fbpx

ជាការពិតណាស់ដែលដំណើរជោគជ័យរបស់សហគ្រិនម្នាក់ៗ សុទ្ធតែខុសៗគ្នា ប៉ុន្តែបើយើងមើលឱ្យជ្រៅបន្តិចទៅយើងនឹងពិនិត្យឃើញថា ពួកគេមានគុណសម្បត្តិ ឬលក្ខណៈមួយចំនួន ខុសពីមនុស្សជាច្រើននាក់ដែលបានព្យាយាមក្នុងអាជីវកម្ម ហើយតែនៅតែបរាជ័យ។

#LuyBook នឹងលើកយកចំណុច ៥ យ៉ាងដែលសហគ្រិនជោគជ័យមាន ឬប្រកាន់ខ្ជាប់៖

១. ផ្តោតលើការដោះស្រាយ​បញ្ហា

សហគ្រិនជោគជ័យជាច្រើន រកឃើញគំនិតអាជីវកម្មរបស់គេដោយសារតែគេចង់ដោះស្រាយបញ្ហាអ្វីមួយដែលពួកគេ ឬអ្នកជុំវិញពួកគេកំពុងតែជួបប្រទះ។ ឧទាហរណ៍៖ ម្ចាស់ក្រុមហ៊ុនជនជាតិសាំងហ្គាពួរ របស់ហាងសម្លៀកបំពាក់ Love, Bonito ចាប់ផ្តើមអាជីវកម្មរបស់គាត់ដោយសារតែគាត់ ក៏ដូចជាមិត្តភក្ដិរបស់គាត់តែងតែពិបាកស្វែងរកសម្លៀកបំពាក់ ដែលមានគុណភាពខ្ពស់ល្មមក្នុងតម្លៃសមរម្យ ហើយគាត់មិនពេញចិត្តចំពោះសម្លៀកបំពាក់ដែលគាត់ទិញពីហាងសម្លៀកបំពាក់គុណភាពខ្ពស់មកពីបច្ចឹមប្រទេសដោយសារតែតម្លៃថ្លៃ ហើយទំហំមិនត្រូវតាមរាងរបស់ស្រ្តីអាស៊ី ទើបគាត់បង្កើតហាងនេះឡើង ដើម្បីបម្រើដល់តម្រូវការរបស់ស្រ្តីអាស៊ីក្នុងវ័យ ២០ ទៅ៣០ឆ្នាំ ដែលត្រូវការសម្លៀកបំពាក់គុណភាពខ្ពស់ តម្លៃសមរម្យ ហើយសាកសមនឹងរាងរៅរបស់ពួកគេ។

ដូច្នេះហើយបើអ្នកចង់បើកអាជីវកម្មណាមួយអ្នកគួរព្យាយាមសង្កេត និងគិតមើលថា តើមានបញ្ហាអ្វីដែលអ្នកគួរតែដោះស្រាយតាមរយៈអាជីវកម្មរបស់អ្នក តើផលិតផលឬសេវាកម្មរបស់អ្នកនឹងផ្ដល់តម្លៃឬជួយឱ្យមានភាពងាយស្រួលអ្វីខ្លះដល់ជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។

២. ផលិតផលិតផល ឬសេវាកម្មសម្រាប់ទីផ្សារពិសេស (niche markets)

ការបង្កើតផលិតផល ឬសេវាកម្មដែលបម្រើតម្រូវការរបស់មនុស្សគ្រប់គ្នាស្ដាប់ទៅដូចជាគោលដៅដែលមានមហិច្ឆតាខ្ពស់ ហើយសហគ្រិនជោគជ័យក៏ដឹងថាវាមិនងាយស្រួលនោះទេ ដោយសារតែការប្រកួតប្រជែងក៏មានកម្រិតខ្ពស់ដូចគ្នា។ យ៉ាងណាមិញ ការបម្រើតម្រូវការរបស់ទីផ្សារពិសេស (niche markets) ផ្តល់សក្តានុពលក្នុងការរកចំណូលយ៉ាងច្រើន ។ ការកាន់កាប់ទីផ្សារពិសេសមានន័យថាពួកគេនឹងមិនប្រកួតប្រជែងផ្នែកតម្លៃជាមួយអាជីវកម្មស្រដៀងគ្នាច្រើនផ្សេងទៀត ហើយដោយសារតែការ លក់ផលិតផល ឬសេវាកម្មដែលរចនាឡើងតាមតម្រូវការជាក់លាក់ និងមិនទាន់មានការផ្គត់ផ្គង់ ឬជម្រើសច្រើននៅលើទីផ្សារ ជាទូទៅ ពួកគេអាចមានឱកាសក្នុងការគិតថ្លៃកាន់តែខ្ពស់ ជាងការលក់ផលិតផល ឬសេវាកម្មដល់ទីផ្សារទូទៅ។

៣. ចេះបែងចែកការងារ

មានសហគ្រិន ក៏ដូចជាអ្នកដឹកនាំ ជាច្រើនដែលអាចធ្វើការងារច្រើនមុខបានយ៉ាងល្អ ប៉ុន្តែ ពួកគេមិនអាចដំណើរការអាជីវកម្មមួយម្នាក់ឯងបាននោះទេ។ ដូច្នេះ សហគ្រិនដែលជោគជ័យតែងតែចេះបែងចែកការងារយ៉ាងមានប្រសិទ្ធិភាពដល់សមាជិកក្រុមទៅតាមភាពខ្លាំងរបស់ពួកគេ។ ការបែងចែកការងារ ធ្វើឱ្យសហគ្រិន មានពេលផ្តោតលើការងារដែលសំខាន់ចាំបាច់ និងការងារណាដែលត្រូវតាមចំណុចខ្លាំងបំផុតរបស់គេ ហើយអាចផ្ទេរចំណុច ដែលគេមិនសូវប៉ិនប្រសព្វទៅឱ្យសមាជិកក្រុមផ្សេងដែលអាចធ្វើបានល្អជាងគេផងដែរ។ សកម្មភាពនេះអាចជួយឱ្យពួកគេចៀសផុតពីកំហុសដែលអាចធ្វើឱ្យអាម៉ាស់មុខ ឬប៉ះពាល់ដល់ដំណើរការអាជីវកម្មផងដែរ។

៤. មានជំហានដើរច្បាស់លាស់

យោងទៅតាម CoinGecko មាន cryptocurrency ជាង ៦៨០០ កំពុងត្រូវបានលក់ជាសាធារណៈ។ ផ្អែកលើមូលធនទីផ្សារ Bitcoin មានតម្លៃថ្លៃជាសហគ្រិន តែងតែចង់សម្រេចបានគោលដៅធំៗ ប៉ុន្តែវិធីមួយក្នុងចំណោមវិធីល្អបំផុតក្នុងការផ្តោតការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីសម្រេចបាននូវក្តីសុបិន្តទាំងនោះគឺត្រូវបំបែកគោលដៅទាំងនោះជាគោលដៅមធ្យម និងជំហានតូចៗ។ គោលដៅតូចៗ (ដែលអាចសម្រេចបានយ៉ាងងាយស្រួល) នឹងជួយធ្វើឱ្យអ្នកមានកម្លាំងចិត្តបន្តដំណើរទៅមុខ ចំណែកឯគោលដៅមធ្យម នឹងធ្វើឱ្យពួកគេមើលឃើញថាពួកគេកំពុងតែដើរលើផ្លូវត្រូវឆ្ពោះទៅរកគោលដៅធំឬអត់។

៥. មានអ្នកណែនាំ (mentor) ល្អ

Mentor គឺជាមនុស្សម្នាក់ដែលមានបទពិសោធន៍អាជីវកម្ម​ និងសហគ្រិនភាពច្រើន ដែលសហគ្រិនអាចសុំការប្រឹក្សា និងជឿទុកចិត្តបាន ហើយពួកគេនឹងរីករាយក្នុងការផ្ដល់ដំបូន្មានទៅឱ្យសហគ្រិនដោយមិនគិតពីកម្រៃ ប្រសិនបើសហគ្រិនចេះកសាងទំនាក់ទំនងល្អប្រសើរ និងបង្ហាញទៅកាន់ mentor ថាខ្លួនពិតជាម៉ឺងម៉ាត់នឹងគោលដៅរបស់គេ។ ហេតុអ្វីបានជាពួកគាត់ធ្វើដូច្នេះ? ជាដំបូង និងសំខាន់បំផុត នេះជាមធ្យោបាយនៃការតបស្នងរបស់គាត់ទៅដល់សហគមន៍ និងសង្គមទាំងមូល។ ពួកគាត់អាចធ្វើវា ដើម្បីអភិវឌ្ឍជំនាញរបស់ សហគ្រិន ក្នុងនាមជាគ្រូបង្រៀន អ្នកគ្រប់គ្រង អ្នកយុទ្ធសាស្ត្រ ឬអ្នកប្រឹក្សាយោបល់។ ម្យ៉ាងទៀតពួកគាត់ ចង់រៀនអំពីគំនិតថ្មីៗពីសហគ្រិន ដូចដែលសហគ្រិនរៀនពីចំណេះវិជ្ជាដែលមិនចេះរីងស្ងួតពីពួកគាត់ផងដែរ។

លក្ខណៈ ៥ ចំណុចនៃសហគ្រិនជោគជ័យ

Leave a Reply

Scroll to top
%d bloggers like this: