ្នកវិនិយោគក្នុង wealth management products* របស់ខ្លួនបណ្ដើរៗជាមួយខុនដូ ការិយាល័យ តូបលក់ទំនិញ និងអាគារអចលនទ្រព្យកំពុងសាងសង់។ យ៉ាងណាមិញយើងត្រូវតាមដានបន្តថា […]
រឿង ១០យ៉ាង ត្រូវលុបចោលពីជីវិត
មានរឿងខ្លះមិនល្អសម្រាប់ជីវិតយើងឡើយ ដូចនេះគួរលុបចោលឱ្យអស់ទៅ៖ ១. ទិញរបស់ដែលខ្លួនឯងមិនត្រូវការ ឬទិញមកហើយមិនប្រើ ២. មានលុយប៉ុន្មាន ចាយអស់ៗ ឬចាយលើសពីសមត្ថភាពដែលខ្លួនមាន ៣. ខ្ចីលុយដោយមិនមានគម្រោងច្បាស់លាស់ ៤. ប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ ៥. ព្យាយាមរស់នៅឱ្យស្របនឹងការរំពឹងទុករបស់អ្នកដទៃ ៦. វាយតម្លៃ និងរិះគន់ជីវិតអ្នកដទៃ ៧. កប់ខ្លួនឯងក្នុងអតីតកាល និងព្រួយបារម្ភអំពីអនាគត ៨. មិនហ៊ានចាប់ឱកាស ព្រោះគិតថាខ្លួនធ្វើមិនបាន ឬដោយសារខ្លាចហានិភ័យ និងភាពបរាជ័យហួសហេតុ ៩. ខំប្រឹងរក្សាមិត្តភាពជាមួយទ្រុសមិត្ត ឬមិត្តក្លែងក្លាយ ១០. ទម្លាប់ដែលមិនល្អចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត
ការរកស៊ីជាមួយមិត្តភក្តិ
ខាងក្រោមនេះជាសំណួរចំនួន ៤ ដែលអ្នកទាំងអស់គ្នាគួរសួរខ្លួនឯងមុនអាយុ ៣០៖ ១. មូលហេតុអ្វីដែលធ្វើឱ្យអ្នកក្រោកឡើងពេលព្រឹក? សំណួរនេះស្ដាប់ទៅដូចធម្មតា ប៉ុន្តែមានន័យជ្រៅ ព្រោះសំដៅទៅលើគោលដៅជីវិតរបស់អ្នក។ ពេលដែលមានគោលដៅច្បាស់លាស់ អ្នកនឹងពេញចិត្តក្នុងការក្រោកពីព្រលឹមដើម្បីធ្វើវារាល់ថ្ងៃ ដោយមិនហត់នឿយឡើយ។ ២. តើពាក្យថាជោគជ័យមានន័យដូចម្ដេចសម្រាប់អ្នក? មនុស្សភាគច្រើនគិតថាភាពជោគជ័យគឺការដែលមានលុយ, អំណាយ និងកេរ្តិ៍ឈ្មោះ។ ប៉ុន្តែតាមពិតទៅ ភាពជោគជ័យគឺអាចមានក្នុងទម្រង់ផ្សេងៗ ដែលសម្រាប់អ្នកខ្លះ គឺជាការរស់នៅក្នុងបរិស្ថានដែលធ្វើឱ្យអ្នកអភិវឌ្ឍសមត្ថភាព និងសក្ដានុពលរបស់ខ្លួនបាន, អ្នកខ្លះទៀតគិតថាការដែលរស់នៅមានភាពស្ងប់ចិត្ត ជាដើម។ ៣. តើខ្ញុំនឹងក្លាយទៅជាយ៉ាងណា នៅអាយុ ៣០? សំនួរនេះស្ដាប់ទៅដូចសាមញ្ញផង ពិបាកគិតផង ប៉ុន្តែពិតជាមានសារៈសំខាន់។ យើងត្រូវដឹងថាបច្ចុប្បន្នយើងឈរនៅកន្លែងណា ហើយតើវាជាផ្លូវដែលនាំអ្នកទាំងអស់គ្នាសម្រេចគោលដៅឬអត់? បើត្រូវហើយ គួរព្យាយាមបន្តទៀត។ តែបើគិតថាផ្លូវនេះមិនត្រូវទេ, អាចផ្លាស់ប្ដូរបាន មិនទាន់យឺតពេលឡើយ។ ៤. រាល់ថ្ងៃខ្ញុំមានសមត្ថភាពអ្វីខ្លះ? ជាអ្វីដែលសំខាន់ គឺត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយព្យាយាមពង្រឹងសមត្ថភាពបន្ថែមរហូត។ មិនត្រូវគិតថាខ្លួនគ្មានសមត្ថភាពធ្វើរឿងអ្វីដោយខ្លួនឯងឡើយ ព្រោះអ្នកត្រូវរឹងមាំនិងពុះពារគ្រប់ឱបសគ្គដោយខ្លួនឯង ដោយឯករាជ្យភាព។
Credit score ហ្នឹងអីគេ?
Credit score (អាចបកប្រែជាភាសាខ្មែរថា ពិន្ទុឥណទាន) គឺជាតួលេខឬ ពិន្ទុដើម្បីវាស់វែងពីលទ្ធភាពក្នុងការទទួលយកប្រាក់កម្ចីរបស់បុគ្គលឬស្ថាប័នណាមួយ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់ពិន្ទុនេះដើម្បីមើលថាតើគួរផ្ដល់កម្ចីទៅបុគ្គល ឬស្ថាប័នមួយឬអត់ ហើយគួរផ្ដល់កម្ចីត្រឹមកម្រិតណា។ កាលអ្នកមានពិន្ទុឥណទានល្អ អ្នកមានភាពងាយស្រួលក្នុងការយកកម្ចី អាចយកទំហំកម្ចីធំ និងទទួលបានលក្ខខណ្ឌកម្ចីល្អ។ នៅប្រទេសយើង ពិន្ទុនេះមានឈ្មោះថា K-score (ខេ ស្ករ) និងត្រូវបានគណនាដោយ Credit Bureau Cambodia (CBC)។ វិធីគណនា ខេ ស្ករ មិនត្រូវបានផ្សាយជាសាធារណៈទេ ប៉ុន្តែបើយោងតាម CBC កត្តាសំខាន់ៗដែលត្រូវបានបញ្ចូលក្នុងការគណនា និងធ្វើឲ្យពិន្ទុរបស់យើងខ្ពស់ឬទាបនោះមានដូចជា ទំនោនៃការសាកសួររបស់អតិថិជននៅស្ថាប័នផ្សេងៗ ការប្រើប្រាស់ឥណទាន (ចំនួនគណនីដែលកំពុងមាន និងគណនីដែលបានធានាដល់អ្នកដ៏ទៃ និងចំនួនទឹកប្រាក់សរុបអតិថិជននៅជាប់ជំពាក់) ឥរិយាបទនៃការបង់ឥណទានត្រលប់ និងព័ត៌មានមួយចំនួនដូចជា ការខកខានមិនបានសងប្រាក់ត្រលប់ និងកត្តាសំខាន់ៗដទៃទៀត។ ខេ ស្ករ នេះមិនមែនជាកត្តាតែមួយដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់មុននឹងសម្រេចចិត្តក្នុងការផ្តល់ឥណទាននោះទេ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនីមួយៗ មានវិធីគណនាពិន្ទុឥណទាន និងកម្រិតហានិភ័យក្នុងការផ្តល់ឥណទានដល់អតិថិជនណាមួយផ្សេងៗគ្នាបន្ថែមពីលើខេ ស្ករនេះ រួមមានការវិភាគទៅលើកត្តាសំខាន់ ៥ ដូចជាលទ្ធភាព ទំហំកម្ចី ទ្រព្យបញ្ចាំ […]
ការរកស៊ីជាមួយមិត្តភក្តិ
ធ្លាប់អត់និយាយគ្នាលេងជាមួយមិត្តភក្តិពីនេះពីនោះ ស្រាប់តែមានគំនិតដូចគ្នាចង់បើកអាជីវកម្មអ្វីមួយជាមួយគ្នាទេ? ចាប់ផ្ដើមអាជីវកម្មអ្វីមួយគឺមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែបើបានដើរផ្លូវនេះជាមួយមនុស្សដែលយើងទុកចិត្តប្រហែលជាមិនសូវពិបាកទេដឹង។ យ៉ាងណាមិញ ការធ្វើអាជីវកម្មជាមួយមិត្តភក្តិនេះ មានន័យថាទំនាក់ទំនងរបស់អ្នកទាំងអស់គ្នាអាចមានការប្រែប្រួល ពោលគឺពេលជួបគ្នាមិនមែនសម្រាប់កម្សាន្តសប្បាយដូចពីមុនឡើយ ហើយពេលម៉ោងធ្វើការគឺត្រូវម្មត់ចត់ធ្វើការទើបអាចទៅមុខបាន។ ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវធ្វើ និងមិនត្រូវធ្វើ បើចង់រកស៊ីជាមួយមិត្តភក្តិ៖ ១. កុំចាប់ផ្ដើមរកស៊ីជាមួយគ្នាព្រោះតែជាមិត្តភក្ដិគ្នា អ្វីដែលមនុស្សមួយចំនួនយល់ច្រឡំនោះគឺថា ជាមិត្តភក្តិនឹងគ្នាល្អហើយ ទុកចិត្តហើយប្រហែលជាអាចរកស៊ីជាមួយគ្នាបាន។ ប៉ុន្តែជាក់ស្ដែង វាទាមទារឱ្យអ្នកទាំងអស់គ្នាមានជំនាញពាក់ព័ន្ធ មានគោលដៅដូចគ្នា និងឆន្ទៈដូចគ្នា ទើបអាចដើរផ្លូវជាមួយគ្នាបានដែរ បើមិនដូច្នោះទេ អ្នកទាំងអស់គ្នាអាចខាតពេលវេលា ការរកស៊ី ឬបាត់បង់មិត្តភាពនេះទៀតផងក៏ថាបាន។ ២. បែងចែកតួនាទីឱ្យបានច្បាស់លាស់ ការរកស៊ីនេះគឺទូលំទូលាយណាស់ ហើយចាប់ផ្ដើមដំបូងនេះ គឺមានការងារច្រើនដែលត្រូវធ្វើ ដូចនេះត្រូវចែកតួនាទីគ្នាឱ្យបានច្បាស់លាស់តាំងពីដំបូង ទើបមានការទទួលខុសត្រូវរៀងៗខ្លួន។ ជាមួយគ្នាដែរ, ការបែងចែកភាគហ៊ុនក្នុងអាជីវកម្មក៏ត្រូវធ្វើការបែងចែកឱ្យសមស្របនឹងទំហំការងារ និងការដាក់ដើមទុនចូលដូចគ្នា។ ៣. និយាយគ្នាឱ្យបានច្បាស់លាស់ ឧទាហរណ៍ គួរធ្វើការនិយាយគ្នាឱ្យច្បាស់លាស់តាំងពីដំបូង ឱ្យដឹងថាសមាជិកនីមួយៗមានគោលដៅ គុណតម្លៃ និងការរំពឹងទុកដូចម្ដេចខ្លះ។ ត្រូវចាំថាសមាជិកគ្រប់គ្នាសុទ្ធតែបានបញ្ចេញមតិយោបល់ពីគំនិតផ្ទាល់ខ្លួន ហើយសុទ្ធតែមានគោលដៅដូចគ្នា ទើបអាចឱ្យអាជីវកម្មដើរទៅមុខបាន។ ៤. ត្រូវសរសេរផែនការអាជីវកម្ម ចំណុចនេះគឺសំខាន់ណាស់ ព្រោះយើងត្រូវមានផែនការច្បាស់លាស់ ហើយកំណត់គោលដៅអាជីវកម្មក្នុងរយៈពេលខ្លី និងវែង។ បន្ថែមទៀត ផែនការអាជីវកម្មនេះក៏មានសារៈសំខាន់សម្រាប់ពេលដែលអ្នកទាំងអស់គ្នាចង់ដាក់ស្នើកម្ចីពីធនាគារ […]
សរសេរសំបុត្រទៅខ្លួនឯងនាពេលអនាគត
ធ្លាប់សរសេរសំបុត្រទៅខ្លួនឯងនាពេលអនាគតអត់? ស្ដាប់ទៅដូចជាចម្លែកបន្តិចព្រោះសរសេរឱ្យខ្លួនឯង ប៉ុន្តែអ្នកទាំងអស់គ្នាអាចសាកសរសេរបាន ប្រសិនបើចង់ឱ្យខ្លួនឯងសន្យាថាសម្រេចគោលដៅអ្វីមួយ, ចង់ដឹងថាខ្លួនឯងសម្រេចបានគោលដៅប៉ុន្មាន, សរសេរដើម្បីលើកទឹកចិត្តខ្លួនឯងពេលអនាគត, រៀបរាប់អំពីស្ថានភាពខ្លួនឯងបច្ចុប្បន្ន, ឬគ្រាន់តែចង់សរសេរសំបុត្រលេងៗឱ្យខ្លួនឯងពេលអនាគតក៏បាន។ ជំហានទី១៖ កំណត់ឱ្យអាយុដែលចង់សរសេរជូន, ៥ឆ្នាំទៀត? ១០ឆ្នាំទៀត? ឬ ២០ឆ្នាំ? ឧទាហរណ៍៖ ជូនចំពោះសីហា ១០ឆ្នាំខាងមុខ, ជូនចំពោះសីហានៅអាយុ ៣០ឆ្នាំ។ ជំហានទី២៖និយាយពីស្ថានភាពខ្លួនឯងបច្ចុប្បន្នឱ្យអនាគតស្ដាប់។ ឧទាហរណ៍៖ ឆ្នាំនេះខ្ញុំអាយុ ២២ឆ្នាំហើយ, ទើបរៀនចប់សកលវិទ្យាល័យ ហើយបានចូលបម្រើការងារនៅក្រុមហ៊ុនមួយកន្លែង បានប្រាក់ខែល្មមគួរសមដែរគ្រប់គ្រាន់នឹងការចាយវាយម្នាក់ឯង និងអាចសន្សំបានតិចតួច។ ជំហានទី ៣៖ និយាយអំពីជំនាញ និងអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត។ ឧទាហរណ៍៖ ជំនាញរបស់ខ្ញុំទីផ្សារ ព្រោះរៀនខាងនឹង ហើយខ្ញុំក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អដែរ។ អ្វីដែលខ្លាចជាងគេគឺអត់លុយចាយ ព្រោះពេលខ្លះរៀងជ្រុលដៃបន្តិច និងដាច់លុយចុងខែ។ ប៉ុន្តែប្រហែលជាមិនអីទេ ឥឡូវទើបបានស្គាល់ LuyBook បានចាប់ផ្ដើមយល់ដឹង និងចូលចិត្តអានបន្ថែមអំពីការគ្រប់គ្រងលុយ និងការវិនិយោគ។ ជំហានទី ៤៖ និយាយពីអ្វីដែលអ្នកសង្ឃឹមថាខ្លួនឯងនាពេលអនាគត នឹងឈប់ធ្វើ។ ឧទាហរណ៍៖ រាល់ថ្ងៃស្ត្រេសណាស់ ការងារក៏ពិបាក ហើយឱ្យតែទៅដល់ផ្ទះវិញអ្នកផ្ទះរអ៊ូរហូត បើនិយាយមិនស្រួលប៉ះពាល់សម្ដីជ្រុលឈ្លោះគ្នាពេញនឹង។ អ៊ីចឹង […]
សារសម្រាប់បងប្អូនវ័យខ្ទង់ ២០
ខាងក្រោមនេះជាសាររបស់ #LuyBook សម្រាប់បងប្អូនដែលមានវ័យខ្ទង់ ២០៖ ១. សាកល្បងធ្វើអ្វីថ្មីៗ ដែលខ្លួនចង់ធ្វើឱ្យហើយទាន់នៅក្មេង ទើបមិនស្ដាយក្រោយ ២. កុំចាយវាយលើសពីលទ្ធភាពដែលខ្លួនឯងមាន ៣. ព្យាយាមសន្សំលុយឱ្យបានច្រើនតាមលទ្ធភាពអាចធ្វើបាន ៤. កុំភ្លេចទុកពេលសម្រាប់ខ្លួនឯង ស្រលាញ់ខ្លួនឯងឱ្យបានច្រើន និងអភិវឌ្ឍន៍ខ្លួន ៥. បង្កើតមិត្តភាពល្អៗ និងចៀសវាងសេពគប់មិត្តមិនល្អ ៦. ត្រូវចាំថាជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ សូមកុំប្រៀបធៀបជីវិតខ្លួនជាមួយអ្នកដទៃ ៧. គួរដឹងថាមានមនុស្សជាច្រើនក្នុងវ័យនេះ មានភាពស្រពិចស្រពិលក្នុងជីវិតដូចអ្នកដែរ ៨. បើហត់ខ្លាំង សម្រាកបន្តិចសិនទៅ តែកុំបោះបង់ចោលគោលដៅរបស់ខ្លួន ៩. កុំភ្លេចអានសៀវភៅ និងហាត់ប្រាណជាប្រចាំ ១០. រៀនវិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អ ចុងក្រោយ Admin ចង់លើកទឹកចិត្តជាពិសេសអ្នកដែលកំពុងជួយបញ្ហានានា ទោះតូច ឬធំក្ដី ថាអ្វីៗមិនឋិតថេររហូតនោះទេ ហើយបញ្ហាទាំងនោះក៏ដូចគ្នា។ កុំគិតច្រើនពេកអី អ្វីៗនឹងល្អប្រសើរជាមិនខាន។
ផ្ដាច់ទម្លាប់ខ្ជះខ្ជាយលុយតាមក្បួន Atomic Habits
Atomic Habits គឺជាសៀវភៅល្បីមួយរបស់លោក James Clear ដែលពន្យល់ពីលទ្ធផលស្វ័យគុណនៃទម្លាប់តូចៗ និងវិធីដ៏មានប្រសិទ្ធិភាពក្នុងការបង្កើតទម្លាប់ល្អ និងកាត់ផ្ដាច់ទម្លាប់អាក្រក់ តាមរយៈក្បួន ៤ ជំហានគឺ៖ ក្បួនបង្កើតទម្លាប់ល្អ ក្បួនផ្ដាច់ទម្លាប់មិនល្អ Make it obvious ធ្វើឲ្យស្រួលនឹកឃើញ Make it invisible ធ្វើកុំឲ្យនឹកឃើញ Make it attractive ធ្វើឲ្យចង់ធ្វើ Make it unattractive ធ្វើកុំឲ្យចង់ធ្វើ Make it easy ធ្វើឲ្យស្រួលធ្វើ Make it difficult ធ្វើកុំឲ្យស្រួលធ្វើ Make it satisfying ធ្វើឲ្យពេញចិត្ត Make it unsatisfying ធ្វើកុំឲ្យពេញចិត្ត ថ្ងៃនេះ នឹងបកស្រាយក្បួននេះដល់អ្នកទាំងអស់គ្នា ដើម្បីប្រើប្រាស់សម្រាប់កាត់ផ្ដាច់ទម្លាប់ចាយវាយមិនចាំបាច់លើអ្វីមួយ។ ឧទាហរណ៍ថា អ្នកទាំងអស់គ្នាចង់ផ្តាច់ទម្លាប់ទិញ Milk Tea ឬ Boba ញាំុរាល់ថ្ងៃ។ […]
៥ ប្រភេទនៃឯករាជ្យភាពហិរញ្ញវត្ថុ
#LuyBook ធ្លាប់សរសេរអត្ថបទអំពី F.I.R.E. ឬឯករាជ្យភាពហិរញ្ញវត្ថុ និងការចូលនិវត្តន៍លឿន ម្ដងរួចហើយ។ ដូចនេះ យើងបានដឹងថាអ្នកដែលនៅក្នុងចលនា FIREនេះ គឺខិតខំសន្សប្រាក់ឱ្យបានពីចន្លោះពី ២៥ ទៅ ៣០ដងនៃការចំណាយប្រចាំឆ្នាំរបស់ពួកគេ ហើយការរស់នៅបែបនេះទាមទារឱ្យមានការសន្សំសំចៃខ្ពស់ និងត្បិតត្បៀតខ្លាំង ដែលមនុស្សមួយចំនួនប្រហែលជាគិតថាមិនសាកសមជាមួយពួកគេឡើយ។ អ៊ីចឹង, ក្នុងថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីប្រភេទផ្សេងៗទាំង ៥នៃឯករាជ្យភាពហិរញ្ញវត្ថុ ដូចខាងក្រោម៖ ១. Lean FI ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគល្មមគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ចំណាយចាំបាច់ដូចជា ផ្ទះ, ម្ហូបអាហារ, ទឹក, ភ្លើង ជាដើម។ មនុស្សប្រភេទេនេះរស់នៅបែបតិចនិយម ហើយបើនិយាយឱ្យស្រួលស្ដាប់គឺថា ទោះគ្មានការងារធ្វើ ក៏មិនដាច់ពោះស្លាប់ដែរ គ្រាន់តែបានមួយរស់ មិនមានលុយសល់ ឬលុយទុកដើរលេង ជាដើម។ ២. Regular FI ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគល្មមសម្រាប់ការរស់នៅដូចជីវិតយើងធម្មតាប្រចាំថ្ងៃ។ នេះមានន័យថា យើងមានលុយទុកសម្រាប់ចំណាយចាំបាច់ហើយ មានលុយសល់ខ្លះសម្រាប់ចំណាយបន្ថែម ដូចជាដើរលេងយូរៗម្ដង ជាដើម។ ៣. Barista FI ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគមិនទាន់ល្មមសម្រាប់ការរស់នៅជីវភាពធម្មតានៅឡើយ ប៉ុន្តែចង់បាន Regular […]
កំពូលកាក់ឌីជីថលទាំង១០ ដែលអ្នកគួរដឹង
ថ្ងៃនេះ #LuyBook នឹងរៀបរាប់អំពីកាក់ឌីជីថលទាំង១០ដែលមានតម្លៃទីផ្សារខ្ពស់ជាងគេ គិតត្រឹមថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១នេះ ដែលមាន ដូចខាងក្រោម៖ ១. Bitcoin (BTC) Bitcoin គឺជាប្រភេទកាក់ឌីជីថលមួយប្រភេទដែលបានប្រើប្រាស់បច្ចេកវិទ្យា Peer-to-Peer (Peer-to-peer គឺសំដៅដល់ប្រព័ន្ធមួយដែលតភ្ជាប់ប្រតិបត្ដិការរវាងបុគ្គលមួយទៅបុគ្គលមួយទៀតដោយផ្ទាល់ និងដោយមិនឆ្លងការអន្ដរការីណាមួយឡើយ) ដើម្បីប្រតិបត្ដិការដោយមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារកណ្ដាល ឬរដ្ឋាភិបាលណាមួយឡើយ។ Bitcoin គឺបង្កើតឡើងមានលក្ខណៈជា Open Source ដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាចូលទៅប្រើប្រាស់នៅក្នុងបណ្ដាញបាន ហើយគ្មាននរណាម្នាក់ជាអ្នកគ្រប់គ្រងនោះទេ។ កាក់ឌីជីថល Bitcoin នៅតែរក្សាបាននូវតំណែងកំពូលជាកាក់ដែលមានតម្លៃជាងនៅក្នុងចំណោមកាក់ឌីជីថលទាំងជាង៤០០០ប្រភេទ បើទោះបីជាតម្លៃរបស់វាមានភាពរង្គោះរង្គើបន្ដិចនាពេលថ្មីៗនេះ។ តម្លៃទីផ្សាររបស់កាក់មួយនេះ មានរហូតដល់ទៅជាង ៨៩១ពាន់លានដុល្លារអាម៉េរិក ហើយតម្លៃបច្ចុប្បន្នក្នុង១កាក់គឺប្រមាណ ៤៧,៣៨៦ដុល្លារ។ ២. Ethereum (ETH) Ethereum គឺជាបណ្ដាញ Blockchain មួយ ដែលមានលក្ខណៈបើកចំហរ ហើយវាក៏ជាអ្នកនៅពីក្រោយកាក់ឌីជីថល Ethereum (ETH) និងកម្មវិធីរាប់ពាន់ផ្សេងៗជាច្រើនទៀតផងដែរ។ ដោយឡែក នាពេលថ្មីៗនេះ តម្លៃទីផ្សាររបស់កាក់ឌីជីថល Ethereum មានតម្លៃជាង៣១៧ពាន់លានដុល្លារ។ នៅថ្ងៃនេះតម្លៃរបស់វាមានជាង៣,២៩២ដុល្លារ។ ៣. Binance […]
