១.​ កូនបង

កូនបងភាគច្រើនជាមនុស្សដែលចាស់ទុំ អត់ធ្មត់ និងម៉្មត់ចត់ការងារ ព្រោះបានជួយការងារម៉ាក់ប៉ាច្រើនជាងគេតាំងពីក្មេង។ ដូច្នេះហើយកូនបងភាគច្រើនមានទម្លាប់ចាយវាយល្អ ហើយពូកែគ្រប់គ្រងលុយជាងគេ ចេះរស់នៅតាមលទ្ធភាពខ្លួន មានប្រាក់សន្សំ និងចេះវិនិយោគទៀតផង។

២. កូនកណ្ដាល

កូនកណ្ដាលភាគច្រើនជាមនុស្សដែលពូកែសម្របសម្រួល និងបត់បែនតាមកាលៈទេសៈ ព្រោះទម្លាប់មានបងផង ហើយមានប្អូនផង។ បើនិយាយពីទម្លាប់ទុកដាក់លុយវិញ កូនកណ្ដាលជាកូនដែលពូកែសន្សំលុយជាងគេ ហើយជាមនុស្សចិត្តល្អដែលចូលចិត្តឱ្យកាដូដល់បងប្អូន និងគ្រួសារជាងគេដែរ។

៣. កូនពៅ

កូនពៅភាគច្រើនជាកូនសំណព្វ ព្រោះតូចជាងគេ ហើយទាំងម៉ាក់ប៉ា បងប្អូនស្រឡាញ់ជាងគេ និយាយទៅទម្រើសតែម្ដង។ ដោយសារហេតុនេះ កូនពៅជាកូនដែលមានទម្លាប់ចាយវាយយ៉ាប់ជាងគេ ព្រោះធ្លាប់ទាមទារអ្វីបានដូចចិត្ត ដូចនេះកូនពៅមិនសូវចេះសន្សំលុយប៉ុន្មានទេ។​

ទម្លាប់នៃការចាយវាយរបស់កូនទាំង ៣

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading