fbpx

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) មានន័យថាក្រុមហ៊ុនឯកជន នឹងប្រែក្លាយជាក្រុមហ៊ុនដែលសាធារណៈជនអាចក្លាយជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនបាន។ នេះមានន័យថា គឺជាលើកដំបូងដែលក្រុមហ៊ុននឹងលក់ភាគហ៊ុនរបស់ខ្លួនទៅវិនិយោគិនជាសាធារណៈ។ លើទីផ្សារមូលបត្រនានា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ បានផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់វិនិយោគិនរូបវន្តបុគ្គល ក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាពរបស់ខ្លួន ។

តើការការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះដល់ក្រុមហ៊ុនផ្ទាល់?

គុណសម្បត្តិ៖ បង្កើនដើមទុន, ធ្វើឱ្យការទិញ (acquisition) មានភាពងាយស្រួល, ធ្វើពិពិធកម្មម្ចាស់កម្មសិទ្ធិ (diversifies ownership), និងបង្កើនការផ្សព្វផ្សាយជាសាធារណៈ។

គុណវិបត្តិ៖ ដាក់សម្ពាធលើកំណើនក្នុងរយៈពេលខ្លីដើម្បីផ្គាប់ចិត្តវិនិយោគិន, ដាក់សម្ពាធលើការគ្រប់គ្រង, ត្រូវផ្សព្វផ្សាយព័ត៌មានជាសាធារណៈដើម្បីបង្កើនតម្លាភាព, និងធ្វើឱ្យម្ចាស់អាជីវកម្មបាត់បង់សម្លេងភាគច្រើនក្នុងការសម្រេចចិត្ត (majority control of decision making)ផ្សេងៗទាក់ទងនឹងដំណើរការអាជីវកម្ម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានតែក្រុមហ៊ុនចំនួន ៥ ប៉ុណ្ណោះដែលបានធ្វើការការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) នៅផ្សារមូលបត្រកម្ពុជា។ ក្នុងនោះ រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី, កំពង់ផែស្វយ័តភ្នំពេញ, ភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី), និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស)។

ក្នុងពេលឆាប់ៗនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ។ ហើយធនាគារនេះ នឹងក្លាយជាក្រុមហ៊ុនទី ៦ និងធនាគារទី ១ ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅក្នុងផ្សារហ៊ុនកម្ពុជា។

អ្វីទៅជា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading