បុគ្គលិកឆ្នើម តែមិនបានឡើងតំណែង? ពេលខ្លះយើងខំធ្វើការបានល្អ ប្រធានក្រុមដាក់ការងារអ្វីមកក៏ធ្វើបាន បទពិសោធន៍ការងារក៏ច្រើនល្មម តែហេតុអីមិនបានឡើងតំណែង ឬឡើងតំណែងយឺតជាងបុគ្គលិកផ្សេង ដែលមើលទៅដូចជាពូកែដូចគ្នា? ចាំលុយប៊ុកប្រាប់! ព្រោះថា គ្រាន់តែធ្វើការល្អមិនមែនមានន័យថាបានឡើងតំណែងទេ។ នៅមានកត្តាផ្សេងៗទៀតដែលក្រុមហ៊ុន និងគណៈគ្រប់គ្រងមើលពេលសម្រេចតម្លើងតំណែងបុគ្គលិកម្នាក់ៗ។ សមត្ថភាពដឹកនាំ៖ តំណែងខ្ពស់ជាងមុន ភាគច្រើនមានន័យថា អ្នកត្រូវដឹកនាំក្រុមការងារច្រើនជាងមុន។ ចឹងហើយដើម្បីសម្រេចថា អ្នកសាកសមនឹងទទួលយកតំណែងខ្ពស់ជាងមុនឬអត់ ក្រុមហ៊ុនតែងតែមើលថា តើអ្នកមានសមត្ថភាពដឹកនាំល្អ អាចដឹកនាំក្រុមនោះ ឲ្យទទួលបានគោលដៅរួមរបស់ក្រុមដែរឬអត់។ សមត្ថភាពទទួលខុសត្រូវ និងភាពចាស់ទុំ៖ តំណែងខ្ពស់ជាងមុន ក៏មានន័យថា អ្នកត្រូវមានបន្ទុកការងារច្រើនជាងមុន និងត្រូវទទួលខុសត្រូវចំពោះការងាររបស់ក្រុមទាំងមូលដែរ។ ចឹងហើយ អ្នកត្រូវបង្ហាញថា អ្នកមានភាពមុឹងម៉ាត់ក្នុងការងារ និងចេះទទួលខុសត្រូវលើការងារខ្លួនឯង និងការងារក្រុម មិនទម្លាក់កំហុសគ្នាទៅវិញទៅមកជាដើម។ មានគំនិតថ្មីៗ ពូកែដោះស្រាយបញ្ហា៖ តំណែងខ្ពស់ជាងមុន មានន័យថា អ្នកនឹងត្រូវប្រឈមនឹងបញ្ហាច្រើនជាងមុន រួមទាំងបញ្ហាក្រុមខ្លួនឯង និងបញ្ហាក្រុមហ៊ុនទាំងមូលដែលត្រូវចូលរួមដោះស្រាយដែរ។ ចឹងហើយ អ្នកត្រូវចេះសម្រេចចិត្តបានលឿន និងត្រឹមត្រូវបំផុត។ អ្នកត្រូវបង្ហាញថា អ្នកខ្វល់ខ្វាយ និងចូលរួមដោះស្រាយបញ្ហាផ្សេងៗក្នុងក្រុម ឬក្នុងក្រុមហ៊ុន។ កម្រិតសិក្សា៖ តំណែងខ្ពស់ជាងមុន មានន័យថា អ្នកត្រូវបង្រៀនក្រុមការងាររបស់អ្នក។ ចឹងហើយ អ្នកត្រូវរៀនសូត្របានខ្ពស់ […]
ដុល្លារឡើងថ្លៃខ្លាំង ហេតុអ្វីលុយរៀលមិនសូវធ្លាក់ខ្លាំង?
ដុល្លារឡើងថ្លៃខ្លាំង ហេតុអ្វីលុយរៀលមិនសូវធ្លាក់ខ្លាំង? ធនាគារជាតិនៃកម្ពុជាប្រកាន់អត្រាប្ដូរប្រាក់អណ្ដែតមែនអត់? អ្នកទាំងអស់គ្នាប្រាកដជាបានចាប់អារម្មណ៍ដែរថា មួយរយៈនេះលុយដុល្លារអាមេរិកបានឡើងថ្លៃគួរឲ្យកត់សម្គាល់។ ការដែលឡើងថ្លៃនេះកើតឡើងទូទាំងពិភពលោក ព្រោះធនាគារកណ្ដាលអាមេរិកបន្តតម្លើងអត្រាការប្រាក់គោល ជាហេតុធ្វើឲ្យតម្រូវការប្រាក់ដុល្លារអាមេរិកកើនឡើងលើទីផ្សារអន្តរជាតិ។ សុំបើករង្វង់ក្រចកបន្តិចថា អត្រាប្ដូរប្រាក់រូបិយប័ណ្ណមួយជាមួយរូបិយប័ណ្ណប្រទេសមួយទៀតគឺអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) ជាពិសេសក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។ ដូចនេះពេលដែលតម្រូវការរូបិយប័ណ្ណមួយកើនឡើង នោះធ្វើឲ្យតម្លៃលុយកើនឡើងធៀបនឹងរូបិយប័ណ្ណមួយទៀត។ សំណួរសំខាន់សួរថាតើ ធនាគារកណ្ដាលនៃប្រទេសនីមួយៗត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងអត្រាប្ដូរប្រាក់ និងជាពិសេសគ្រប់គ្រងតម្លៃលុយរបស់ប្រទេសខ្លួន? ១. អត្រាប្ដូរប្រាក់ថេរ (fixed exchange rate)៖ ធនាគារកណ្ដាល កំណត់អត្រាប្ដូរប្រាក់ថេរមួយសម្រាប់រក្សាតម្លៃរបស់លុយប្រទេសខ្លួន ធៀបនឹងលុយប្រទេសផ្សេង (ដុល្លារអាមេរិក)។ ធនាគារកណ្ដាលអាចធ្វើបែបនេះបានដោយធ្វើការទិញលក់លុយប្រទេសខ្លួន ជាមួយនឹងលុយដុល្លារអាមេរិក ដើម្បីរក្សាកម្រិតតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) នៅលើទីផ្សារអន្តរជាតិ។ អត្ថប្រយោជន៍នោះគឺ ដើម្បីរក្សាស្ថេរភាព សម្រាប់វិនិយោគិន និងអ្នកជំនួញ។ យ៉ាងណាមិញ ការធ្វើបែបនេះ មានន័យថាធនាគារកណ្ដាលអាចនឹងបាត់បង់លទ្ធភាពខ្លះៗក្នុងការដាក់ចេញវិធានការគោលនយោបាយរូបិយវត្ថុរបស់ខ្លួន (monetary policy)។ ឧទាហរណ៍៖ ហុងកុង អារ៉ាប់រួម។ ២. អត្រាប្ដូរប្រាក់អណ្ដែត (floating exchange […]
ធ្វើម៉េច ជួយប៉ាម៉ាក់ចូលនិវត្តន៍?
ធ្លាប់គិតអត់ ថាខ្លួនយើងកាន់តែធំ ប៉ាម៉ាក់យើងកាន់តែចាស់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ាម៉ាក់បានខិតខំធ្វើការ រកស៊ីយ៉ាងនឿយហត់ដើម្បីចិញ្ចឹមកូនតាំងពីក្មេងរហូតដល់កូនធំៗ រៀនដល់ថ្នាក់ខ្ពស់ ឬចេញធ្វើការ រកស៊ី ឬមានគ្រួសារបាត់ទៅហើយ។សួរថាតើ ប៉ាម៉ាក់ត្រូវរកលុយដល់អាយុប៉ុន្មាន? ក្នុងនាមជាកូន តើយើងអាចជួយអ្វីដល់គាត់ដើម្បីឲ្យគាត់ចូលនិវត្តន៍លឿន?ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលមិត្តភក្តិលុយប៊ុកទាំងអស់គ្នាអាចយកទៅជួយប៉ាម៉ាក់ក្នុងការរៀបចំផែនការចូលនិវត្តន៍បាន៖ ១. បើកចិត្តសន្ទនា៖ ពេលខ្លះគ្រួសារតែមួយមែន តែអាចទម្លាប់គ្រួសារខ្លះមិនសូវបានពិភាក្សាគ្នាអំពីបញ្ហាលុយកាក់ឡើយ។ ដូចនេះ គួរបើកចិត្តឲ្យទូលាយ ហៅបងប្អូនទាំងអស់មកជុំគ្នា ដើម្បីពិនិត្យមើលថាស្ថានភាពហិរញ្ញវត្ថុរបស់ប៉ាម៉ាក់យើងក្នុងកម្រិតណា ហើយត្រូវបង្ហាញថាកូនៗទាំងអស់ពិតជាបារម្ភ និងចង់ជួយគាត់ចូលនិវត្តន៍បានលឿន។ គ្រួសារតែមួយ មានតែផ្ទះយើងទេដឹងច្បាស់ពីស្ថានភាពផ្ទាល់ខ្លួន ដូចនេះគួរនិយាយដោយស្មោះត្រង់ និងកុំស្ដីបន្ទោសគ្នាឲ្យសោះ។ ២. គិតលេខឲ្យអស់៖ ការពិនិត្យស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងនេះពិតជាសំខាន់ ដូចនេះត្រូវនិយាយគ្នា និងគិតលេខឲ្យអស់។ សួរសំណួរដូចខាងក្រោម៖ ៣. រៀបចំផែនការចូលនិវត្តន៍៖ បន្ទាប់ពីយល់ពីស្ថានភាពហិរញ្ញវត្ថុហើយ ប៉ាម៉ាក់អ្នកទាំងអស់គ្នាប្រាកដជាមានស្ថានភាពខុសៗគ្នា។ ៤. ជួយប៉ាម៉ាក់ចូលនិវត្តន៍៖ វិធីដែលអាចជួយពួកគាត់មានដូចខាងក្រោម៖ ខាងលើនេះ ជាវិធីសាស្ត្រមួយចំនួនដែលមិត្តភក្ដិលុយប៊ុកទាំងអស់គ្នា អាចយកទៅពិចារណា និងអនុវត្តបាន។ លុយប៊ុកសង្ឃឹមថាប៉ាម៉ាក់គ្រប់រូបនឹងអាចចូលនិវត្តន៍បាននៅពេលដែលពួកគាត់ចង់ កុំឲ្យហត់ហើយតែមិនអាចចូលនិវត្តន៍បាន នៅឡើយខំរកលុយព្រោះជាការចាំបាច់។
មានកូនបានលុយពីរដ្ឋ!
សម្រាប់ម៉ាក់ៗដែលមានផ្ទៃពោះ និងជាមន្ត្រីរាជការ, កម្មករនិយោជិត, ឬគ្រួសារមានបណ្ណសមធម៌ មានដឹងព័ត៌មាននេះឬនៅ?ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានតម្លើងប្រាក់ឧបត្ថម្ភអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ រហូតដល់ ៤៨០ដុល្លារអាមេរិក។ការផ្ដល់ប្រាក់ឧបត្ថម្ភនេះមានតាមដំណាក់កាលដូចខាងក្រោម៖ ដូចនេះ មិត្តភក្ដិលុយប៊ុកទាំងអស់គ្នាកុំភ្លេចប្រាប់តៗគ្នាដល់ម៉ាក់ៗគ្រប់រូបផង ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលយើងណា!
ហេតុអ្វី ធនាគារតម្លើងការប្រាក់?
ហេតុអ្វី ធនាគារតម្លើងការប្រាក់? ហេតុអ្វីសេដ្ឋកិច្ចកំពុងតែមិនសូវល្អហើយ សុខៗធនាគារតម្លើងការប្រាក់ទៀត? ១. អតិផរណាកើនឡើង អតិផរណាកើនឡើង មានន័យថាតម្លៃទំនិញឡើងថ្លៃ ហើយលុយធ្លាក់ថ្លៃ។ នេះបណ្ដាលមកពី៖ អតិផរណាជាទូទៅ គួរនៅចន្លោះ ២%-៣%/ឆ្នាំ។ ពេលអតិផរណាកើនឡើង ហេតុអ្វីការប្រាក់ធនាគារឡើងថ្លៃ? ២. អត្រាការប្រាក់បង្គោលឡើងថ្លៃ ពេលអតិផរណាកើនឡើង ធនាគារកណ្ដាលត្រូវទប់ស្កាត់កុំឲ្យឡើងខ្លាំងពេក ដោយតម្លើងការប្រាក់បង្គោល ដើម្បីព្យាយាមតម្លើងតម្លៃលុយមកវិញ។ ការប្រាក់បង្គោលជាការប្រាក់ដែលធនាគារផ្សេងៗត្រូវបង់ដើម្បីខ្ចីលុយពីធនាគារកណ្ដាលយកមកធ្វើអាជីវកម្ម ឬដាក់ឲ្យអតិថិជនខ្ចីបន្ត។ បើការប្រាក់បង្គោលកើនហើយ ការប្រាក់ធនាគារផ្ដល់ឲ្យអតិថិជនក៏ឡើងដែរ។ ៣. ហានិភ័យក្នុងការឲ្យកម្ចីកើនឡើង ហានិភ័យនេះ គឺសំដៅទៅហានិភ័យដែលអ្នកខ្ចីមិនមានសមត្ថភាពសងលុយមកវិញ។ កម្រិតហានិភ័យនេះអាស្រ័យលើប្រភេទកម្ចី រយៈពេលកម្ចី ប្រវត្តិកម្ចីរបស់អ្នកខ្ចី និងទ្រព្យបញ្ចាំជាដើម។ នៅកម្ពុជា ទ្រព្យបញ្ចាំភាគច្រើនជាដី ឬផ្ទះ។ ប្រសិនជាវិស័យអចលនទ្រព្យធ្លាក់ចុះ ធនាគារអាចតម្លើងការប្រាក់ដើម្បីសមស្របនឹងកម្រិតហានិភ័យដែលកើនឡើងដែរ។ តើត្រូវតម្លើងដល់ពេលណា? ជាទូទៅ ការប្រាក់នៅតែបន្តឡើងរហូតមានសញ្ញាថាអតិផរណាចាប់ផ្តើមធ្លាក់ចុះវិញ ឬមានសម្ពាធខ្លាំងពេកនៅក្នុងសេដ្ឋកិច្ច។ តាំងពីខែមិនា ២០២២ មកដល់ខែមិថុនា ២០២៣ ធនាគារកណ្ដាលអាមេរិចបានតម្លើងការប្រាក់បង្គោល ១០ដង ពី០.២៥% ទៅ ៥.២៥%។ យើងមិនទាន់ដឹងច្បាស់ទេថា ពេលណាការប្រាក់នឹងឈប់ឡើង តែ LuyBook […]
