ផ្នត់គំនិតអំពីលុយ (money mindset) គឺសំដៅទៅផ្នត់គំនិតដែលជះឥទ្ធិពលលើឥរិយាបថ និងការសម្រេចចិត្តរបស់យើងទៅលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ទាំងការចាយវាយ, ការសន្សំ, ការវិនិយោគ ជាដើម។ បើយើងមានផ្នត់គំនិតវិជ្ជមាន យើងអាចធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានប្រសើរ តែបើយើងមានផ្នត់គំនិតអវិជ្ជមានវិញ វាអាចរារាំងឱ្យយើងមិនសម្រេចបានសក្ដានុពលផ្នែកហិរញ្ញវត្ថុរបស់យើង។

ផ្នត់គំនិតអវិជ្ជមានអំពីលុយទាំង ១០មានដូចខាងក្រោម៖

១.​ ខ្ញុំមិនមានលុយគ្រប់គ្រាន់សម្រាប់សន្សំ

២. លុយអាចនាំឱ្យមានបញ្ហា និងទុក្

ខ៣. សព្វថ្ងៃនេះ កាន់តែពិបាករកលុយឱ្យមានបានជាងសម័យមុន

៤. មិនដឹងពេលណា ទើបអាចសងបំណុល ឬបង់រំលោះគេអស់ទេ

៥. ខ្ញុំមិនយល់ និងមិនចេះវិនិយោគអីគេនឹងទេ, ខ្ជិលខ្វល់ណាស់

៦. ខ្ញុំគ្មានថ្ងៃនឹងអាចរកលុយបានប៉ុណ្ណឹងនោះទេ

៧. ក្នុងវិស័យដែលខ្ញុំធ្វើការឬរកស៊ី គឺរកចំណូលបានតែប៉ុណ្ណឹងទេវាខ្ពស់អស់ហើយ

៨. ខ្ញុំដូចជាចាស់ពេក ឬក្មេងពេក ដើម្បីចាប់ផ្ដើមសន្សំសម្រាប់ចូលនិវត្តន៍

៩. ខ្ញុំត្រូវការលុយច្រើន ឬដើមទុនច្រើន ដើម្បីរកចំណូលបន្ថែម

១០. ខ្ញុំបានសាងកំហុសហិរញ្ញវត្ថុជាច្រើន ដែលយឺតពេលនឹងកែប្រែ

សាករាប់លេងៗមើល តើអ្នកទាំងអស់គ្នាធ្លាប់មានគំនិតអវិជ្ជមានពីលុយប៉ុន្មានចំណុចដែរ? ជួយ comment ខាងក្រោមម្នាក់មួយផង។


ផ្នត់គំនិតអវិជ្ជមានអំពីលុយ

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading