១. ចារិត Mommy

មនុស្សប្រភេទេនេះ ចេះទុកដាក់លុយបានល្អ,​ ចាយវាយមិនខ្ជះខ្ជាយ ហើយចូលចិត្តគិតទុកមុនខ្លាចមានបញ្ហាអាសន្នអ្វីមួយ អត់មានលុយ។

ចំណុចមិនល្អ៖ ពេលខ្លះភ័យខ្លាចរឿងលុយកាក់ជ្រុលពេក មិនល្អទេ។

២. ចារិត You Only Live Once

មនុស្សប្រភេទនេះចូលចិត្ត enjoy life ដូចនេះមានលុយប៉ុន្មានគឺចាយប៉ុណ្ណឹងឱ្យតែបានសប្បាយ មិនខ្វល់ពីអ្វីឡើយ។

ចំណុចមិនល្អ៖ ពេលដែលចាយខ្ជះខ្ជាយពេកទៅ មិនបានគ្រប់គ្រងលុយស្រួលបួល អាចនឹងមីកំប៉ុងបាន។

៣. ចារិត Saver

មនុស្សប្រភេទនេះចូលចិត្តសន្សំលុយជាងអីទាំងអស់ ឱ្យតែបានសន្សំសប្បាយចិត្តហើយតិចក្ដីច្រើនក្ដី។

ចំណុចមិនល្អ៖ ខ្លាចនឹងចំណាយ ពេលចាយលុយហើយស្ដាយលុយ ពិបាកចិត្ត។

៤. ចារិត My Money, My Confidence

មនុស្សប្រភេទនេះ មានមោទនភាពណាស់ពេលមានលុយ សប្បាយចិត្តហើយ ជឿជាក់ពេញខ្លួនម៉ង។

ចំណុចមិនល្អ៖ បារម្ភខ្លាំងពេលគ្មានលុយ ឬមានលុយតិច​ ជឿជាក់សូន្យតែម្ដង។

៥. ចារិត I Don’t Know

មនុស្សប្រភេទនេះខ្លាចបំផុតរឿងលុយកាក់ហ្នឹងតែម្ដង សុំនិយាយថាទេហើយ គិតថាខ្លួនមិនចេះទេ។

ចំណុចមិនល្អ៖ អាចជួបបញ្ហាហិរញ្ញវត្ថុណាមួយ បើមិនសូវខ្វល់បែបនេះ។

៦. ចារិត Caretaker

មនុស្សប្រភេទនេះចូលចិត្តណាស់អារឿងចំណាយលុយសម្រាប់អ្នកជុំវិញខ្លួនដូចជាគ្រួសារ ឬមិត្តភក្ដិជាដើម។ ចូលចិត្តទិញកាដូ ឬឱ្យគេខ្ចីលុយ ដើម្បីជួយគេ។

ចំណុចមិនល្អ៖ មិនសូវបានគិតពីខ្លួនឯង ឬចាយលុយលើខ្លួនឯង។

មើលចារិតទាំង ៦ខាងលើហើយ គិតថាត្រូវខ្លួនឯងមួយណាខ្លះដែរ?

ចារិតទុកដាក់លុយទាំង ៦ប្រភេទ

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading