Blog

ទម្លាប់នៃការចាយវាយរបស់កូនទាំង ៣

១.​ កូនបង កូនបងភាគច្រើនជាមនុស្សដែលចាស់ទុំ អត់ធ្មត់ និងម៉្មត់ចត់ការងារ ព្រោះបានជួយការងារម៉ាក់ប៉ាច្រើនជាងគេតាំងពីក្មេង។ ដូច្នេះហើយកូនបងភាគច្រើនមានទម្លាប់ចាយវាយល្អ ហើយពូកែគ្រប់គ្រងលុយជាងគេ ចេះរស់នៅតាមលទ្ធភាពខ្លួន មានប្រាក់សន្សំ និងចេះវិនិយោគទៀតផង។ ២. កូនកណ្ដាល កូនកណ្ដាលភាគច្រើនជាមនុស្សដែលពូកែសម្របសម្រួល និងបត់បែនតាមកាលៈទេសៈ ព្រោះទម្លាប់មានបងផង ហើយមានប្អូនផង។ បើនិយាយពីទម្លាប់ទុកដាក់លុយវិញ កូនកណ្ដាលជាកូនដែលពូកែសន្សំលុយជាងគេ ហើយជាមនុស្សចិត្តល្អដែលចូលចិត្តឱ្យកាដូដល់បងប្អូន និងគ្រួសារជាងគេដែរ។ ៣. កូនពៅ កូនពៅភាគច្រើនជាកូនសំណព្វ ព្រោះតូចជាងគេ ហើយទាំងម៉ាក់ប៉ា បងប្អូនស្រឡាញ់ជាងគេ និយាយទៅទម្រើសតែម្ដង។ ដោយសារហេតុនេះ កូនពៅជាកូនដែលមានទម្លាប់ចាយវាយយ៉ាប់ជាងគេ ព្រោះធ្លាប់ទាមទារអ្វីបានដូចចិត្ត ដូចនេះកូនពៅមិនសូវចេះសន្សំលុយប៉ុន្មានទេ។​

អនាគតនៃរូបិយបណ្ណឌីជីថល

រូបិយបណ្ណឌីជីថល ឬ Digital Currency បច្ចុប្បន្ននេះកំពុងតែមានការចាប់អារម្មណ៏យ៉ាងខ្លាំង ជាពិសេសនៅពេលដែលលោក Elon Musk លើកយកមកនិយាយនៅក្នុងបទសម្ភាសន៏របស់គាត់នា ពេលថ្មីៗនេះ។​ ប្រសិនបើសន្ទុះនៃការប្រើប្រាស់រូបិយបណ្ណឌីជីថលកាន់តែកើនឡើង តើអនាគតរបស់ រូបិណ្ណនេះនឹងទៅជាយ៉ាងណា?  រូបិយបណ្ណឌីជីថល គឺជាប្រាក់ដែលស្ថិតក្នុងទម្រង់ជាប្រព័ន្ធអេឡិចត្រូនិចអាចប្រើជំនួសសាច់ ប្រាក់ធម្មតាបានដូចជាប្រាក់គ្រីបតូ (Cryptocurrency) ជាដើម។ រីឯរូបិយបណ្ណអេឡិចត្រូនិច (Electronic Currency) ជាប្រាក់អេឡិចត្រូនិចប្រើសម្រាប់ការទូទាត់ផ្សេងៗ តែអាចដកមកចាយវាយជាទម្រង់ ក្រដាសប្រាក់បានតាមធនាគារ ឬទូATM ហើយការផ្ទេរប្រាក់តាមកម្មវិធីក្នុងទូរស័ព្ទដៃរបស់បងប្អូនសព្វ ថ្ងៃហៅថារូបិយបណ្ណអេឡិចត្រូនិច។ ចំណុចសំខាន់ដែលខុសគ្នាមួយទៀតនោះ គឺរូបិយបណ្ណឌីជីថល មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ឬធនាគារកណ្តាលនោះទេនាពេលឥឡូវនេះ តែប្រាក់ អេឡិចត្រូនិចស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងធនាគារជាតិ។  ដោយសារឃើញពីសន្ទុះនៃការចាប់អារម្មណ៏ និងការប្រើប្រាស់រូបិយបណ្ណឌីជីថលកើនឡើង ប្រទេសមួយចំនួនចង់បង្កើត “ធនាគារកណ្តាលរូបិយបណ្ណឌីជីថល (Central Bank Digital Currency)” ដែលជាធនាគារពិសេសមួយសម្រាប់គ្រប់គ្រង និងកំណត់ប្រភេទរូបិយបណ្ណឌីជីថលនេះ។ បច្ចុប្បន្ននៅ ក្នុងឆ្នាំ២០២១នេះ​ ប្រទេសចិនបានបង្កើត CBDC នេះនឹងបានដាក់ឲ្យប្រជាជនប្រើប្រាស់តាមទូរស័ព្ទដៃ ជំនួសឲ្យការចាយសាច់ប្រាក់ ហើយចិនកំពុងតែពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រាក់ប្រភេទនេះផង ដែរ​ ដោយសាកល្បងចេញរូបិយបណ្ណឌីជីថលនេះចំនួន ៦.២ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ […]

មេរៀនហិរញ្ញវត្ថុពីរឿង Disney

មេរៀនហិរញ្ញវត្ថុពីរឿង Disney កាលពីតូច អ្នកណាខ្លះធ្លាប់មើលរឿងតុក្កតារបស់ Disney? រឿងទាំងនេះ មិនត្រឹមតែមានសាច់រឿងល្អប៉ុណ្ណោះទេ ហើយថែមទាំងមានបង្កប់អត្ថន័យអប់រំល្អៗសម្រាប់ការរស់នៅទៀតផង។  តែសំខាន់ជាងនេះ តើអ្នកទាំងអស់គ្នាដឹងទេថា រឿងទាំងនេះក៏មានបង្កប់មេរៀនហិរញ្ញវត្ថុដែល អ្នកទាំងអស់គ្នាអាចរៀនពីតួអង្គក្នុងរឿង? ថ្ងៃនេះ អេដមីននឹងលើកយករឿងរបស់ Disney ចំនួន ៥ ដែលអេដមីនជាហ្វេន និង​មេរៀនហិរញ្ញវត្ថុដែលមានបង្កប់នៅក្នុងរឿងទាំងនោះ មកប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានដឹង៖ Moana ប្រជាជនក្នុងកុលសម្ព័ន្ធ Motunui របស់ Moana រស់នៅពឹងផ្អែកលើធនធានធម្មជាតិដែលមាននៅលើកោះរបស់ពួកគេ។ ដោយសារតែទំនុកចិត្តទៅលើភាពអំណោយផលនេះ នាំឲ្យពួកគេជួបប្រទះបញ្ហាស្បៀងយ៉ាងខ្លាំងពេលដែលកោះរបស់ពួកគេជួបគ្រោះទុរភិក្ស។ ចំណុចនេះប្រៀបបានទៅនឹងការវិនិយោគដែរ ដែលវិនិយោគិនទាំងអស់ត្រូវតែគិតគូរពីការធ្វើពិពិធកម្ម​ ទៅលើផលប័ត្រវិនិយោគរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានក្នុងករណីដែលមូលប័ត្រណាមួយមានឱនភាព។ មួយវិញទៀត គ្រោះទុរភិក្សនេះប្រៀបបាននឹងរឿងអាសន្នដែលអាចកើតមានជាយថាហេតុផងដែរ ហើយឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការត្រៀមទុកកញ្ចប់លុយពេលមានអាសន្ន។ ប្រសិនអ្នកនៅលើកោះនោះ មានត្រៀមស្បៀងទុក ពួកគេប្រហែលជាមិនសូវរងការលំបាកខ្លាំងប៉ុន្មាននោះទេ។ Frozen ក្នុងរឿងនេះ ព្រះអង្គម្ចាស់ Hans បានទាក់ចិត្តព្រះនាង Anna ដោយការបង្ហាញអត្តចរិករួសរាយ និងមានមន្តស្នេហ៍។ តែយើងបានដឹងថា ចុងបញ្ចប់តួអង្គ​ ព្រះអង្គម្ចាស់ Hans នេះជាតួអង្គអាក្រក់ដែលមានគម្រោងចង់សម្លាប់ព្រះនាងទាំងពីរ ហើយកាន់កាប់នគររបស់ពួកទ្រង់។ យើងឃើញថាព្រះនាង Anna ត្រូវបានគេបំភ័ន្តភ្នែក […]

មិត្តភក្ដិ ៩ប្រភេទត្រូវរាប់អានក្នុងជីវិត

រាល់ថ្ងៃមានមិត្តភក្ដិ ទាំង ៩ប្រភេទនេះឬនៅ? ១. មិត្តយល់ចិត្ត មិត្តប្រភេទនេះជា Best friend​ របស់យើង ហើយដឹងគ្រប់យ៉ាងពីយើង។ បើទោះបីជាពួកគេដឹងថាយើងជាមនុស្សបែបណា ក៏នៅតែមិនវាយតម្លៃយើង យល់ចិត្តយើង រាប់អានយើង និងមិនក្បត់យើងឡើយ។ ២. មិត្តបែប Mentor មិត្តប្រភេទនេះជាមនុស្សឆ្លាត និងចាស់ទុំជាងយើង ហើយពួកគេអាចជាអ្នកដែលដើរផ្លូវមុនយើង។ ពួកគេតែងតែផ្ដល់យោបល់ល្អៗឱ្យយើងអភិវឌ្ឍន៍ខ្លួន ជួយយើងស្វែងរកសក្ដានុពលរបស់ខ្លួន ដើម្បីក្លាយជាមនុស្សប្រសើរជាងមុន ហើយតែងតែជំរុញយើងឱ្យគិតអ្វីថ្មីៗ និងមានផ្នត់គំនិតល្អៗ។ ៣. មិត្តសម្ដីអាក្រក់ មិត្តប្រភេទនេះមាត់អាក្រក់បន្តិច និយាយមិនទុកមុខឱ្យយើងទេ តែអ្វីដែលនិយាយមកគឺមានគោលបំណងល្អ និងចង់ឱ្យយើងធ្វើល្អឱ្យក្លាយជាមនុស្សល្អប៉ុណ្ណោះ។ ៤. មិត្តចរិតផ្ទុយ មិត្តប្រភេទនេះមានចរិត និងការស់នៅផ្ទុយគ្នាស្រឡះពីយើង ហើយឧស្សាហ៍ឈ្លោះគ្នាដែរដោយសារតែចរិតខុសគ្នានឹង។ ប៉ុន្តែពេលរាប់អានមិត្តប្រភេទនេះហើយ ធ្វើឱ្យយើងចាប់ផ្ដើមយល់ពីការគិតរបស់មនុស្សប្រភេទផ្សេងគ្នា និងអាចឱ្យយើងមានទំនាក់ទំនងល្អ ចុះសម្រុងជាមួយមនុស្សគ្រប់ប្រភេទបានតែម្ដង។ ៥. មិត្តបែប Mommy មិត្តប្រភេទនេះដូចជាម្ដាយទី ២ ចឹង និយាយទៅយកចិត្តទុកដាក់យើង ធ្វើម្ហូបឱ្យញ៉ាំ ពេលខ្វះខាតអីគឺមានទាំងអស់ និយាយទៅអាចពឹងពាក់បានគ្រប់យ៉ាងឱ្យតែសុំ។ ៦. មិត្តលើកទឹកចិត្ត មិត្តប្រភេទនេះជាអ្នកដែលពូកែស្ដាប់ និយាយទៅពេលមានរឿងអ្វីចង់និយាយឱ្យស្ដាប់ម៉ាង […]

ការវិភាគភាគហ៊ុនតាមវិធី Top-down

មុននឹងធ្វើការវិនិយោគលើក្រុមហ៊ុនណាមួយ វិនិយោគិនត្រូវធ្វើការសិក្សាពីក្រុមហ៊ុននោះ។ ក្នុងការសិក្សានេះ វិនិយោគិនអាចប្រើវិធីវិភាគមួយចំនួន ក្នុងនោះមានវិធីមួយដែលហៅថារបៀបវិភាគបែប Top-down (Top-down Analysis)។  ការវិភាគនេះ តម្រូវឲ្យវិនិយោគិនពិនិត្យមើលទៅលើកត្តាធំៗ ដូចជាលក្ខខណ្ឌ និងបរិបទសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយថាតើក្រុមហ៊ុននោះស្ថិតនៅក្នុងវិស័យមួយណា រួចពិនិត្យស៊ីជម្រៅលើរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាតូចៗមួយចំនួនទៀត របស់ក្រុមហ៊ុន មុននឹងធ្វើការសម្រេចចិត្តវិនិយោគ។ ក្នុងការវិភាគ Top-down វិនិយោគិនត្រូវពិនិត្យមើលកត្តាធំៗ ៣ គឺសេដ្ឋកិច្ច វិស័យ និងក្រុមហ៊ុន។ ១. វិភាគស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដំបូងវិនិយោគិនត្រូវធ្វើការជ្រើសរើសទីផ្សារមួយដែលខ្លួនចង់វិនិយោគជាមុនសិន រួចធ្វើការសិក្សាទៅលើសេដ្ឋកិច្ចរបស់ប្រទេសនោះ ធៀបជាមួយនឹងស្ថានភាព និងបរិបទសេដ្ឋកិច្ចក្នុងតំបន់។ វិនិយោគិនអាចពិនិត្យមើល ទៅលើផលិតផលក្នុងស្រុកសរុប (Gross Domestic Products or GDP) របស់ប្រទេសនោះ។ ប្រសិនបើ GDP មានការលូតលាស់ នោះមានន័យថាសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថានភាពល្អប្រសើរ។ ឧទាហរណ៍ប្រសិនបើគេចង់វិនិយោគនៅប្រទេសកម្ពុជា គេអាចមើលទៅលើ GDP របស់កម្ពុជាប្រៀបធៀបនឹងប្រទេសជិតខាង ឬទីផ្សារនៅអាស៊ីអគ្នេយ៍ និងអាស៊ីទាំងមូលក៏បាន។ វិនិយោគិន ក៏អាចជ្រើសយកប្រទេសមួយដែលមានស្ថានភាពសេដ្ឋកិច្ចប្រសើរជាងគេ ឬមានការលូតលាស់ GDP ខ្ពស់ជាងគេក៏បាន។ ឧទាហរណ៍ ជម្រើសនោះអាចជាប្រទេសចិនបើផ្អែកលើស្ថិតិនៅឆ្នាំ […]

ចារិតទុកដាក់លុយទាំង ៦ប្រភេទ

១. ចារិត Mommy មនុស្សប្រភេទេនេះ ចេះទុកដាក់លុយបានល្អ,​ ចាយវាយមិនខ្ជះខ្ជាយ ហើយចូលចិត្តគិតទុកមុនខ្លាចមានបញ្ហាអាសន្នអ្វីមួយ អត់មានលុយ។ ចំណុចមិនល្អ៖ ពេលខ្លះភ័យខ្លាចរឿងលុយកាក់ជ្រុលពេក មិនល្អទេ។ ២. ចារិត You Only Live Once មនុស្សប្រភេទនេះចូលចិត្ត enjoy life ដូចនេះមានលុយប៉ុន្មានគឺចាយប៉ុណ្ណឹងឱ្យតែបានសប្បាយ មិនខ្វល់ពីអ្វីឡើយ។ ចំណុចមិនល្អ៖ ពេលដែលចាយខ្ជះខ្ជាយពេកទៅ មិនបានគ្រប់គ្រងលុយស្រួលបួល អាចនឹងមីកំប៉ុងបាន។ ៣. ចារិត Saver មនុស្សប្រភេទនេះចូលចិត្តសន្សំលុយជាងអីទាំងអស់ ឱ្យតែបានសន្សំសប្បាយចិត្តហើយតិចក្ដីច្រើនក្ដី។ ចំណុចមិនល្អ៖ ខ្លាចនឹងចំណាយ ពេលចាយលុយហើយស្ដាយលុយ ពិបាកចិត្ត។ ៤. ចារិត My Money, My Confidence មនុស្សប្រភេទនេះ មានមោទនភាពណាស់ពេលមានលុយ សប្បាយចិត្តហើយ ជឿជាក់ពេញខ្លួនម៉ង។ ចំណុចមិនល្អ៖ បារម្ភខ្លាំងពេលគ្មានលុយ ឬមានលុយតិច​ ជឿជាក់សូន្យតែម្ដង។ ៥. ចារិត I Don’t Know មនុស្សប្រភេទនេះខ្លាចបំផុតរឿងលុយកាក់ហ្នឹងតែម្ដង […]

អ្វីទៅជារបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ?

ឃើញគេវិនិយោគភាគហ៊ុន តើគេសង្កេតមើលទៅលើអ្វីមុនពេលសម្រេចចិត្ត?  ចម្លើយនោះគឺ ភាគច្រើនមុន ពេលគេវិនិយោគ គេពិនិត្យមើលទៅលើរបាយការណ៏ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីដឹងថាតើក្រុមហ៊ុន មួយមានស្ថានភាពហិរញ្ញវត្ថុបែបណា និងគួរតែវិនិយោគឬអត់។  របាយការណ៏ហិរញ្ញវត្ថុមានជាច្រើន ដូចជារបាយការណ៏លំហូរសាច់ប្រាក់ របាយការណ៏ចំណេញ/ខាត និងតារាងតុល្យការ។​ ថ្ងៃនេះ យើងនឹងមកស្វែងយល់បន្ថែមទាំងអស់គ្នាពីតារាងតុល្យការ! តើអ្វីទៅជាតារាងតុល្យការ? តើក្នុងរបាយការណ៍នេះបង្ហាញពីព័ត៌មានអ្វីខ្លះ? តារាងតុល្យការ ( Balance Sheet) ជារបាយការណ៍មួយ ដែល បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយមានរាយនូវទ្រព្យសម្បត្តិ (Assets) បំណុល (Liability) និងទ្រព្យមូលធន (Equity) នៅក្នុងពេលជាក់លាក់ណាមួយ។ របាយការណ៍នេះបញ្ជាក់ ប្រាប់ពីព័ត៌មានលម្អិតអំពីទ្រព្យដែលក្រុមហ៊ុនមាន និងទ្រព្យដែលក្រុមហ៊ុនជំពាក់ ព្រមទាំងទ្រព្យ ម្ចាស់។​ នៅក្នុងតារាងនេះ​ ចំនួនទ្រព្យសម្បត្តិត្រូវតែស្មើនឹងចំនួនបំណុលបូកនឹងទ្រព្យម្ចាស់ ឬគេអាច និយាយបានថាទ្រព្យម្ចាស់ គឺជាចំនួនដែលនៅសល់ក្រោយពីទ្រព្យសម្បត្តិដកនឹងបំណុល (Equity = Assets – Liabilities)។  ក្នុងរបាយការណ៍នេះដែរ គេបែងចែកជា ៣ផ្នែកគឺ៖  ១. ទ្រព្យសម្បត្តិ (Assets)  ក្នុងផ្នែកនេះ គេកត់ត្រាចូលនូវរាល់ទ្រព្យទាំងឡាយដែលក្រុមហ៊ុនមានដោយបែងចែកជាទ្រព្យ រយៈពេលវែង (ទ្រព្យដែលពិបាកក្នុងការដូរជាប្រាក់ដូចជា […]

៥ ជំហាន ទទួលបានកម្ចីអាជីវកម្មឆាប់រហ័ស

៥ ជំហាន ទទួលបានកម្ចីអាជីវកម្មឆាប់រហ័ស ដើម្បីងាយស្រួលនៅក្នុងការទទួលបានកម្ចីឆាប់ មកចាប់ផ្ដើមអាជីវកម្ម ឬពង្រីកអាជីវកម្ម អ្នកគួរតែស្វែងយល់ពីលក្ខខណ្ឌមួយចំនួនដែលខាងស្ថាប័នហិរញ្ញវត្ថុតែងតែពិនិត្យ និងត្រូវការដូចខាងក្រោម៖ ១. ពិនិត្យមើលថា តើអ្នកមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីអាចទទួលកម្ចីបានដែរឬទេ? ជាធម្មតាមុននឹងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុសម្រេចផ្ដល់កម្ចីឲ្យនរណាម្នាក់ គេតែងតែសិក្សាពីស្ថានភាពទូទៅ និងហិរញ្ញវត្ថុរបស់បុគ្គលនោះ ដូចជា Capacity (លទ្ធភាពសង), Capital(ទ្រព្យសម្បត្ដិ), Character (ប្រវត្ដិសង), Collateral (វត្ថុបញ្ចាំ), Conditions (លក្ខខណ្ឌ), និងCash Flow(លំហូរសាច់ប្រាក់) ដែលត្រូវបានគេហៅ6Cs ឬគេពិនិត្យមើលពីពិន្ទុក្រេឌីតរបស់អ្នក ឬពិន្ទុ ខេ ស្ករ ដែលជា​លេខ​​បក​ស្រាយ​​អំពី​​ព័ត៌មាន​​ទាំង​អស់​នៃ​​របាយការណ៍​​ឥណទាន​​ទៅ​ជា​​ពិន្ទុមួយ។ វា​វាយ​​តម្លៃ​​ទៅលើ​កម្រិត​​ហានិភ័យ​នៃការ​ស្នើ​សុំ​​ឥណទាន​របស់បុគ្គល​ម្នាក់ៗ​ តាមរយៈទិន្នន័យ​​​នីមួយៗ​​ក្នុង​ទម្រង់​នៃការស្នើសុំ​ និង​ព្យាករ​លទ្ធភាព​ដែល​អាច​សងត្រលប់​មក​វិញ។ អ្នកអាចពិនិត្យមើលពីពិន្ទុនេះបាន ឬព័ត៌មានលម្អិតពីរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកដោយស្នើទៅ CBC (https://www.creditbureau.com.kh/)។ ២. តើប្រភេទកម្ចីអ្វីដែលអ្នកត្រូវការ? ជាទូទៅ សម្រាប់កម្ចីអាជីវកម្មមានច្រើនទម្រង់ដែលអ្នកអាចសម្រេចចិត្តនៅក្នុងការជ្រើសរើស ដើម្បីស្នើសុំកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូចជា៖ កម្ចីសម្រាប់បើកអាជីវកម្មថ្មី៖ ជាទូទៅកម្ចីនេះគឺពិបាកនៅក្នុងទទួលបាន ដោយសារតែអាជីវកម្មនៅឆ្នាំដំបូងគឹតែងតែមិនអាចខ្ចីប្រាក់ពីធនាគារបាន ដោយសារតែធនាគារត្រូវការសាច់ប្រាក់ត្រលប់មកវិញទៀងទាត់ ម៉្យាងដោយសារតែអាជីវកម្មអ្នកមិនទាន់រឹងមាំ និងប្រាកដប្រជា។ ប៉ុន្ដែអ្នកអាចខ្ចីប្រាក់នៅក្នុងទម្រង់ផ្សេងបាន ដូចជា កម្ចីផ្ទាល់ខ្លួន។  […]

ប្រភេទគណនីប្រាក់បញ្ញើ

អ្នកណាខ្លះចង់សន្សំលុយជាមួយធនាគារ ប៉ុន្តែមិនដឹងថាគួរជ្រើសរើសប្រភេទគណនីសន្សំប្រភេទណា? ថ្ងៃនេះ យើងនឹងធ្វើការស្វែងយល់អំពីប្រភេទគណនីប្រាក់បញ្ញើសន្សំចំនួន ៤ ជាមួយគ្នា៖ ១. គណនីសន្សំ (Savings Account) គណនីសន្សំ ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ការដាក់ប្រាក់បញ្ញើសន្សំរបស់បុគ្គលទូទៅ ឬបុគ្គល ដែលជាបុគ្គលិក កម្មករ ដែលទទួលបានប្រាក់បៀវត្ដន៍ប្រចាំខែ។ វាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គ្រប់គ្រងសាច់ប្រាក់ជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន ដោយមានការកំណត់ពីទំហំនៃការដកប្រាក់ប្រចាំថ្ងៃ រួមទាំងទទួលបានអត្រាការទៅតាមការកំណត់របស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។ ២. គណនីបញ្ញើចរន្ដ (Current Deposit Account) សម្រាប់គណនីចរន្ដវិញ គឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកជំនួញធំៗ ក្រុមហ៊ុន ស្ថាប័ននានា ដែលមានការផ្ទើសាច់ប្រាក់ច្រើនដង និងទំហំច្រើន គ្រប់ពេលវេលា ដែលវាខុសពីគណនីបញ្ញើធម្មតាដែលកម្រិតទៅលើទំហំប្រតិបត្ដិការដកប្រាក់។ វាក៏អាចឲ្យក្រុមហ៊ុន ឬអ្នកជំនួញដែលមានការព្រមព្រៀងពីធនាគារ អាចដកប្រាក់ ឬទូទាត់ប្រាក់លើសពីសមតុល្យសាច់ប្រាក់ដែលក្រុមហ៊ុន​ ឬបុគ្គល នោះមានជាក់ស្ដែងក្នុងគណនីរបស់ពួកគេផងដែរ ដែលត្រូវបានគេហៅថា Overdraft facility។  ៣. គណនីបញ្ញើមានកាលកំណត់ (Fixed Deposit Account) សម្រាប់អ្នកដែលចង់សន្សំប្រាក់នៅក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ និងសន្សំរយៈពេលវែង អ្នកគួរតែជ្រើសរើសការសន្សំដែលមានកាលកំណត់។ Fixed Deposit Account […]

អ្វីទៅជាការរៀបចំឥណទានឡើងវិញ?

ដោយសារតែមានការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយកាលពីខែមីនា ឆ្នាំ២០២០ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង។ ការណ៍នេះគឺផ្ដោតសំខាន់លើ ៤ វិស័យដូចជា៖ ១. ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ) ២. កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត) ៣. សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)និង ៤. ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទ៊ីក។ ការធ្វើឥណទានរៀបចំឡើងឡើងវិញនេះ នឹងធ្វើរហូតដល់ដំណាច់ឆ្នាំ២០២១នេះ ពោលគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ តាមរបាយការណ៍របស់សមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថាគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជន បានប្រមាណ២៩ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០០លានដុល្លារអាមេរិក។ ដូច្នេះ តើអ្វីជាការរៀបចំឥណទានឡើងវិញ? មែនទែនទៅ ការរៀបចំឥណទានឡើងវិញ […]

Scroll to top