fbpx

តម្លៃមាស បានឡើងថ្លៃចាប់តាំងពីថ្ងៃទី ២០ ខែមីនា ពី ១,៤៦៩ ដុល្លារក្នុងមួយអោន ដល់ ១,៦៨២ ដុល្លារក្នុងមួយអោន គិតត្រឹមថ្ងៃសុក្រទី ១៧ ខែមេសា។

ហេតុអ្វីបានជាតម្លៃមាសឡើងថ្លៃនៅពេលការព្យាករណ៍កំណើនសេដ្ឋកិច្ច តម្លៃភាគហ៊ុន និងតម្លៃអចលនទ្រព្យ កំពុងតែធ្លាក់ចុះ?

ជាទូទៅនៅពេលដែលទីផ្សារហិរញ្ញវត្ថុមានភាពមិនច្បាស់លាស់ អ្នកវិនិយោគ ងាកមកវិនិយោគលើមាស ដែលបណ្តាលឱ្យតម្លៃមាសឡើងថ្លៃ។ ហេតុអ្វីបានជាពួកគេងាកមកវិនិយោគលើមាស?

មាសត្រូវបានគេចាត់ទុកថាជា ប្រភេទទ្រព្យដែលមានសុវត្ថិភាពជាងគេនៅពេលសេដ្ឋកិច្ចមានវិបត្តិ។ តម្លៃមាសជាទូទៅ មានទំនាក់ទំនងបញ្ច្រាសទៅនឹងតម្លៃប្រាក់ដុល្លារអាមេរិក។ មានន័យថា នៅពេលសេដ្ឋកិច្ចមានវិបត្តិ អតិផរណាខ្ពស់ ហើយដុល្លារអាមេរិកចុះថាក អ្នកវិនិយោគគេចចេញពីការទុកលុយដុល្លារអាមេរិក ហើយទៅទិញមាសវិញ ដើម្បីកុំឱ្យទ្រព្យសម្បត្តិរបស់គេធ្លាក់ថ្លៃតាមដុល្លារអាមេរិក។ ទំនោរបែបនេះធ្វើឱ្យតម្រូវការមាសកើនឡើង ហើយតម្លៃមាសឡើងថ្លៃ។

ក្នុងរយៈកាលថ្មីៗនេះ ដោយសារតែវិធានការបញ្ចេញកញ្ចប់លុយជំនួយយ៉ាងគំហុក (quantitative easing) របស់ធនាគារកណ្តាលអាមេរិក ទិន្នផលប្រាក់កម្ចីរដ្ឋាភិបាលអាមេរិក (government bond) ធ្លាក់ជិតពាក់កណ្ដាលបើធៀបនឹងកាលខែមីនា (មកត្រឹម ០.៦៤២%) ហើយអត្រាការប្រាក់បានធ្លាក់នៅសល់ជិតសូន្យ (០.២៥%) ធ្វើឱ្យតម្លៃលុយដុល្លារអាមេរិកធ្លាក់ចុះ។ ដូច្នេះហើយ អ្នកវិនិយោគម្នាក់ៗងាកមកដាក់លុយវិនិយោគជាមួយមាសវិញ ដែលធ្វើឱ្យតម្លៃមាសឡើងថ្លៃ។

ប៉ុន្តែ #LuyBook មិនមានន័យថា ឱ្យអ្នកទាំងអស់គ្នាទៅទិញមាសនោះទេ ព្រោះការសម្រេចចិត្តក្នុងការវិនិយោគមួយៗអាស្រ័យទៅលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពក្នុងការទទួលយកកម្រិតហានិភ័យរៀងៗខ្លួន!

ហេតុអ្វីបានជាមាសឡើងថ្លៃ?

Leave a Reply

Scroll to top
%d bloggers like this: