រាល់ថ្ងៃមានមិត្តភក្ដិ ទាំង ៩ប្រភេទនេះឬនៅ?

១. មិត្តយល់ចិត្ត

មិត្តប្រភេទនេះជា Best friend​ របស់យើង ហើយដឹងគ្រប់យ៉ាងពីយើង។ បើទោះបីជាពួកគេដឹងថាយើងជាមនុស្សបែបណា ក៏នៅតែមិនវាយតម្លៃយើង យល់ចិត្តយើង រាប់អានយើង និងមិនក្បត់យើងឡើយ។

២. មិត្តបែប Mentor

មិត្តប្រភេទនេះជាមនុស្សឆ្លាត និងចាស់ទុំជាងយើង ហើយពួកគេអាចជាអ្នកដែលដើរផ្លូវមុនយើង។ ពួកគេតែងតែផ្ដល់យោបល់ល្អៗឱ្យយើងអភិវឌ្ឍន៍ខ្លួន ជួយយើងស្វែងរកសក្ដានុពលរបស់ខ្លួន ដើម្បីក្លាយជាមនុស្សប្រសើរជាងមុន ហើយតែងតែជំរុញយើងឱ្យគិតអ្វីថ្មីៗ និងមានផ្នត់គំនិតល្អៗ។

៣. មិត្តសម្ដីអាក្រក់

មិត្តប្រភេទនេះមាត់អាក្រក់បន្តិច និយាយមិនទុកមុខឱ្យយើងទេ តែអ្វីដែលនិយាយមកគឺមានគោលបំណងល្អ និងចង់ឱ្យយើងធ្វើល្អឱ្យក្លាយជាមនុស្សល្អប៉ុណ្ណោះ។

៤. មិត្តចរិតផ្ទុយ

មិត្តប្រភេទនេះមានចរិត និងការស់នៅផ្ទុយគ្នាស្រឡះពីយើង ហើយឧស្សាហ៍ឈ្លោះគ្នាដែរដោយសារតែចរិតខុសគ្នានឹង។ ប៉ុន្តែពេលរាប់អានមិត្តប្រភេទនេះហើយ ធ្វើឱ្យយើងចាប់ផ្ដើមយល់ពីការគិតរបស់មនុស្សប្រភេទផ្សេងគ្នា និងអាចឱ្យយើងមានទំនាក់ទំនងល្អ ចុះសម្រុងជាមួយមនុស្សគ្រប់ប្រភេទបានតែម្ដង។

៥. មិត្តបែប Mommy

មិត្តប្រភេទនេះដូចជាម្ដាយទី ២ ចឹង និយាយទៅយកចិត្តទុកដាក់យើង ធ្វើម្ហូបឱ្យញ៉ាំ ពេលខ្វះខាតអីគឺមានទាំងអស់ និយាយទៅអាចពឹងពាក់បានគ្រប់យ៉ាងឱ្យតែសុំ។

៦. មិត្តលើកទឹកចិត្ត

មិត្តប្រភេទនេះជាអ្នកដែលពូកែស្ដាប់ និយាយទៅពេលមានរឿងអ្វីចង់និយាយឱ្យស្ដាប់ម៉ាង ហើយពួកគេមានគំនិតវិជ្ជមានរហូត និងតែងតែនៅក្បែរយើង លើកទឹកចិត្តយើងពេលមានបញ្ហានានា។ និយាយទៅឱ្យតែមានបញ្ហអ្វី ត្រូវការកម្លាំងចិត្តគឺត្រូវម៉ង។

៧. មិត្តនាំសប្បាយ

មិត្តប្រភេទនេះជាមនុស្សដែលយើងនឹកឃើញមុនគេពេលចង់សប្បាយ កុំឱ្យតែជួបមុខពេលណាក៏សើចសប្បាយដែរ ហើយពួកគេតែងតែរំលឹកយើងជារឿយៗឱ្យចេះសប្បាយខ្លះផង និងកុំស្ត្រេសពេកអី ជីវិតត្រូវមានរសជាតិសប្បាយទើបមានន័យ។

៨. មិត្តដាស់តឿន

មិត្តប្រភេទនេះ ជាអ្នកដែលដឹងពីគោលដៅជីវិតរបស់យើងថាយើងចង់ធ្វើអ្វីទៅមុខទៀត និងចង់ក្លាយជាអ្វី។ ពួកគេតែងតែក្រើនរំលឹកយើងជារឿយៗប្រសិនបើយើងដើរចាកផ្លូវ ឬដើរខុសផ្លូវពីគោលដៅរបស់យើង។

៩. មិត្តគាំទ្រ

មិត្តប្រភេទនេះជាហ្វេនរបស់យើង មិនថាយើងធ្វើអ្វីក៏ដោយ ពួកគេតែងតែគាំទ្រយើងជានិច្ច។ ពួកគេតែងជឿទុកចិត្តថាយើងនឹងអាចធ្វើបាន ហើយគាំទ្ររហូតម៉ង។

មិត្តភក្ដិ ៩ប្រភេទត្រូវរាប់អានក្នុងជីវិត

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading