fbpx

សកម្មភាពជួញដូរលើទីផ្សារមូលបត្រកម្ពុជាមានកម្រិតកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាពិសេសបន្ទាប់ពីការដាក់លក់ភាគហ៊ុនដំបូងរបស់ធនាគារពាណិជ្ជកម្មធំជាងគេនៅកម្ពុជា។

តើចង់ចាប់ផ្តើមវិនិយោគ ប៉ុន្តែមិនដឹងថាត្រៀមខ្លួនរួចរាល់ខ្លួនហើយឬនៅមែនទេ?

#LuyBook នឹងចែករំលែកសំនួរមួយចំនួនដែលអ្នកទាំងអស់គួរសួរខ្លួនឯងដើម្បីឱ្យដឹងថាអ្នករួចរាល់ហើយឬនៅ៖

១. តើសព្វថ្ងៃអ្នកមិនមានជំពាក់បំណុលដែរឬទេ? បើមាន តើកំពុងព្យាយាមកាត់បន្ថយបំណុលដែរឬទេ?

២. តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ពេលមានអាសន្ន ឬបានបង្កើតគណនីសន្សំសម្រាប់ពេលមានអាសន្នដែរឬទេ?

៣. តើអ្នកយល់ពីឥទ្ធិពលនៃការវិនិយោគ និងអត្រាការប្រាក់ដែរឬទេ?

៤. តើអ្នកដឹងថាយើងអាចធ្វើការវិនិយោគលើអ្វីខ្លះ ដែរឬទេ?

៥. តើអ្នកតាមដានព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទីផ្សារក្នុងស្រុកនិងពិភពលោកជាប្រចាំដែរឬទេ?

៦. តើអ្នកដឹងថាអ្នកអាចចាប់យកការវិនិយោគដែលមានហានិភ័យកម្រិតណាហើយឬនៅ?

៧.​ តើអ្នកមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយឬនៅ?

ប្រសិនបើអ្នកបានឆ្លើយថា “Yes​​” ទៅកាន់សំណួរទាំង ៧នេះ អ្នកអាចគិតគូរចាប់ផ្ដើមចាប់យកការវិនិយោគមួយដែលសាកសមនឹងលទ្ធភាពរបស់អ្នកហើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកនៅឆ្លើយ “No” ទៅកាន់សំណួរណាមួយខាងលើ LuyBook នឹងជួយអ្នកទាំងអសគ្នា ឱ្យត្រៀមខ្លួនបណ្ដើរៗជាមួយគ្នាចាប់ពីពេលនេះតទៅ។

តើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីវិនិយោគឬនៅ?

Leave a Reply

Scroll to top
%d bloggers like this: