ខាងក្រោមនេះជាសំណួរចំនួន ៤ ដែលអ្នកទាំងអស់គ្នាគួរសួរខ្លួនឯងមុនអាយុ ៣០៖
១. មូលហេតុអ្វីដែលធ្វើឱ្យអ្នកក្រោកឡើងពេលព្រឹក?
សំណួរនេះស្ដាប់ទៅដូចធម្មតា ប៉ុន្តែមានន័យជ្រៅ ព្រោះសំដៅទៅលើគោលដៅជីវិតរបស់អ្នក។ ពេលដែលមានគោលដៅច្បាស់លាស់ អ្នកនឹងពេញចិត្តក្នុងការក្រោកពីព្រលឹមដើម្បីធ្វើវារាល់ថ្ងៃ ដោយមិនហត់នឿយឡើយ។
២. តើពាក្យថាជោគជ័យមានន័យដូចម្ដេចសម្រាប់អ្នក?
មនុស្សភាគច្រើនគិតថាភាពជោគជ័យគឺការដែលមានលុយ, អំណាយ និងកេរ្តិ៍ឈ្មោះ។ ប៉ុន្តែតាមពិតទៅ ភាពជោគជ័យគឺអាចមានក្នុងទម្រង់ផ្សេងៗ ដែលសម្រាប់អ្នកខ្លះ គឺជាការរស់នៅក្នុងបរិស្ថានដែលធ្វើឱ្យអ្នកអភិវឌ្ឍសមត្ថភាព និងសក្ដានុពលរបស់ខ្លួនបាន, អ្នកខ្លះទៀតគិតថាការដែលរស់នៅមានភាពស្ងប់ចិត្ត ជាដើម។
៣. តើខ្ញុំនឹងក្លាយទៅជាយ៉ាងណា នៅអាយុ ៣០?
សំនួរនេះស្ដាប់ទៅដូចសាមញ្ញផង ពិបាកគិតផង ប៉ុន្តែពិតជាមានសារៈសំខាន់។ យើងត្រូវដឹងថាបច្ចុប្បន្នយើងឈរនៅកន្លែងណា ហើយតើវាជាផ្លូវដែលនាំអ្នកទាំងអស់គ្នាសម្រេចគោលដៅឬអត់? បើត្រូវហើយ គួរព្យាយាមបន្តទៀត។ តែបើគិតថាផ្លូវនេះមិនត្រូវទេ, អាចផ្លាស់ប្ដូរបាន មិនទាន់យឺតពេលឡើយ។
៤. រាល់ថ្ងៃខ្ញុំមានសមត្ថភាពអ្វីខ្លះ?
ជាអ្វីដែលសំខាន់ គឺត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយព្យាយាមពង្រឹងសមត្ថភាពបន្ថែមរហូត។ មិនត្រូវគិតថាខ្លួនគ្មានសមត្ថភាពធ្វើរឿងអ្វីដោយខ្លួនឯងឡើយ ព្រោះអ្នកត្រូវរឹងមាំនិងពុះពារគ្រប់ឱបសគ្គដោយខ្លួនឯង ដោយឯករាជ្យភាព។