នៅអត្ថបទមុន ដែលនិយាយពីប្រភេទនៃភាគហ៊ុន, LuyBook ទទួលបានសំណូមពរជាច្រើនពីអ្នកទាំងអស់គ្នា ដើម្បីប្រាប់ពីវិធីក្នុងការបើកគណនីជួញដូរលើផ្សារមូលបត្រកម្ពុជា CSX។ អញ្ចឹងថ្ងៃនេះ LuyBook នឹងជូនតាមសំណូមពរ។
វិធីនោះ គឺមាន ៣ ជំហានងាយៗ៖
ជំហានទី ១. ជ្រើសរើសក្រុមហ៊ុនមូលបត្រណាមួយ (securities firms) ដែលជាសមាជិករបស់ CSX ហើយបើកគណនីជួញដូរ។
ដំបូង អ្នកត្រូវទាក់ទងទៅក្រុមហ៊ុនមូលបត្រណាមួយក្នុងចំណោមក្រុមហ៊ុន ៩ ដែលជាសមាជិករបស់ CSX ហើយពួកគេនឹងជួយអ្នកក្នុងការបើកគណនី។ ក្រុមហ៊ុនទាំងនោះរួមមាន៖ Phnom Penh Securities Plc. ; RHB Securities (Cambodia) PLC. ; ACLEDA Securities Plc. ; Cana Securities Ltd ; Campu Securities Plc. ; Yuanta Securities (Cambodia) Plc ; SBI Royal Securities ; Golden Fortune (Cambodia) Securities Plc. និង CAB Securities Limited ។ ពេញចិត្តមួយណាជ្រើសមួយហ្នឹងទៅ។
ឯកសារចាំបាច់សម្រាប់បើកគណនីជួញដូរមានដូចជា៖
- អត្តសញ្ញាណប័ណ្ណថតចម្លង និង រូបថតទំហំ ៤x៦ ពីរសន្លឹក
- លេខអត្តសញ្ញាណវិនិយោគិន ឬ investor ID និងថ្លៃចុះឈ្មោះ ៥ ដុល្លារ (ក្រុមហ៊ុនមូលបត្រនឹងជួយដាក់ពាក្យស្នើសុំទៅគណកម្មការមូលបត្រកម្ពុជា ជំនួសអ្នក ប៉ុន្តែអ្នកត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួនហើយចុះហត្ថលេខាលើឯកសារ)។
ជំហានទី ២. រង់ចាំ approval លើ investor ID របស់អ្នក បន្ទាប់មកដាក់ប្រាក់ (deposit fund) ចូលទៅក្នុងគណនីជួញដូររបស់អ្នក។
អ្នកអាចសួរនាំបន្ថែមទៅកាន់ក្រុមហ៊ុនមូលបត្រពីវិធីផ្ទេរប្រាក់ ព្រោះក្រុមហ៊ុននីមួយៗមានវិធីផ្សេងៗគ្នា។ តាមរយៈបទពិសោធន៍របស់ admin អតិថិជនធនាគារអេស៊ីលីដា និង ធនាគារកាណាឌីយ៉ា ដែលមានគណនីសន្សំជាប្រាក់រៀលអាចផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកទៅក្នុងគណនីជួញដូររបស់ខ្លួននៅ ACLEDA Securities និង Cana Securities ផ្ទាល់តែម្តង បើមិនចង់ស៊ាំញ៉ាំទៅដល់ធនាគារផ្ទាល់។ បើមានអ្នកណាដឹងថាក្រុមហ៊ុនផ្សេងធ្វើចឹងបានដែរ ជួយ comment ប្រាប់ admin ផង។ បញ្ជាក់ថា CSX មិនបានកំណត់ដើមទុនវិនិយោគអប្បបរមាទេ។ ទោះយ៉ាងណា ទំហំជួញដូរអប្បបរមានៃភាគហ៊ុននិងប័ណ្ណភាគហ៊ុន គឺ ១ ហ៊ុន និង ១សញ្ញាប័ណ្ណ រៀងគ្នា។ ហើយអ្នកក៏គួរតែដឹងពីថ្លៃជួញដូរអប្បបរមា ដែលត្រូវបានកំណត់ដោយក្រុមហ៊ុនមូលបត្រមួយចំនួនផងដែរ (កុំភ្លេចសួរព័ត៌មាននេះពីក្រុមហ៊ុន)។
ជំហានទី ៣. ចុះឈ្មោះលើប្រព័ន្ធជួញដូរតាមអ៊ីនធើណែតរបស់ CSX ដែលមានឈ្មោះថា Mobile Trading System (MTS) ហើយចាប់ផ្តើមជួញដូរ !
អ្នកជំនាញ Cryបន្ទាប់ពីអ្នកបានបញ្ចប់ជំហានទាំង ២ ខាងលើរួច អ្នកអាចចូលទៅកាន់វេបសាយ mts.csx.com.kh របស់ CSX តាមទូរស័ព្ទដៃរបស់អ្នក (វេបសាយនេះមិនត្រូវបានគាំទ្រនៅលើកុំព្យូទ័រលើទេ) ដើម្បីចុះឈ្មោះបើកគណនី MTS របស់អ្នក សម្រាប់ការចាប់ផ្តើមជួញដូរមូលបត្រ។ បន្ទាប់ពីការបើកគណនី អ្នកនឹងអាចដាក់ការបញ្ជាទិញទៅកាន់ CSX តាមរយៈវេបសាយ MTS បានហើយ។
អ្នកអាចមើលវីដេអូនេះ ដែលពន្យល់លម្អិតអំពីរបៀបប្រើ MTS ៖ https://www.youtube.com/watch?v=WR3QOTNyUYE