fbpx

ឃើញគេវិនិយោគភាគហ៊ុន តើគេសង្កេតមើលទៅលើអ្វីមុនពេលសម្រេចចិត្ត? 

ចម្លើយនោះគឺ ភាគច្រើនមុន ពេលគេវិនិយោគ គេពិនិត្យមើលទៅលើរបាយការណ៏ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីដឹងថាតើក្រុមហ៊ុន មួយមានស្ថានភាពហិរញ្ញវត្ថុបែបណា និងគួរតែវិនិយោគឬអត់។ 

របាយការណ៏ហិរញ្ញវត្ថុមានជាច្រើន ដូចជារបាយការណ៏លំហូរសាច់ប្រាក់ របាយការណ៏ចំណេញ/ខាត និងតារាងតុល្យការ។​ ថ្ងៃនេះ យើងនឹងមកស្វែងយល់បន្ថែមទាំងអស់គ្នាពីតារាងតុល្យការ!

តើអ្វីទៅជាតារាងតុល្យការ? តើក្នុងរបាយការណ៍នេះបង្ហាញពីព័ត៌មានអ្វីខ្លះ?

តារាងតុល្យការ ( Balance Sheet) ជារបាយការណ៍មួយ ដែល បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយមានរាយនូវទ្រព្យសម្បត្តិ (Assets) បំណុល (Liability) និងទ្រព្យមូលធន (Equity) នៅក្នុងពេលជាក់លាក់ណាមួយ។ របាយការណ៍នេះបញ្ជាក់ ប្រាប់ពីព័ត៌មានលម្អិតអំពីទ្រព្យដែលក្រុមហ៊ុនមាន និងទ្រព្យដែលក្រុមហ៊ុនជំពាក់ ព្រមទាំងទ្រព្យ ម្ចាស់។​ នៅក្នុងតារាងនេះ​ ចំនួនទ្រព្យសម្បត្តិត្រូវតែស្មើនឹងចំនួនបំណុលបូកនឹងទ្រព្យម្ចាស់ ឬគេអាច និយាយបានថាទ្រព្យម្ចាស់ គឺជាចំនួនដែលនៅសល់ក្រោយពីទ្រព្យសម្បត្តិដកនឹងបំណុល (Equity = Assets – Liabilities)។ 

ក្នុងរបាយការណ៍នេះដែរ គេបែងចែកជា ៣ផ្នែកគឺ៖ 

១. ទ្រព្យសម្បត្តិ (Assets) 

ក្នុងផ្នែកនេះ គេកត់ត្រាចូលនូវរាល់ទ្រព្យទាំងឡាយដែលក្រុមហ៊ុនមានដោយបែងចែកជាទ្រព្យ រយៈពេលវែង (ទ្រព្យដែលពិបាកក្នុងការដូរជាប្រាក់ដូចជា អចលនទ្រព្យ) និងទ្រព្យរយៈពេល ខ្លី (ទ្រព្យដែលងាយក្នុងការចាយវាយទៅវិញ ដូចជាសាច់ប្រាក់)។ 

២.​ បំណុល (Liabilities)

នៅក្នុងចំណុចបំណុលនេះ​ គេសរសេរនូវរាល់ព័ត៌មានដែលទាក់ទងនឹងបំណុលរបស់ក្រុមហ៊ុន ដោយបែងចែកជាពីរដូចទ្រព្យសម្បត្តិដែរ គឺបំណុលរយៈពេលវែង (លើសពី១ឆ្នាំ) និងបំណុល រយៈពេលខ្លី (តិចជាងមួយឆ្នាំ)។ ការដែលមានបំណុលមិនមែនមានន័យថាជារឿងមិនល្អនោះ ទេ លុះត្រាតែបំណុលនេះមានការកើនឡើងជាងចំណូលទើបក្លាយជាបញ្ហា។ 

៣. ទ្រព្យម្ចាស់ (Equities) 

នៅក្នុងផ្នែកចុងក្រោយនេះ គេយកទ្រព្យសម្បត្តិសរុប​ដកបំណុលសរុប ហើយលទ្ធផលដែល ទទួលបានជាទ្រព្យសុទ្ធ (Net worth) របស់ក្រុមហ៊ុន តែប្រសិនបើក្រុមហ៊ុនមានម្ចាស់ភាគហ៊ុន គេយកលទ្ធផលដែលដករួចនេះទៅបែងចែកជាភាគលាភសម្រាប់ម្ចាស់ភាគហ៊ុននីមួយៗ ។

សរុបមកវិញ របាយការណ៍ហិរញ្ញវត្ថុនេះផ្តល់ជាប្រយោជន៍ក្នុងការតាមដានស្ថានភាព ក្រុមហ៊ុនជៀសវាងធ្វើឲ្យក្រុមហ៊ុនជួបវិបត្តិមិនដឹងខ្លួន ហើយក៍ជារបាយការណ៍ដែលវិនិយោគិន គួរតែសិក្សាស្វែងយល់មុនធ្វើការវិនិយោគ ឬកំពុងតែវិនិយោគផងដែរ។

អ្វីទៅជារបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ?

One thought on “អ្វីទៅជារបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ?

  1. ខ្ញុំមានមោទនភាពណាស់ដែលបានឃើញខ្មែរយើងចេះបង្កើតមេរៀននៅក្នុងបណ្តាញសង្គម។ សូមអរគុណដល់ការខិតខំ

Leave a Reply

Scroll to top
%d bloggers like this: