fbpx

១. Blue Chip៖

Cryptocurrency គឺជា ទ្រព្យឌីជីថលដែលផ្អែកលើបច្ចេកវិទ្យាមួយហៅថា blockchain ។ Blockchain គឺជាបច្ចេកវិទ្យាវិមជ្ឈការ (decentralized) ភាគហ៊ុនប្រភេទនេះ ជាភាគហ៊ុនរបស់ក្រុមហ៊ុនធំ ដែលឈរជើងរឹងមាំ ហើយវាមានតម្លៃខ្ពស់ និងមានភាគលាភថេរ (stable dividend) ផងដែរ។ ក្រុមហ៊ុនប្រភេទនេះ ភាគច្រើននាំមុខនៅក្នុងឧស្សាហកម្ម ឬវិស័យរបស់ខ្លួន ហើយភាគច្រើន ត្រូវបានគេចាត់ទុកថាជាប្រភេទភាគហ៊ុនដែលមានមូលធននូបនីយកម្មទីផ្សារ (market capitalization) ចាប់ពី ១០ ប៊ីលានដុល្លារ ឬច្រើនជាងនេះ ។ គុណវិបត្តិចម្បង គឺថាដោយសារតែក្រុមហ៊ុនទាំងនេះមានទំហំធំ ដូច្នេះតម្លៃភាគហ៊ុនមិនមានការកើនឡើងលឿនទេ បើប្រៀបធៀបទៅនឹងភាគហ៊ុនដ៏ទៃទៀត ដែលនាំឪ្យភាគហ៊ុនប្រភេទនេះសាកសមនឹងវិនិយោគគិនបែបអភិរក្ស (conservative investor) និងចូលចិត្តការវិនិយោគរយៈពេលវែង។ ក្រុមហ៊ុនដែលគេចាត់ទុកជា Blue Chip រួមមានក្រុមហ៊ុន Apple, កូកាកូឡា, General Electric និង McDonald ជាដើម ។

២. Penny៖

ជាភាគហ៊ុនដែលមានតម្លៃទាប និងងាយប្រែប្រួលខ្លាំង (high volatile)។ ជាទូទៅ Securities Exchange Commission បានឱ្យនិយមន័យភាគហ៊ុនប្រភេទនេះថា ជាភាគហ៊ុនដែលលក់ក្នុងតម្លៃតិចជាង ៥ ដុល្លារក្នុងមួយហ៊ុន ហើយក្រុមហ៊ុនទាំងនេះមានមូលធននូបនីយកម្មទីផ្សា (market capitalization) ពី ៥០លាន ទៅ៣០០លានដុល្លារ។

៣. Defensive៖

ភាគហ៊ុនប្រភេទនេះ ជាភាគហ៊ុនដែលបង់ភាគលាភថេរ ដោយមិនគិតពីលក្ខខណ្ឌ ឬស្ថានភាពទីផ្សារឡើយ។ ជាទូទៅ ជាប្រភេទក្រុមហ៊ុនដែលស្ថិតក្នុងវិស័យ ដែលនៅតែឈរជើងបានមិនថាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិបាកក៏ដោយ។ នេះមានន័យថា ប្រភេទក្រុមហ៊ុនទាំងនេះផ្គត់ផ្គង់ផលិតផល ឬសេវាកម្មដែល អតិថិជនប្រើប្រាស់ជាតម្រូវការមូលដ្ឋាន និងចាំបាច់របស់ពួកគេ ដូចជា ក្រុមហ៊ុនផ្គត់ផ្គង់ទឹក ភ្លើង ម្ហូបអាហារ ជាដើម។ ភាគហ៊ុនប្រភេទនេះ មានប្រជាប្រិយភាពក្នុងចំណោមវិនិយោគិនដែលចង់បានប្រាក់ចំណូលថេរ ក្នុងរយៈពេលវែង ហើយមិនផ្តោតសំខាន់លើប្រាក់ចំណេញពីការកើនឡើងតម្លៃភាគហ៊ុនឡើយ។ ឧទាហរណ៍ រួមមានក្រុមហ៊ុន Target និងWalmart ជាដើម។

៤. Cyclical៖

គឺជាប្រភេទភាគហ៊ុនដែលឡើងចុះតាមវដ្ដអាជីវកម្ម (business cycle) ឧទាហរណ៍ រួមមានក្រុមហ៊ុនផលិតរថយន្ត ឬក្រុមហ៊ុនអាកាសចរណ៍។ ក្រុមហ៊ុនទាំងនេះ មានតម្រូវការច្រើននៅពេលដែលសេដ្ឋកិច្ចរីកចម្រើន និងមនុស្សមានប្រាក់ចំណូលច្រើន។ ឧទាហរណ៍ រួមមានក្រុមហ៊ុន Ford និង General Motors ជាដើម។

៥. Growth៖

ភាគហ៊ុនប្រភេទនេះ ជាភាគហ៊ុនដែលត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងអត្រាខ្ពស់ជាងកំណើនមធ្យមរបស់ទីផ្សារ និងជាក្រុមហ៊ុនដែលមានប្រាក់ចំណេញខ្ពស់។ ភាគច្រើនក្រុមហ៊ុនផ្តល់ភាគលាភតិចតួច ឬមិនមានភាគលាភតែម្ដង ព្រោះប្រាក់ចំណេញត្រូវបានដាក់ចូលទៅក្នុងក្រុមហ៊ុនវិញ ដើម្បីវិនិយោគ និងជំរុញកំណើនបន្តទៀត។ ដូចនេះ សម្រាប់វិនិយោគិនដែលមិនផ្តោតសំខាន់លើភាគលាភ និងមិនខ្វល់ខ្វាយខ្លាំងលើភាពប្រែប្រួលនៃតម្លៃ (volatility) ភាគហ៊ុនប្រភេទនេះគឺពិតជាសាកសមបំផុត។ ឧទាហរណ៍ វិស័យដែលមានការលូតលាស់ និងកើនឡើងខ្លាំង គឺវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍។ ឧទាហរណ៍ រួមមានក្រុមហ៊ុន Amazon, Google និង Facebook ជាដើម។

តើភាគហ៊ុន មានប៉ុន្មានប្រភេទ? អ្វីខ្លះ?

Leave a Reply

Scroll to top
%d bloggers like this: