fbpx

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជាបានជួបពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ដីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។ អង្គប្រជុំបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួនទាំងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពបច្ចេកទេស។

ជារួម ដោយពិនិត្យឃើញថាតម្រូវការនៃក្រដាសប្រាក់ប្រភេទទាំងនេះមានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

  • ធនាគារជាតិនៃកម្ពុជានឹងផ្ដល់ពេលវេលាចំនួន ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា
  • បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ និង
  • ធនាគារជាតិនៃកម្ពុជានឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

គួរឱ្យកត់សម្គាល់ថា ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិនមានន័យថាជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ។ យ៉ាងណាមិញ នេះជាឱកាសល្អសម្រាប់កម្ពុជាក្នុងការជំរុញការប្រើប្រាស់រូបិយបណ្ណជាតិរបស់ខ្លួនឱ្យបានទូលំទូលាយជាងមុន ដោយចាប់ផ្តើមពីប្រតិបត្តិការប្រភេទតូចៗនេះ។

សេចក្ដីប្រកាសព័ត៌មានពេញ៖ https://www.facebook.com/647995811977341/posts/2676941005749468/?d=n

លទ្ធផលកិច្ចប្រជុំអំពីចរាចរណ៍ក្រដាសប្រាក់ដុល្លារ ១$, ២$ និង ៥$

Leave a Reply

Scroll to top
%d bloggers like this: