ឆ្ងល់ទេកត្តាអ្វីទៅដែលនាំឱ្យបុគ្គលមួយចំនួនមានភាពរីករាយ និងស្កប់ស្កល់ក្នុងជីវិត ខណៈបុគ្គលមួយចំនួនផ្សេងទៀតរមែងមានការព្រួយបារម្ភ និង ខ្វាយខ្វល់ក្នុងចិត្តមិនឈប់ឈរ? ថ្ងៃនេះ យើងមកមើលទម្លាប់ទាំង ៧ របស់បុគ្គលរីករាយទាំងអស់គ្នា! ១. រីករាយនឹងអ្វីដែលពួកគេមាន៖ បុគ្គលរីករាយតែងមានអារម្មណ៍ grateful និងបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅលើអ្វីដែលខ្លួនមាន ឬកំពុងព្យាយាមសម្រេចឱ្យបាន ជាជាងការផ្តោតទៅលើអ្វីដែលពួកគេខ្វះ។ ២. ព្យាយាមនៅក្បែរបុគ្គលរីករាយដទៃ៖ ការហ៊ុំព័ទ្ធខ្លួនយើងជាមួយសាច់ញាតិ ឬ មិត្តភក្តិដែលជួយលើកទឹកចិត្ត គាំទ្រ និងផ្តល់ភាពកក់ក្តៅ នឹងធ្វើឱ្យយើងមានភាពសប្បាយរីករាយ។ តែផ្ទុយទៅវិញ ការចំណាយពេលវេលាច្រើនជាមួយមនុស្សអវិជ្ជមាន និង toxic នឹងទាញថាមពលរបស់អ្នកទៅរកភាពអវិជ្ជមានផងដែរ។ ៣. រកពេលវេលាដើម្បីធ្វើអ្វីដែលខ្លួនចូលចិត្ត៖ សម្រាប់មនុស្សដែលចូលចិត្តដាំរុក្ខជាតិ ធ្វើនំ ឬរាំ ជាដើម តើអ្នកមានអារម្មណ៍សប្បាយរីករាយទេ នៅពេលដែលអ្នកធ្វើរឿងទាំងនោះទេ? បុគ្គលរីករាយយល់ដឹងពីសារៈសំខាន់នៃការទុកពេលឱ្យខ្លួនឯងដើម្បីធ្វើអ្វីដែលខ្លួនពេញចិត្ត និងបន្ថយល្បឿនពីជីវិតដ៏មមាញឹក។ ការរត់ប្រណាំង ដើម្បីទៅដល់គោលដៅចុងក្រោយអាចធ្វើឱ្យមានភាពរីករាយតែមួយភ្លេត តែសុភមង្គល និងភាពរីករាយយូរអង្វែង គឺអំពីការរីករាយនឹងដំណើរការដើរទៅកាន់គោលដៅនោះ។ ៤. ផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនចំពោះលុយ៖ បុគ្គលរីករាយព្យាយាមរក្សាតុល្យភាពរវាងការងារ និង ជីវិត។ នៅចុងបញ្ចប់ នៅពេលដែលខ្លួនយើង ឬមនុស្សជាទីស្រលាញ់របស់យើងធ្លាក់ខ្លួនឈឺ អ្វីដែលយើងនឹកឃើញចង់បាននោះគឺពេលវេលា មិនមែនទ្រព្យសម្បត្តិនោះទេ។ ៥. […]
ភាពវ័យឆ្លាតទាំង ៩ប្រភេទ
ភាពឆ្លាតវៃមិនមែនសំដៅតែទៅលើការសិក្សាតែមួយមុខនោះទេ! តោះមកមើលថាអ្នកមានភាពឆ្លាតវៃមួយណា! ១. Linguistic – ភាពវ័យឆ្លាតខាងភាសាបរទេស ២. Music – ភាពឆ្លាតវៃក្នុងការស្វែងយល់ពីភ្លេង សម្លេង ណោត ៣. Logic – ជំនាញតក្កៈ ការគិតពិចារណា ៤. Interpersonal – ជំនាញក្នុងការទំនាក់ទំនង ៥. Intrapersonal – ជំនាញអន្តរបុគ្គល និង ការស្វែងយល់ពីខ្លួនឯង ៦. Naturalistic – ភាពឆ្លាតវ័យក្នុងផ្នែកជីវសាស្ត្រ ការថែទាំរុក្ខជាតិ និងសត្វ និងការស្រលាញ់ចូលចិត្តធម្មជាតិ ៧. Kinaesthetic – ទេពកោសល្យក្នុងការធ្វើចលនារាងកាយ ៨. Visual – សមត្ថភាពក្នុងការវិភាគ និងស្វែងយល់ព័ត៌មានក្នុងទម្រង់ជារូបភាព ៩. Existential – សមត្ថភាពក្នុងការស្វែងយល់ពីមនុស្សជុំវិញខ្លួន ហើយចេះសរុបរួម និងប្រើវិចារណញាណ មើលក្នុងរូបភាពពេញលេញ (big picture)។ ប្រភព៖ Howard Gardener
ចំណូលអ្នកសព្វថ្ងៃគ្រប់គ្រាន់ឬទេ?
សព្វថ្ងៃ តើអ្នករកចំណូលបានគ្រប់គ្រាន់ឬនៅ? សាកគិតមើលពេលខ្លះ យើងគិតតែពីរវល់ធ្វើការប្រចាំថ្ងៃដើម្បីរស់ ឬគិតថាស្ថានភាពជីវិតប្រចាំថ្ងៃយើងគ្រប់គ្រាន់ហើយ (comfort zone) ដែលយើងហាក់បីដូចជាភ្លេចអំពីក្ដីស្រមៃរបស់យើ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ ឬបារម្ភទេថា តើខ្លួនរកប្រាក់ចំណូលគ្រប់គ្រាន់ឬអត់?ចំណុចទាំង ៧ ខាងក្រោមនេះជាសញ្ញាបង្ហាញថាអ្នកត្រូវការរកចំណូលបន្ថែម។ ១. ប្រាក់ចំណូលរាល់ខែ បានត្រឹមតែល្មមសម្រាប់ចំណាយប្រចាំខែ ឬស្ទើរតែមិនគ្រាន់ ២. អ្នកព្យាយាមកាត់បន្ថយចំណាយជារឿយៗ ៣. អ្នកមិនមានលុយសន្សំទាល់តែសោះ ឬត្រឹមបន្តិចបន្តួច ៤. អ្នកតែងមានការព្រួយបារម្ភពីរឿងលុយកាក់ ៥. ប្រាក់ចំណូលរបស់អ្នកទាមជាងកម្រិតចំណាយចាំបាច់ក្នុងការរស់នៅ (cost of living)។ បើយោងតាម Numbeo* កម្រិតចំណាយចាំបាច់ក្នុងការរស់នៅក្នុងក្រុងភ្នំពេញគឺ ៦០៤ដុល្លារ សម្រាប់មនុស្សម្នាក់ ក្នុង១ខែ។៦ អ្នកមានអាយុ ឬសមត្ថភាពស្របាលអ្នកអាចរកប្រាក់ចំណូលបានច្រើនជាង។៧ ជាមួយនឹងប្រាក់ចំណូលបច្ចុប្បន្ន អ្នកនឹងត្រូវចំណាយពេលយូរពេកដើម្បីសម្រេចបានគោលដៅ ហិរញ្ញវត្ថុរបស់អ្នក។ *ប្រភព: https://www.numbeo.com/cost-of-living/in/Phnom-Penh
វប្បធម៌បង្អួត
សព្វថ្ងៃពួកយើងកំពុងរស់នៅក្នុងសង្គម ដែលបែងចែក និងកំណត់វណ្ណៈរបស់មនុស្ស តាមរយៈការស្លៀកពាក់ និងប្រើប្រាស់របស់ logo ប្រេនៗ ការបង្អួតគ្រឿងអលង្ការ ឡានទំនើប និងការស៊ីផឹក។ វប្បធម៌បង្អួតគ្នានេះហើយ បានធ្វើឱ្យមនុស្សមួយចំនួនរស់នៅរំពឹងពីប្រាក់ខែមួយខែទៅមួយខែ ដោយមិនសល់ទ្រព្យធននឹងគេក្រៅពីការបង្អួតសំញែងគ្នា។ យើងគួរចាប់ផ្តើមគាំទ្រចំពោះអ្នកដែលចេះវិនិយោគ អ្នកដែលចេះសន្សំទ្រព្យធន និងអ្នកដែលប្រឹងប្រែងផ្គត់ផ្គង់ដល់គ្រួសារ។ ភាពមានបានពិតប្រាកដ គឺមិនមែនវប្បធម៌បង្អួតនេះទេ តែគឺសេរីភាពហិរញ្ញវត្ថុ សុខភាព និងសុភមង្គល។
វ័យខ្ទង់ ២០, សារសម្រាប់អ្នកមានភាពស្រពិចស្រពិលក្នុងជីវិត
“You are not lost. You are just early in the process” – Gary Vaynerchuck ១. គ្មាននរណាម្នាក់ដឹងឱ្យពិតប្រាកដពីផ្លូវដើររបស់ខ្លួនទេ សង្គមបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើមនុស្សវ័យខ្ទង់ ២០ ឆ្នាំ និង ៣០ ឆ្នាំស្តើង ដោយរំពឹងឱ្យពួកគេដឹងច្បាស់ពីផ្លូវជីវិតដែលពួកគេចង់ដើរ។ ប៉ុន្តែតាមការពិត នៅវ័យនេះ គឺគ្មាននរណាម្នាក់ដឹងច្បាស់ថាតើខ្លួនចង់បានអ្វីឱ្យពិតប្រាកដនៅឡើយទេ ព្រោះពួកយើងនៅមិនទាន់មានបទពិសោធន៍ក្នុងជីវិតគ្រប់គ្រាន់នៅឡើយ។ សូម្បីតែមិត្តភក្តិដែលអ្នកឃើញគិតថាមានភាពជោគជ័យក្នុងជីវិត និងការងារ ក៏នៅតែមានមន្ទិលសង្ស័យទៅលើជម្រើសរបស់ពួកគេដែរ។ វ័យខ្ទង់ ២០ នេះ គឺជាពេលដែលពួកយើងត្រូវព្យាយាមឆ្លងកាត់បទពិសោធន៏ឱ្យបានច្រើន សាកល្បងការងារផ្សេងៗ ដើម្បីរកនូវអ្វីដែលយើងចូលចិត្តពិតប្រាកដ។ គ្មានជម្រើសអ្វីដែលជាជម្រើសខុសនោះទេ ដរាបណាយើងអាចទទួលបាននូវមេរៀនពីបទពិសោធន៍មួយនោះ។ វ័យខ្ទង់ ២០ នេះ គឺជាពេលវេលាសាកសមឱ្យយើងជ្រើសជម្រើសដែលមានហានិភ័យខ្ពស់ បើទោះជាយើងចង់ធ្វើកសាងអាជីព, ចង់រៀនជំនាញថ្មី ឬធ្វើដំណើរផ្សងព្រេងលើពិភពលោក។ The opportunity cost is low compared to when you get […]
ជំនាញសម្រាប់ឆ្នាំ ២០៣០
តើអ្នកធ្លាប់ស្រមៃមើលទេថា ពិភពលោកនឹងប្រែប្រួលទៅជាយ៉ាងណាក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ជាមួយនឹងការវិវត្តយ៉ាងឆាប់របស់បច្ចេកវិទ្យាទំនើប? ពិតណាស់ ជីវិតរបស់ពួកយើងម្នាក់ៗអាចនឹងផ្លាស់ប្តូរទៅជាអ្វីដែលយើងមិនអាចនឹកស្មានដល់ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំខាងមុខទៀតប៉ុណ្ណោះ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃ internet of things, artificial intelligent (AI), machine learning, virtual reality ជាដើម។ ស្របគ្នានោះ មនុស្ស ១ ក្នុងចំណោម ៣ នាក់ នឹងត្រូវការផ្លាស់ប្តូរជំនាញការងារឡើងវិញនៅឆ្នាំ ២០៣០។ – Mckinsey Global Institute ចំណេះដឹងមូលដ្ឋាន ដែលបម្រើការដល់វិស័យការងារនាពេលបច្ចុប្បន្ន នឹងមិនបំពេញលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារជាច្រើននៅពេលអនាគត។ ការងារមួយភាគធំនឹងត្រូវបានជំនួសដោយ AI និងស្វ័យប្រវត្តិកម្ម។ ដើម្បីតម្រង់ទិសជំនាញ, ការងារ និងអាជីវកម្មរបស់អ្នកឱ្យដើរទាន់សម័យកាល ដំណោះស្រាយចាំបាច់នោះគឺ យើងម្នាក់ៗត្រូវប្រកាន់យកវិធីសាស្រ្តសិក្សារៀនសូត្រពេញមួយជីវិត (lifelong learning)។ AI នឹងមិនអាចជំនួសនូវការងារដែលទាមទារនៅការច្នៃប្រឌិតខ្ពស់, ការសម្រេចចិត្ត និងវិនិច្ឆ័យ ក៏ដូចជាការប្រាស្រ័យទាក់ទងក្នុងសង្គម ដែលមានលក្ខណៈស្មុគស្មាញខ្ពស់នោះទេ។ ខាងក្រោមនេះជាជំនាញសំខាន់ៗមួយចំនួន ដែលមានតម្រូវការចាំបាច់សម្រាប់ពេលអនាគត […]
៧ វិធីដើម្បីវិនិយោគលើខ្លួនឯង
ពេលនិយាយពីការវិនិយោគ យើងតែងតែនឹកដល់ការវិនិយោគលើទ្រព្យសម្បត្តិផ្សេងៗ ដូចជា អចលនទ្រព្យ ភាគហ៊ុន មូលប័ត្រផ្សេងៗ ជាដើម។ ប៉ុន្តែការវិនិយោគដែលសំខាន់ ហើយយើងត្រូវចាប់ផ្ដើមដំបូងគេនោះគឺ ការវិនិយោគលើខ្លួនឯង។ ខាងក្រោមនេះជាចំណុច ៧យ៉ាងដែលយើងអាចអនុវត្តជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឯង ១. កំណត់គោលដៅជីវិតប្រចាំឆ្នាំ ២. បន្តអភិវឌ្ឍជំនាញនិងសមត្ថភាពរបស់ខ្លួន ៣. មើលថែសុខភាពខ្លួនឯងឱ្យបានមាំទាំ ៤. អានសៀវភៅ អត្ថបទស្រាវជ្រាវឱ្យបានជាប្រចាំដើម្បីពង្រីកចំណេះដឹងឱ្យបានជ្រៅ និងទូលាយ ៥. ចូលរួមកម្មវិធីសិក្ខាសាលា វគ្គហ្វឹកហ្វឺនជំនាញ និងកម្មវិធីសង្គម ៦. កត់កំណត់ហេតុជាប្រចាំហើយពិចារណាលើសកម្មភាពរបស់ខ្លួនប្រចាំថ្ងៃ ៧. ជ្រើសរើសរាប់អានជាមួយមនុស្សល្អ ពូកែនិងជោគជ័យ
ផ្លាស់ប្ដូរការប្រើប្រាស់ពេលវេលា ផ្លាស់ប្ដូរជីវិតរបស់អ្នក
រាល់ថ្ងៃអ្នកមិនទាន់បានចាប់ផ្តើមអ្វីដែលអ្នកតែងតែចង់ធ្វើ ដោយសារកង្វះពេលវេលាមែនដែរឬទេ? នៅពេលអ្នកត្រលប់មកពីធ្វើការ ពីសាលារៀន ឬមហាវិទ្យាល័យ អ្នកមានបង្អួចពេលវេលាដ៏មានតម្លៃប្រហែល ៤ ទៅ ៦ម៉ោង រវាងម៉ោង ៦ ល្ងាចដល់ពាក់កណ្តាលអធ្រាត្រ។ តើអ្នកបានយកពេលវេលានេះទៅធ្វើអ្វីខ្លះ? ទីកន្លែងដែលអ្នកអាចដើរទៅដល់ និងគោលដៅដែលអ្នកអាចសម្រេចបានក្នុងជីវិត ភាគច្រើនពឹងផ្អែកលើអ្វីដែលអ្នកធ្វើជាប្រចាំក្នុងរយៈពេល ៤ ទៅ ៦ ម៉ោងនេះ។ អ្នកអាចធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើងដោយការធ្វើលំហាត់ប្រាណ ការអានសៀវភៅ ការរៀនជំនាញផ្សេងៗបន្ថែម ឬ ការឆ្លៀតធ្វើការក្រៅម៉ោងបន្ថែម (side hustle)។ លើសពីនេះ អ្នកក៏អាចចាប់ផ្តើមអាជីវកម្ម ឬរៀនពីរបៀបចាប់ផ្តើមតាមរយៈការមើល YouTube ឬថ្នាក់បង្រៀនអនឡាញជាដើម។ មានបុគ្គលមួយចំនួនដែលទទួលបានភាពជោគជ័យ និងពង្រីកអាជីវកម្ម ឬការងារក្រៅម៉ោងរបស់ពួកគេ ទៅជាប្រភពចំណូលចម្បងតាមរយៈវិធីនេះ។ ជីវិតរបស់អ្នកអាចនឹងផ្លាស់ប្តូរ ១៨០ ដឺក្រេ ដោយផ្អែកលើអ្វីដែលអ្នកធ្វើនៅក្នុងបង្អួចពេលវេលាតូចមួយនេះ។ ដូចនេះ ចូរកុំខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃនេះ និងចាប់ផ្តើមបង្កើតទម្លាប់ល្អៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក។
គួរធ្វើអ្វីខ្លះមុនអាយុ ៣០?
នៅវ័យខ្ទង់ ២០ គឺជាពេលវេលាមួយ ដែលយើងត្រូវរៀនម្ចាស់ការ និង ព្យាយាមស្វែងយល់ពីខ្លួនឯងឱ្យបានច្រើន ក៏ដូចជាអ្វីដែលខ្លួនចង់ធ្វើ។ ជម្រើសដែលយើងជ្រើសរើសក្នុងដំណាក់នេះ នឹងកំនត់ជីវិតរបស់យើងនាពេលអនាគត។ នេះគឺសកម្មភាព និងគោលដៅមួយចំនួន ដែលអ្នកចាំបាច់គួរខិតខំសម្រេចមុនពេលឈានដល់អាយុ ៣០ ឆ្នាំ៖ ១. ខិតខំប្រឹងធ្វើការងារឱ្យអស់ពីសមត្ថភាព ២. អានឱ្យបានច្រើន ៣. មានប្រភពចំណូលលើសពីមួយ ៤. មាន mentor ល្អម្នាក់ ៥. ទទួលបានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ៦. អភិវឌ្ឍជំនាញទំនាក់ទំនង និងការចរចារបស់អ្នក ៧.បញ្ឈប់ទម្លាប់អាក្រក់របស់អ្នក ៨.គណនាចំនួនទឹកប្រាក់ដែលអ្នកត្រូវការសម្រាប់ប្រាក់សន្សំសម្រាប់ចូលនិវត្តន៍ ៩. ហាត់ប្រាណជាប្រចាំ និងចាប់ផ្តើមញ៉ាំអាហារល្អសម្រាប់សុខភាព ១០. ធ្វើអ្វីមួយ ដែលអ្នកមិនធ្លាប់សាកល្បង ឬក៏មិនហ៊ាន។
កើតមកមិនសូវមាន គួរតូចចិត្តទេ?
អ្នកដែលរស់នៅក្នុងគ្រួសារមិនធូធារប្រហែលជាធ្លាប់គិតហើយថាខ្លួនឯងដើរក្រោយគេ ព្រោះកូនអ្នកមាន មានឱកាសច្រើនជាង។ ក្មេងដែលកើតក្នុងគ្រួសារអ្នកមានភាគច្រើន នៅតែមានការងារល្អទោះបីពួកគេខ្ជិលយ៉ាងណាក៏ដោយ ព្រោះឪពុកម្តាយអ្នកមានបានបង្កើតកម្រាលកញ្ចក់ (glass floor) ដែលមានន័យថាឪពុកម្តាយអ្នកមាននឹងធ្វើយ៉ាងណាមិនឱ្យកូនគាត់ធ្លាក់ខ្លួនក្រជាងពួកគាត់ឡើយ។ កូនអ្នកមានអាចមានឱកាសក្នុងការដកបទពិសោធន៍ក្នុងជីវិតបានច្រើន។ ពួកគេអាចរៀនសាលាល្អៗដែលមានគុណភាពខ្ពស់, អាចដើរលេងដើម្បីទទួលបានបទពិសោធន៍ថ្មីៗក្រៅប្រទេស និងបើកផ្នត់គំនិតឱ្យទូលាយជាងមុន, អាចរៀនធ្វើការងារពីឪពុកម្តាយរបស់ពួកគេ, អាចសាកល្បងធ្វើការរកស៊ី ជាដើម ដោយមិនព្រួយបារម្ភពីបញ្ហាហិរញ្ញវត្ថុឡើយព្រោះមានដើមទុនស្រាប់។ ពួកគេមានឱកាសក្នុងការបង្កើតបណ្ដាញទំនាក់ទំនងច្រើន។ ជាធម្មតា ប្រសិនបើឪពុកម្តាយអ្នករកស៊ីមានស្គាល់គេច្រើន អាចណែនាំឱ្យកូនបង្កើតទំនាក់ទំនងស្រួលពេលចេញធ្វើការងារ ឬប្រកបរបររកស៊ីដែរ ពួកគេក៏មានលទ្ធភាពក្នុងការស្លៀកពាក់បានសមរម្យថ្លៃថ្នូរជាងអ្នកធម្មតា ពោលគឺចូលកម្មវិធីធំដុំចុះចំណោម និងងាយស្រួលក្នុងការបង្កើតទំនាក់ទំនង។ យ៉ាងណាមិញ #LuyBook ចង់សួរអ្នកទាំងអស់គ្នាថា ប្រសិនបើអ្នកកើតមកក្នុងគ្រួសារមិនសូវធូធារដូចគេ តើបាត់ឱកាសទេ ឬអ្នកប្រៀបមិនបាននឹងគេទេ? ទោះបីជាអ្នកមិនធូធារ វាមិនមានន័យថាអ្នកប្រៀបមិនបាននឹងគេ ឬបាត់ឱកាសនោះទេ។ វាគ្រាន់តែមានន័យថា ឪពុកម្តាយ ជីដូនជីតាគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទើបអាចឱ្យកូនចៅគេរស់ស្រួល។ ដូចនេះ អ្នកក៏ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទើបអាចឱ្យកូនចៅអ្នក និងអ្នករស់ស្រួលដូចគ្នា។ នេះដូចជាសម្ដីរបស់មហាសេដ្ឋី Bill Gates បានពោលថា៖ កើតមកក្រមិនមែនជាកំហុស តែបើអ្នកស្លាប់ទៅវិញក្រទើបជាកំហុសដ៏ធំរបស់អ្នក។
