ដោយសារតែអ្នកអាចអភិវឌ្ឍខ្លួនក្លាយជា Best Version of yourself។ ការវិនិយោគលើខ្លួនឯង នឹងជួយអ្នកឱ្យគិត និងផ្តោតលើអ្វីដែលពិតជាសំខាន់សម្រាប់អ្នក ឬធ្វើអោយគុណភាពជីវិតរបស់អ្នកប្រសើរឡើង។ ហើយអ្វីដែលពិសេសបំផុតនោះ ការវិនិយោគនេះមិនត្រូវការចំណាយច្រើនពេកទេ!មូលហេតុដែលការវិនិយោគលើខ្លួនឯងគឺជាការវិនិយោគដ៏ល្អបំផុត មានដូចជា៖
១.អ្នកគឺជាប្រភពនៃទ្រព្យសម្បត្តិដ៏សំខាន់បំផុតសម្រាប់ខ្លួនឯង៖
ការវិនិយោគលើខ្លួនឯង ដើម្បីអភិវឌ្ឍចំណេះដឹងនិងជំនាញរបស់អ្នក គឺជាការវិនិយោគសំខាន់បំផុតសម្រាប់អនាគតផ្នែកហិរញ្ញវត្ថុរបស់អ្នក។ នេះមានន័យថា ចំណេះដឹងនិងជំនាញរបស់អ្នក ពាក់ព័ន្ធនឹងសក្តានុពលនៃប្រាក់ចំណូល ថាតើអ្នកអាចបានចំណូលខ្ពស់ ឬទាប។ បន្ថែមទៀត អ្នកគួរបន្តអភិវឌ្ឍចំណេះដឹង និងជំនាញរបស់អ្នកជាប្រចាំ ពីព្រោះថាអ្វីដែលអ្នករៀនកាលពី ៥ឆ្នាំមុននៅសាលាប្រហែលជាហួសសម័យបាត់ទៅហើយ។ ដើម្បីទទួលបានភាពជោគជ័យប្រកបដោយនិរន្តរភាព អ្នកគួរចាប់ផ្ដើមចាប់យកជំនាញថ្មីៗ បន្ថែមលើអ្វីដែលអ្នកមាន ជាពិសេសជំនាញដែលសមស្របនឹងបរិបទសង្គមផងដែរ។ ឧទាហរណ៍ សកលលោកបានឈានដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ ដូចនេះអ្នកគួរតែចាប់ជំនាញថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាដើម្បីបន្ថែមតម្លៃលើការងារ ឬការរកស៊ីរបស់អ្នក។
២.ចំណេះដឹងនិងជំនាញរបស់អ្នកនឹងឋិតឋេរបើទោះជាមានអ្វីកើតឡើងក៏ដោយ៖
ចំណេះដឹង, ជំនាញ, និងបទពិសោធន៍របស់អ្នក នៅតែឋិតឋេរជាមួយអ្នក បើទោះជាពេលដែលអ្នកបាត់បង់អ្វីៗទាំងអស់។ ប្រសិនបើអ្នកបាត់បង់ការងារ ឬជួបវិបត្តិណាមួយដែលធ្វើឱ្យអ្នកបាត់បង់អ្វីទាំងអស់ នោះចំណេះដឹងនិងជំនាញរបស់អ្នកមិនបាត់បង់ទេ ហើយចំណេះដឹងនិងជំនាញដែលអ្នកមាន អាចឱ្យអ្នកចាប់ផ្ដើមពីចំណុចសូន្យឡើងវិញ ឈានទៅរកភាពជោគជ័យបាន។
ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលយើងកំពុងតែរក្សាគម្លាតសង្គមផងដែរ អ្នកមានពេលវេលាច្រើនដើម្បីផ្តោតលើការអភិវឌ្ឍខ្លួនច្រើនជាងមុន។ អ្នកអាចចាប់យកជំនាញថ្មីៗដែលអ្នកចង់រៀន, អានសៀវភៅដែលអ្នកចង់អាន, ចូលរួមសិក្ខាសាលាតាមអនឡាញ ឬរៀនអនឡាញដែលអ្នកចូលចិត្ត ជាដើម។ ម៉្យាងទៀត ត្រូវចាំថានៅពេលដែលអ្នកមានជំនាញច្បាស់លាស់ អ្នកនឹងអាចបង្កើតគុណតម្លៃ (create value)កាន់តែច្រើនក្នុងការងារណាមួយ ឬការរកស៊ីរបស់អ្នក ហើយនៅពេលនោះអ្នកនឹងទទួលបានផលត្រឡប់មកវិញច្រើនដូចគ្នា។