fbpx

Credit score (អាចបកប្រែជាភាសាខ្មែរថា ពិន្ទុឥណទាន) គឺជាតួលេខឬ ពិន្ទុដើម្បីវាស់វែងពីលទ្ធភាពក្នុងការទទួលយកប្រាក់កម្ចីរបស់បុគ្គលឬស្ថាប័នណាមួយ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់ពិន្ទុនេះដើម្បីមើលថាតើគួរផ្ដល់កម្ចីទៅបុគ្គល ឬស្ថាប័នមួយឬអត់ ហើយគួរផ្ដល់កម្ចីត្រឹមកម្រិតណា។ កាលអ្នកមានពិន្ទុឥណទានល្អ អ្នកមានភាពងាយស្រួលក្នុងការយកកម្ចី អាចយកទំហំកម្ចីធំ និងទទួលបានលក្ខខណ្ឌកម្ចីល្អ។

នៅប្រទេសយើង ពិន្ទុនេះមានឈ្មោះថា K-score (ខេ ស្ករ) និងត្រូវបានគណនាដោយ Credit Bureau Cambodia (CBC)។ វិធីគណនា ខេ ស្ករ មិនត្រូវបានផ្សាយជាសាធារណៈទេ ប៉ុន្តែបើយោងតាម CBC កត្តាសំខាន់ៗដែលត្រូវបានបញ្ចូលក្នុងការគណនា និងធ្វើឲ្យពិន្ទុរបស់យើងខ្ពស់ឬទាបនោះមានដូចជា ទំនោ​នៃការ​សាកសួរ​របស់​អតិថិជន​នៅ​ស្ថាប័នផ្សេងៗ ការប្រើ​ប្រាស់​ឥណទាន (ចំនួនគណនីដែល​កំពុងមាន និងគណនី​ដែលបាន​ធានាដល់អ្នកដ៏ទៃ និងចំនួនទឹកប្រាក់​សរុប​អតិថិ​ជន​នៅ​ជាប់ជំពាក់) ឥរិយាបទ​នៃការ​​បង់​ឥណទាន​ត្រលប់ និងព័ត៌​មាន​មួយ​ចំនួន​​ដូចជា ការខក​ខាន​មិនបាន​​សង​ប្រាក់​ត្រលប់​ និងកត្តាសំខាន់ៗដទៃទៀត។

ខេ ស្ករ នេះមិនមែនជាកត្តាតែមួយដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់មុននឹងសម្រេចចិត្តក្នុងការផ្តល់ឥណទាននោះទេ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនីមួយៗ មានវិធីគណនាពិន្ទុឥណទាន និងកម្រិតហានិភ័យក្នុងការផ្តល់ឥណទានដល់អតិថិជនណាមួយផ្សេងៗគ្នាបន្ថែមពីលើខេ ស្ករនេះ រួមមានការវិភាគទៅលើកត្តាសំខាន់ ៥ ដូចជាលទ្ធភាព ទំហំកម្ចី ទ្រព្យបញ្ចាំ ប្រវត្តិកម្ចីរបស់អតិថិជន និងលក្ខខណ្ឌកម្ចីផ្សេងៗ (អត្រាការប្រាក់ រយៈពេលកម្ចី ជាដើម)។

វិធីទូទៅដែលអាចតម្លើងពិន្ទុឥណទានរបស់យើងគឺ បង់ការប្រាក់ ឬប្រាក់កម្ចីឲ្យបានទៀងទាត់ខ្ជាប់ខ្ជួន។ ចំពោះអ្នកដែលមិនធ្លាប់ដកឥណទានប៉ុន្តែចង់តម្លើងពិន្ទុឥណទាន ដើម្បីទទួលបានលក្ខខណ្ឌកម្ចីល្អនៅថ្ងៃអនាគត​អ្នកអាចប្រើប្រាស់ ប័ណ្ឌឥណទាន (credit card)។ អ្នកទាំងអស់គ្នាអាចចូលអានអត្ថបទអំពី ប័ណ្ឌឥណទានបន្ថែមតាមតំណនេះ https://www.facebook.com/luybook/photos/535358241227350

អ្នកទាំងអស់គ្នាក៏អាចឆែកមើល ខេ ស្ករ របស់អ្នកទាំងអស់គ្នាបានដែរ តាមកម្មវិធីទូរស័ព្ទរបស់ CBC។ អាចចូលមើលវិធីណែនាំតាមតំណនេះ https://www.facebook.com/watch/?v=193509358808360

Credit score ហ្នឹងអីគេ?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading