fbpx

មានឃ្លាមួយដែលគេឧស្សាហ៍និយាយថា មានរឿងពីរយ៉ាងដែលមនុស្សមិនអាចគេចផុតនោះគឺ សេចក្តី ស្លាប់ និងការបង់ពន្ធ។ មានពន្ធពីរប្រភេទដែលបងប្អូនយើងជួមប្រទះសឹងរាល់ថ្ងៃ ហើយតែងតែមានការភាន់ច្រឡំ នោះគឺ ពន្ធអាករតម្លៃបន្ថែម (Value-added Tax) និងពន្ធកាត់ទុក (Withholding Tax)។ អញ្ចឹង ថ្ងៃនេះ ​LuyBook នឹងបកស្រាយកុំឲ្យមិនច្បាស់ទៀត។

  • ពន្ធអាករតម្លៃបន្ថែម (Value-added Tax – VAT)

ពន្ធអាករតម្លៃបន្ថែម គឺជាពន្ធបន្ថែមទៅលើតម្លៃដើមនៃផលិតផល ឬសេវាកម្មដែលប្រមូលពីអ្នកប្រើប្រាស់ចុងក្រោយ។

ពន្ធនេះជាប្រភេទពន្ធប្រយោលដែលសហគ្រាស ឬអាជីវកម្មដែលមានចុះបញ្ជីអាករបន្ថែមត្រូវប្រមូលពីអ្នកប្រើប្រាស់ក្នុងអត្រា ១០% នៃរាល់ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មនៅក្នុងប្រទេសកម្ពុជា ដោយសហគ្រាស ឬអាជីវកម្មជាប់អាករ។​​ ប៉ុន្តែសម្រាប់អាជីវកម្មពាក់ព័ន្ធការនាំចេញផលិតផលទៅក្រៅប្រទេស និងសេវាកម្មមួយចំនួនដូចជាការអប់រំ ថ្លៃទឹកភ្លើង និងការទិញលក់ដីជាដើម មិនមានជាប់ VAT ទេ។

ចុះបើយើងជាបុគ្គលមិនជាប់អាករតម្លៃបន្ថែម ហើយជាអ្នកផ្ដល់សេវាកម្មវិញ តើមានត្រូវបង់ពន្ធទេ?

ក្នុងករណីនេះ អ្នកផ្ដល់សេវាកម្មមិនត្រូវបង់ពន្ធអាករតម្លៃបន្ថែមអ្វីទេ តែប្រសិនបើអ្នកទិញជាសហគ្រាសជាប់អាករតម្លៃបន្ថែម នោះអ្នកផ្ដល់សេវាកម្មត្រូវបង់ពន្ធកាត់ទុក។

  • ពន្ធកាត់ទុក (Withholding Tax – WHT)

ពន្ធកាត់ទុក គឺជាពន្ធដែលអ្នកមានកាតព្វកិច្ចជាប់ពន្ធ (និវាសជន*) អាចជាសហគ្រាស ក្រុមហ៊ុន ឬបុគ្គលណាមួយដែលមានសកម្មភាពសេដ្ឋកិច្ច បានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឲ្យទៅបុគ្គលម្នាក់ទៀត នោះគាត់ត្រូវកាត់ទុក និងបង់ពន្ធទៅតាមអត្រាកំណត់តទៅ៖

ការទូទាត់ទៅកាន់និវាសជន៖

អត្រាប្រភេទប្រាក់ចំណូល
១៥%ប្រាក់ចំណូលទទួលបានពីការបំពេញសេវានានា
១៥%ប្រាក់ចំណូលពីកម្មសិទ្ធិបញ្ញា
១០%ប្រាក់ចំណូលពីការជួលចលន ឬអចលនទ្រព្យ
៦%ការប្រាក់ពីគណនីបញ្ញើមានកាលកំណត់
៤%ការប្រាក់ពីគណនីសន្សំគ្មានកាលកំណត់

ការទូទាត់ទៅកាន់អនិវាសជន៖ អត្រា១៤% នៃប្រាក់ត្រូវបង់។

សរុបមកវិញ ពន្ធនេះគ្រាន់តែជាពន្ធពីរនៅក្នុងចំណោមពន្ធជាច្រើនទៀតសម្រាប់ការប្រកបអាជីវកម្ម និង នៅការរស់នៅប្រចាំថ្ងៃនៅកម្ពុជា ដែលយើងត្រូវដឹង។

ប្រសិនបើបងប្អូនចង់ស្វែងយល់បន្ថែមអំពីពន្ធ បងប្អូនអាចស្វែងរកអត្ថបទទាក់ទងនឹងពន្ធនៅលើវេបសាយលុយប៊ុក ឬឯកសារពន្ធនៅលើវេបសាយ អគ្គនាយកដ្ឋានពន្ធដារ (GDT) បាន។

តើអាករតម្លៃបន្ថែម (VAT) និងពន្ធកាត់ទុក (WHT) ជាអ្វី?

Leave a Reply

Scroll to top
%d bloggers like this: