fbpx

LuyBook នឹងចែករំលែកពីវិធីសាស្ត្រដែលអាចឱ្យដឹងថាយើងគួរមានបំណុលប៉ុន្មាន។

វិធីងាយៗ និងសាមញ្ញបំផុតដែលអ្នកអាចដឹងថាអ្នកមានបំណុលកម្រិតណាហើយ និងកំពុងមានបញ្ហាសងបំណុលរបស់ខ្លួននោះគឺ សមាមាត្របំណុលនឹងប្រាក់ចំណូល (debt-to-income ratio)។ ដើម្បីគណនាសមាមាត្របំណុលនឹងប្រាក់ចំណូល អ្នកត្រូវបូកសរុបចំនួនទឹកប្រាក់ដែលអ្នកត្រូវទូទាត់បំណុលរៀងរាល់ខែរបស់អ្នក ហើយចែកវាជាមួយនឹងប្រាក់ចំណូលប្រចាំខែសរុបរបស់អ្នក។

ឧទាហរណ៍៖ ប្រសិនបើអ្នកបង់ ៥០០ ដុល្លារក្នុងមួយខែសម្រាប់រំលោះផ្ទះ, ៣០០ ដុល្លារទៀតក្នុងមួយខែសម្រាប់បង់រំលោះរថយន្ត, និង ១០០ ដុល្លារក្នុងមួយខែសម្រាប់បំណុលផ្សេងៗរបស់អ្នក នោះការទូទាត់បំណុលប្រចាំខែរបស់អ្នកគឺ ៩០០ ដុល្លារ (៥០០ ដុល្លារ + ៣០០ ដុល្លារ + ១០០ ដុល្លារ = ៩០០ ដុល្លារ)។ ប្រសិនបើចំណូលសរុបប្រចាំខែរបស់អ្នកមានចំនួន ២,៥០០ ដុល្លារ ដូចនេះសមាមាត្របំណុលនឹងប្រាក់ចំណូលគឺមានចំនួន ៣៦ ភាគរយ (៩០០ ដុល្លារគឺ ៣៦% នៃ ២,៥០០ ដុល្លារ។ )។

ជាទូទៅ ប្រសិនបើអ្នកអាចរក្សាសមាមាត្របំណុលនឹងប្រាក់ចំណូលនេះឱ្យនៅក្រោម ១៥%គឺល្អបំផុត ហើយអ្នកមិនត្រូវឱ្យសមាមាត្របំណុលនឹងប្រាក់ចំណូលនេះខ្ពស់លើសពី ៤០%ឡើយ បើមិនដូច្នេះទេអ្នកនឹងជួបប្រទេះបញ្ហាក្នុងការសងបំណុលរបស់អ្នកជាក់ជាមិនខាន។

តើគួរជំពាក់បំណុលយ៉ាងច្រើនប៉ុន្មាន?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading