fbpx

គ្នាយើងខ្លះប្រាកដជាធ្លាប់ស្គាល់ Warren Buffett ហើយដែលវិនិយោគិនដ៏ល្បីល្បាញ។ ថ្ងៃនេះដែរ #LuyBook នឹងធ្វើការចែករំលែកមេរៀនចំនួន ១០ចំណុច  ដែលយើងអាចរៀនសូត្រពីលោក Warren Buffett ៖

១. ចាយវាយដោយប្រុងប្រយ័ត្ន និងដោយភាពឆ្លាតវៃ

លោកមហាសេដ្ឋី បានណែនាំឲ្យយើងមានការចាយវាយប្រកបដោយការប្រុងប្រយ័ត្ន និងត្រូវចេះគិតគូរពីការបង្កើនប្រាក់ចំណូលជាប្រចាំ។ ជាពិសេសធ្វើយ៉ាងណាឲ្យលុយដែលអ្នកវិនិយោគ អាចផ្ដល់ផលឲ្យអ្នកវិញយ៉ាងហោចណាស់ ២០% ជារៀងរាល់ឆ្នាំ។

២. ព្យាយាមធ្វើការគ្រប់គ្រងគ្រប់ការចាយវាយរបស់កូន

ស្ដេចវិនិយោគផ្សារហ៊ុនជើងចាស់រូបនេះ បានផ្ដល់ដំន្មានថា គ្រប់ការសម្រេចចិត្ដទៅលើការវិនិយោគទាំងអស់របស់លោក គឺលោកធ្វើឡើងដោយផ្អែកទៅលើផលប្រយោជន៍ល្អបំផុតសម្រាប់ខ្លួនលោក ពោលគឺមិនធ្វើឡើងដោយផ្អែកលើផលប្រយោជន៍ដែលឈ្មួញកណ្ដាល ឬBroker ផ្ដល់ឲ្យនោះទេ។

៣. ពិនិត្យមើលភាគហ៊ុនណាមួយច្បាស់លាស់មុនវិនិយោគ

ជារៀងរាល់ថ្ងៃមហាសេដ្ឋី Warren Buffett បានចំណាយពេលប្រមាណ១៨ម៉ោង ដើម្បីធ្វើការពិនិត្យមើលពីដំណើរការរបស់ទីផ្សារហ៊ុន និងការវិនិយោគមូលធនបន្ថែម។ លោកបានលើកឡើងថា “ចូរកុំធ្វើការវិនិយោគលើអាជីវកម្មណាដែលអ្នកមិនយល់ពីដំណើរ ឬមិនដែលស្គាល់”។ ដើម្បីទទួលបានជោគជ័យនៅក្នុងការវិនិយោគផ្សារហ៊ុន ដែលមិនគួរធ្វើការសម្រេចចិត្ដដោយប្រើអារម្មណ៍នោះទេ។ របាយការណ៍មួយបានបង្ហាញថា ៤០% នៃវិនិយោគិនអាមេរិកគឺធ្វើការសម្រេចចិត្ដវិនិយោគដោយប្រើអារម្មណ៍។

៤. យកឈ្នះលើភាពភ័យខ្លាចឲ្យបាន

វិនិយោគិនអាមេរិកជាច្រើន តែងមានការភ័យខ្លាចនៅក្នុងការវិនិយោគរបស់គេ ដែលអាចឲ្យពួកគេបាត់បង់ប្រាក់គ្រប់ពេល។ ផ្ទុយទៅវិញ Warren Buffett បាននិយាយថា ភាគហ៊ុន គឺមានសុវត្ថិភាពជាងបណ្ណបំណុល, ធនាគារ និងសូម្បីតែមាស ទៅទៀត។ ហានិភ័យ គឺកើតឡើងនៅពេលដែលអ្នកធ្វើការវិនិយោគ ដោយមិនដឹងថាខ្លួនកំពុងវិនិយោគអ្វី។

៥. ផ្ដោតសំខាន់លើការវិនិយោគរយៈពេលវែង

ការវិនិយោគបែបនេះ វាល្អសម្រាប់អ្នកដែលមានគម្រោងនៅថ្ងៃអនាគត ដូចជាគម្រោងរកឲ្យបាន១លានដុល្លារនៅមុនអាយុ៦០ឆ្នាំជាដើម។ ជាក់ស្ដែង លោក Warren Buffett តែងតែធ្វើការវិនិយោគលើភាគហ៊ុនរយៈពេលវែងចន្លោះពី៥ ទៅ ១០ឆ្នាំ ឬពី១០ ទៅ ២០ឆ្នាំ ទៅលើក្រុមហ៊ុនណាមួយដែលលោកគិតថាមានសក្ដានុពលខ្ពស់។

៦. វិនិយោគលើក្រុមហ៊ុនដែលមានវឌ្ឍនភាព

អ្វីដែលអ្នកគួរធ្វើគឺស្វែងរកក្រុមហ៊ុនដែលល្អ មានសក្ដានុពល និងទស្សនៈវិស័យវែងឆ្ងាយ មកធ្វើការវិនិយោគ។ សម្រាប់ក្រុមហ៊ុនល្បីៗដែលមហាសេដ្ឋីWarren Buffett បានវិនិយោគមានដូចជា ក្រុមហ៊ុន Coca Cola, Wells, Fargo និងIBM ជាដើម។

៧. រកឱកាសកេងយកផលចំណេញ

Warren Buffett បានណែនាំថាប្រសិនបើចង់ចំណេញ វិនិយោគិនគួរឆ្លៀតឱកាសទិញភាគហ៊ុននៅពេលដែលទីផ្សារកំពុងជួបវិបត្ដិ ឬនៅពេលដែលភាគហ៊ុនក្រុមហ៊ុនល្បីណាមួយធ្លាក់តម្លៃខ្លាំង។ អ្នកអាចពិនិត្យមើលពីដំណើរការរួមរបស់ក្រុមហ៊ុន បេសកម្ម គោលដៅរយៈពេលវែង និងសូចនាករផ្សេងទៀត ដើម្បីវាយតម្លៃពីស្ថានភាពក្រុមហ៊ុនដែលអ្នកចង់ទិញនោះ។

៨. ធ្វើការសម្រេចចិត្តវិនិយោគដោយផ្អែកលើរបៀបដែលក្រុមហ៊ុននោះពូកែប្រើប្រាស់លុយកម្រិតណា

មុនវិនិយោគគួរ ពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះឱ្យច្បាស់សិន ថាតើក្រុមហ៊ុននោះប្រើប្រាស់លុយធ្វើអ្វីខ្លះ? តើមានប្រាក់ចំណេញប៉ុណ្ណា? មានសមាមាត្រមួយចំនួនដែលអ្នកទាំងអស់គ្នាអាចពិនិត្យមើលបាន ដូចជា ROE, PE, Quick Ratio, D/E ជាដើម។ អាចចូលមើលវីដេអូ LuyTalk 2 របស់ #LuyBook បន្ថែមក៏បាន។

៩. អត់ធ្មត់ រង់ចាំរហូតដល់អ្វីៗនឹងផ្ដល់ផលឲ្យអ្នកវិញ

នៅពេលដែលមានឱកាស អ្នកគួរតែទិញភាគហ៊ុនរក្សាទុកឲ្យបាន១០ ទៅ១៥ ក្រុមហ៊ុន។ ប្រសិនបើទីផ្សារកំពុងធ្លាក់ចុះ ចូរអ្នករក្សាទុកសិន។ ភាគហ៊ុនដែលល្អ វានឹងងើបឡើងវិញ ហើយអ្នកនឹងទទួលផល។ មហាសេដ្ឋីផ្សារហ៊ុនរូបនេះ បានលើកឡើងថា “កំហុសដែលវិនិយោគិនភាគច្រើនតែងប្រព្រឹត្ដគឺពួកគេធ្វើការទិញលក់ដោយពឹងផ្អែកលើតម្លៃបច្ចុប្បន្នច្រើន ជាងតម្លៃអនាគត”។

១០. លក់ភាគហ៊ុនដែលកំពុងចំណេញនៅពេលទីផ្សារកំពុងកើន ទិញភាគហ៊ុនដែលកំពុងខាតនៅពេលទីផ្សារកំពុងជួបវិបត្ដិ

មានវិនិយោគិនអាមេរិក២៥% ដែលតាមដានការឡើងចុះនៃទីផ្សារហ៊ុននៅរៀងរាល់សប្ដាហ៍, ១៧% យល់ថាទីផ្សារហ៊ុនគឺពិបាកយល់ ហើយមាន១១% គឺមិនដឹងថាត្រូវចាប់ផ្ដើមទិញលក់នៅពេលណា។ មហាសេដ្ឋី Warren Buffett បានលើកឡើងថា “ពេលខ្លះពួកគេលក់ភាគហ៊ុនរបស់ពួកគេនៅតម្លៃដែលមិនគួរលក់ ហើយទិញនៅតម្លៃដែលមិនគួរទិញ ហើយនេះគឺជាមូលហេតុដែលធ្វើឲ្យខ្ញុំមាន”។ ប្រសិនបើអ្នកលក់ភាគហ៊ុនដែលកំពុងខាត នោះមានតែបង្កើនការខាតឲ្យអ្នក ប្រសិនបើអ្នកទិញភាគហ៊ុនដែលកំពុងឡើងថ្លៃ នោះវានឹងកាត់ផ្ដល់ចំណេញរបស់អ្នក។

មេរៀនហិរញ្ញវត្ថុ១០យ៉ាងដែលយើងគួររៀនពីមហាសេដ្ឋី Warren Buffett

Leave a Reply

Scroll to top
%d bloggers like this: