fbpx

ក្នុងអាជីវកម្ម លំហូរសាច់ប្រាក់អាចប្រៀបបានទៅនឹងលំហូរឈាមក្នុងខ្លួនមនុស្សយើងដែរ។ ៨២% នៃអាជីវកម្មខ្នាតតូចដែលបរាជ័យទាំងអស់ គឺដោយសារតែបញ្ហាលំហូរសាច់ប្រាក់នេះឯង។ តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យមានបញ្ហាលំហូរសាច់ប្រាក់ក្នុងអាជីវកម្មខ្នាតតូច ហើយធ្វើដូចម្តេចទើបអ្នកទាំងអស់គ្នាក្នុងនាមជាម្ចាស់អាជីវកម្មអាចជៀសវាងបញ្ហាទាំងអស់នេះ?

១. គ្មានប្រព័ន្ធគណនេយ្យតាមកុំព្យូទ័រ

គ្មានព្យាករណ៍លំហូរសាច់ប្រាក់ការរក្សាទុកគណនីតាមកុំព្យូទ័រដែលមានភាពត្រឹមត្រូវនិងទាន់សម័យ នឹងជួយឱ្យអ្នកយល់ពីស្ថានភាពសាច់ប្រាក់របស់អ្នកជារៀងរាល់ថ្ងៃ ព្រមទាំងស្ថានភាពហិរញ្ញវត្ថុ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ក៏ដូចជាជួយឱ្យអ្នកអាចព្យាករលំហូរសាច់ប្រាក់ផងដែរ។

ជាដំបូង អ្នកត្រូវតែបញ្ចូលតួលេខជាក់ស្តែងជាទៀងទាត់ ដើម្បីបង្កើនភាពត្រឹមត្រូវរ និងបង្កើតតួលេខដែលអ្នកអាចទុកចិត្តបាន បន្ទាប់មកអ្នកអាចធ្វើការព្យាករលំហូរសាច់ប្រាក់ ដែលវាគឺជាឧបករណ៍គណនេយ្យដ៏សាមញ្ញ ដែលអាចជួយអាជីវកម្មរបស់អ្នកជៀសវាងបញ្ហានៅខាងមុខ ប៉ុន្តែច្រើនតែត្រូវបានមើលរំលង។ ការព្យាករលំហូរសាច់ប្រាក់ទៀងទាត់ ជួយឱ្យអ្នកដឹងថាតើអាជីវកម្មរបស់អ្នក នឹងត្រូវការសាច់ប្រាក់ប៉ុន្មានក្នុងប៉ុន្មានខែខាងមុខនេះ។ ប្រសិនបើកាអ្នកបានព្យាករទុកនៅប៉ុន្មានខែខាងមុខទៀតនូវការធ្លាក់ចុះនៃការលក់តាមរដូវ ឬការចំណាយធំៗរបស់អាជីវកម្ម អ្នកអាចអនុវត្តវិធានការចាំបាច់ទុកជាមុន ដូចជារៀបចំថវិកាបម្រុងឬទទួលយកកម្ចីអាជីវកម្មជាដើម ដើម្បីកុំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់អាជីវកម្មរបស់អ្នក។

២. ព្យាករណ៍ចំណូលហួសកំរិត

វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបំពេញការព្យាករណ៍ការលក់ តាមភាពជាក់ស្តែងដោយផ្អែកលើតួលេខលក់ពីមុនៗ។ អ្នកអាចប្រើទិន្នន័យប្រាក់ចំណូលជាក់ស្តែងពីអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកឬអាជីវកម្មផ្សេងទៀតនៅក្នុងឧស្សាហកម្មរបស់អ្នកជាមូលដ្ឋានសម្រាប់តាមដាននិន្នាការនិងព្យាករណ៍ការលក់នាពេលអនាគត។ ព័ត៌មាននេះរួមជាមួយវិចារណញាណមួយចំនួន នឹងជួយអ្នកឱ្យមានការព្យាករណ៍អំពីការលក់នាពេលអនាគតដែលមានភាពប្រាកដជាងមុន។

ការព្យាករណ៍ប្រាក់ចំណូលអាចមានការលំបាកជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងនៃអាជីវកម្មរបស់អ្នក ពីព្រោះអ្នកមិនមានតួលេខលក់ពីមុនឬបទពិសោធន៍ច្រើនក្នុងការព្យាករណ៍។ មូលហេតុនេះហើយ ទើបអាជីវកម្មជោគជ័យត្រូវការ អ្នកណែនាំពីឧស្សាហកម្មរបស់អាជីវកម្មអ្នក (industry mentor)។ អ្នកណែនាំអាជីវកម្មល្អអាចផ្តល់បទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ដើម្បីជួយអ្នកក្នុងគម្រោងការលក់នាពេលអនាគតហើយថែមទាំងផ្តល់តួលេខលក់ពីបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីជួយអ្នកព្យាករណ៍បរិមាណលក់នាពេលខាងមុខ។ មិនថាអ្នកជ្រើសរើសវិធីណាក៏ដោយ អ្នកត្រូវប្រាកដថាការព្យាករណ៍របស់អ្នកផ្អែកតួលេខជាន់ស្ដែង អំណះអំណាង និងការវិនិច្ឆ័យត្រឹមត្រូវ។

៣. មិនសូវខ្វល់ខ្វាយក្នុងការប្រមូលលុយជំពាក់ (receivables)

ប្រសិនបើអ្នកមិនសកម្មក្នុងការប្រមូលប្រាក់ពីអតិថិជនរបស់អ្នកទេនោះអ្នកអាចនឹងប្រឈមមុខនឹងបញ្ហាលំហូរសាច់ប្រាក់។ គួរឱ្យស្តាយដែលអាជីវកម្មខ្នាតតូចដែលមិនមានការពិន័យការបង់ប្រាក់យឺតយ៉ាវ ត្រូវបានអតិថិជនកេងចំណេញជាញឹកញាប់។ ប្រសិនបើអតិថិជនរបស់អ្នកដឹងថាអ្នកនឹងមិនតាមប្រមូលប្រាក់ពីគេទេ នៅពេលមានការបង់ប្រាក់យឺតនោះឡើយ ហើយអតិថិជនមួយចំនួនធំនឹងបន្តពន្យារការបង់ប្រាក់ដោយសារតែស្ថានភាពលំហូរសាច់ប្រាក់របស់គេដែរ។

៤. គ្មានប្រាក់បម្រុង

ប្រសិនបើអាជីវកម្មរបស់អ្នកធ្លាក់ចុះក្នុងរយៈពេលបីខែ តើអ្នកអាចគ្រប់គ្រងការធ្លាក់ចុះនេះបានទេ? ចុះបើ៦ ខែទៀត? មួយឆ្នាំទៀត?

អ្នកត្រូវដឹងថាតើអាជីវកម្មរបស់អ្នកអាចទ្រាំទ្រ ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះបានរយៈពេលយូរប៉ុណ្ណា។ ជាទូទៅ អាជីវកម្មត្រូវមានប្រាក់បម្រុងយ៉ាងហោចណាស់ ៦ខែ ទុកពេលសេដ្ឋកិច្ចមិនអំណោយផល។ សេដ្ឋកិច្ចអាចមានភាពប្រសើរឡើងវិញក្នុងរយៈពេលតិចជាង ៦ខែ ប៉ុន្តែការពារប្រសើរជាងព្យាបាល។

៥. ពង្រីកអាជីវកម្មលឿនពេក

ការពង្រីកអាជីវកម្មរបស់អ្នកលឿនឬឆាប់ពេកអាចបណ្តាលឱ្យមានបញ្ហាហិរញ្ញវត្ថុ។ អាជីវកម្មមួយចំនួនទទួលបានប្រាក់ចំណូលកើនឡើងយ៉ាងឆាប់រហ័សនៅពេល កំពុងទទួលបានអតិថិជនថ្មីៗជាបន្តបន្ទាប់។ ម្ចាស់អាជីវកម្មអាចមានកំហុសក្នុងការសន្មតថាប្រាក់ចំណូលតែងតែបន្តកើនឡើងក្នុងល្បឿនដូចគ្នា ហើយធ្វើផែនការសម្រាប់ការពង្រីកដោយផ្អែកលើការសន្មត់នោះ។ នៅពេលអ្នកគ្រោងពង្រីកអាជីវកម្ម ដូចជាបន្ថែមបុគ្គលិក បន្ថែមផលិតផលថ្មី ឬពង្រីកទីតាំង អ្នកត្រូវប្រាកដថាអ្នកមានការព្យាករហិរញ្ញវត្ថុរឹងមាំដើម្បីគាំទ្រគម្រោងទាំងនោះ។ ប្រសិនបើអ្នកសម្រេចចិត្តខ្ចីដើមទុនដើម្បីពង្រីកអាជីវកម្ម អ្នកត្រូវប្រាកដថាអ្នកនឹងរកបានប្រាក់ចំណូលគ្រប់គ្រាន់ពីការពង្រីកនោះដើម្បីសងបំណុលវិញ។

ធ្វើដូចម្ដេចកុំឱ្យមានបញ្ហារំហូសាច់ប្រាក់?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading