fbpx

ថ្មីៗក្នុងអាទិត្យនេះ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យយក្សរបស់ចិនឈ្មោះ Evergrande Group បានរាយការណ៍ពីស្ថានភាពហិរញ្ញវត្ថុដ៏គួរឲ្យបារម្ភ។

Evergrande Group កំពុងជំពាក់បំណុលសរុប ៣០០ពាន់លានដុល្លារអាមេរិច ហើយបានប្រកាសថានឹងមិនមានសមត្ថភាពក្នុងការសងបំណុលនេះទេ ហើយនឹងអាចក្ស័យធន។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង ១.៣០០គម្រោងក្នុងក្រុងចំនួន ២៨០ នៅប្រទេសចិន ដែលក្នុងនោះ ៨០០គម្រោងកំពុងសាងសង់នៅឡើយ។ ក្រុមហ៊ុននេះមានបុគ្គលិកប្រហែល ២០០.០០០នាក់ និងចូលរួមបង្កើតការងារដល់ទៅ ៣.៨លានក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះ ភាគហ៊ុន និងមូលប័ត្របំណុលរបស់ក្រុមហ៊ុននេះមានដាក់លក់ក្នុងទីផ្សារមូលប័ត្រជាច្រើនក្នុងអាស៊ី។

ប្រសិនជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Evergrande នឹងក្ស័យធន អតិថិជនប្រមាណ១.៥ លាននាក់ដែលកំពុងបង់រំលស់ខុនដូរបស់ ក្រុមហ៊ុននេះនឹងត្រូវខាតបង់លុយបង់រំលស់។ មិនតែប៉ុណ្ណោះដៃគូអាជីវកម្មរបស់ក្រុមហ៊ុននេះរួមមាន ធនាគារ អ្នកផ្គត់ផ្គង់គ្រឿងសំណង់ អ្នកវិនិយោគទាំងអស់ ក៏ដូចជាសេដ្ឋកិច្ចចិន និងអ្នកវិនិយោគក្នុងប្រទេសចិននឹងត្រូវប៉ះពាល់។

ដោយសារតែទំហំដ៏ធំរបស់ Evergrande និងឥទ្ធិពលប៉ះពាល់អវិជ្ជមានដ៏ច្រើនប្រសិនជាក្រុមហ៊ុននេះក្ស័យធន អ្នកវិភាគសេដ្ឋកិច្ចជាច្រើនគិតថា រដ្ឋាភិបាលចិន នឹងត្រូវចេញជួយសំណងដើម្បីកុំឲ្យក្រុមហ៊ុននេះក្ស័យធន និងមានការរងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន Evergrande ចាប់ផ្ដើមសងអ្នកវិនិយោគក្នុង wealth management products* របស់ខ្លួនបណ្ដើរៗជាមួយខុនដូ ការិយាល័យ តូបលក់ទំនិញ និងអាគារអចលនទ្រព្យកំពុងសាងសង់។ យ៉ាងណាមិញយើងត្រូវតាមដានបន្តថា តើការសងនឹងបន្តបានកម្រិតណា ហើយតើរដ្ឋាភិបាលចិននឹងបន្តមិនលូកដៃទៀតឬអត់ និងតើការក្ស័យធននេះនឹងជះឥទ្ធិពលដល់ទីផ្សារអចនលទ្រព្យកម្ពុជាកម្រិតណា។

*wealth management products គឺជាប្រភេទមូលប័ត្របំណុលមួយលក់ក្នុងប្រទេសចិនដែលមានរយៈពេលខ្ចីខ្លី (short-term period) និង មានអត្រាការប្រាក់ខ្ពស់។

ប្រភព៖

https://www.cnbc.com/…/china-developer-evergrande-debt…

https://www.reuters.com/…/evergrande-begins-repaying…/

ការក្ស័យធន នៃក្រុមហ៊ុនអចលនទ្រព្យ Evergrande

Leave a Reply

Scroll to top
%d bloggers like this: