តើបងប្អូនមិនសូវពេលពេញមួយថ្ងៃ ប៉ុន្តែចង់រកប្រាក់ចំណូលបន្ថែមមែនទេ?

ក្រៅពីការងារឯករាជ្យ ក៏មានការងារក្រៅម៉ោងដែលបងប្អូនអាចពិចារណា ឬសាកល្បងផងដែរ។ មានបងប្អូនមួយចំនួនយល់ច្រឡំថាការងារក្រៅម៉ោង និងការងារឯករាជ្យដូចគ្នា តែការពិតមិនមែនដូច្នោះទេការងារឯករាជ្យមិនស្ថិតនៅក្នុងស្ថាប័នណាមួយនោះទេ រីឯការងារក្រៅម៉ោងទោះបីមិនធ្វើការពី ៨ព្រឹកដល់៥ល្ងាចមែន តែគឺស្ថិតនៅក្នុងនាមជាបុគ្គលិកស្ថាប័ន។ នៅក្នុងអត្ថបទមុនៗ លុយប៊ុកបាននិយាយពីការងារឯករាជ្យរួចមកហើយ ថ្ងៃនេះសុំ លើកយកការងារក្រៅ ម៉ោងមកបកស្រាយម្តង។

ការងារក្រៅម៉ោង ជាការងារមួយសមស្របសម្រាប់អ្នកដែលមិនចង់ចំណាយពេលពេញមួយថ្ងៃក្នុងធ្វើការតែមួយ មុខអាចថាធ្វើការផងរកស៊ីផងឬអ្នកដែលមិនមានពេលវេលាទំនេរពេញលេញសម្រាប់បំពេញការងារដូចជា សិស្សនិស្សិតជាដើម។ ការងារក្រៅម៉ោងអាចនឹងពិបាករកបន្តិចព្រោះ ក្រុមហ៊ុនភាគច្រើនសុទ្ធតែចង់បានអ្នកអាច បំពេញការងារពេញម៉ោងបាន តែទោះជាយ៉ាងណាការងារប្រភេទនេះនៅតែមានតម្រូវការនៅក្នុងទីផ្សារដែរដោយ អ្នកអាចរកបាននៅក្នុងវេបសាយស្វែងរកការងារដូចជា Bongthom Cambojob និងការផុសស្វែងរកបុគ្គលិកនៅលើ ហ្វេសប៊ុកជាដើម។

ការងារក្រៅម៉ោងដែលពេញនិយម និងមានតម្រូវការខ្ពស់មានដូចជា៖

  • – ផ្នែកបម្រើសេវាកម្មអតិថិជនតាមហាងដូចជា អ្នករត់តុ អ្នកទទួលភ្ញៀវ (Receptionist) អ្នកគិតលុយ ។ល។
  • – អ្នកឆុងកាហ្វេ
  • – បង្រៀនគួរតាមផ្ទះ
  • – អ្នកបកប្រែ ឬសរសេរអត្ថបទផ្សេងៗ
  • – ផ្នែកលក់ (Sales)
  • – អ្នកដឹកជញ្ជូន
  • – អ្នកបើកតាក់ស៊ីឡាន​ ឬ​ Tuk-Tuk ក្នុងក្រុង
  • – អ្នកផ្សព្វផ្សាយផលិតផលតាមបណ្តាញសង្គម (Product review)

ដើម្បីទាញបានផលប្រយោជន៍កាន់តែខ្ពស់ពីរយៈពេលបំពេញការងារក្រៅម៉ោងរបស់អ្នក អ្នកគួរតែស្វែងរក ការងារណាដែលស៊ីសង្វាក់គ្នាជាមួយគោលដៅ ឬមុខជំនាញសិក្សារបស់អ្នក ព្រោះក្រៅពីទទួលបានប្រាក់ អ្នក ទទួលបានបទពិសោធន៏ និងជំនាញបន្ថែមទាក់ទងនឹងការងារដែលអ្នកស្រឡាញ់ ព្រមទាំងបង្កើនទំនាក់ទំនងក្នុង វិស័យនោះផងដែរ។ យ៉ាងណាមិញ ការងារក្រៅម៉ោងអាចស្តាប់មើលទៅងាយស្រួលតែក៏ទាមទារឲ្យមានការអត់ធ្មត់ ខ្ពស់ផងដែរ ដូចនេះអ្នកគួរស្វែងយល់បន្ថែមពីទំនួលខុសត្រូវការងារនីមួយៗ មុនចាប់ផ្តើម។

ការងារក្រៅម៉ោង

One thought on “ការងារក្រៅម៉ោង

Leave a Reply

Scroll to top
%d bloggers like this: