fbpx

គម្រោងខុនដូ នៅភ្នំពេញយើងកំពុងតែសាងសង់ច្រើនណាស់ ហើយស្អាតៗទៀត។

តើអ្នកទាំងអស់គ្នាធ្លាប់ពិចារណាចង់ទិញខុនដូ តែមិនដឹងថាត្រូវពិចារណាលើចំណុចណាខ្លះដែរទេ?

#LuyBook នឺងចែករំលែកពីកត្តាមួយចំនួនដែលអ្នកទាំងអស់គ្នាគួរពិចារណាមុនសម្រេចចិត្តថាត្រូវទិញខុនដូមួយណា។

គោលបំណង៖

​អ្វីដែលសំខាន់ ហើយត្រូវសម្រេចចិត្តដំបូងបំផុតគឺ គោលបំណងនៃការទិញ។ តើអ្នកចង់ទិញដើម្បីដាក់វិនិយោគ (ដាក់ជួល ហើយលក់វិញនៅថ្ងៃក្រោយ) ឬទិញដើម្បីរស់នៅខ្លួនឯង? ព្រោះគោលបំណងនេះ នឹងជួយឱ្យអ្នកសសម្រេចចិត្តលើកត្តាផ្សេងៗទៀតខាងក្រោម។ បើទិញទុកវិនិយោគ អ្នកត្រូវដឹងថា ទីតាំងមួយណាដែលងាយស្រួលក្នុងការជួលចេញជាងគេ ហើយប្រភេទ ឬទំហំមួយណាមានតម្រូវការខ្ពស់ក្នុងការជួល។ តើអ្នកជួលជាក្រុមមនុស្សបែបណា (អាយុ ការងារ ជនជាតិ ជាដើម) ហើយគាត់មានតម្រូវការអ្វីខ្លះ? បើអ្នកទិញសម្រាប់ស្នាក់នៅខ្លួនឯង នោះអ្នកត្រូវជ្រើសរើសតាមតម្រូវការរបស់អ្នក ដូចជា ទីតាំង ទំហំ ទេសភាព និង បរិក្ខារ ថាតើបំពេញតាមតម្រូវការក្នុងការប្រើប្រាស់របស់អ្នកដែរឬទេ?

ប្រវត្តិ និងបទពិសោធន៍ក្រុមហ៊ុនអភិវឌ្ឍ សាងសង់ និងឌីស្យាញ៖

អ្នកអភិវឌ្ឍ សាងសង់ និងឌីស្យាញ ជាចំណុចសំខាន់មួយដែលគេឧស្សាហ៍មើលរំលង។ អ្នកត្រូវដឹងថាតើក្រុមហ៊ុនទាំងអស់នេះមានបទពិសោធន៍ក្នុងការអភិវឌ្ឍគម្រោងខុនដូ ក្នុងប្រទេស ឬក្នុងតំបន់ពីមុនមកឬទេ? តើក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អ សម្រាប់អាចទុកចិត្តបោះទុនវិនិយោគក្នុងគម្រោងនោះដែរឬទេ? តើក្រុមហ៊ុនមានអញ្ញាប័ណ្ឌត្រឹមត្រូវពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអភិវឌ្ឍ និងលក់ដែរឬទេ? តើក្រុមហ៊ុនអាចកាត់ប្លង់រឹងឱ្យ(strata-title) ពេលទិញរួចរាល់ដែរ ឬទេ? ប្រយ័ត្នប្លង់មានបញ្ហា ជាប់បញ្ចាំធនាគារជាដើម។

ប្រព័ន្ធការពារសុវត្ថិភាព និងសង្រ្គោះ៖

ថែមពីលើភាពងាយស្រួលនិងស៊ីវីល័យ ការរស់នៅក្នុងអាគារខ្ពស់រួមមួយ មានការប្រឈមនឹងហានិភ័យមួយចំនួន ដូចជាអគ្គិភ័យជាដើម។ ដូច្នេះអ្នកត្រូវជ្រើសរើសគម្រោងខនដូរណាដែលមានបំពាក់ប្រព័ន្ធការពារសុវត្ថិភាព និងសង្រ្គោះ ស្របតាមស្ដង់ដារក្នុងប្រទេសនិងស្ដង់ដារទីផ្សារត្រឹមត្រូវ។

តម្លៃ៖

ប្រាកដណាស់គឺ ត្រូវមើលលើតម្លៃ ថាតើសមស្របនឹងទីផ្សារដែរឬទេ ចំពោះប្រភេទ ឬទំហំ គុណភាព ទីតាំងប្រហាក់ប្រហែលគ្នា។ ប៉ុន្តែការប្រៀបធៀបនេះគឺត្រូវមើលឱ្យច្បាស់ថា តើអត្រាតម្លៃនេះជាអត្រាតម្លៃក្នុងមួយម៉ែត្រការ៉េនៃផ្ទៃកម្រាលសរុប (Gross Floor Area) ឬផ្ទៃកម្រាលខាងក្នុង (Net Internal Area)។ ជាទូទៅប្រៀបធៀបអត្រាតម្លៃក្នុងមួយម៉ែត្រការ៉េនៃផ្ទៃកម្រាលខាងក្នុង មានភាពច្បាស់លាស់ជាង។ ហើយកុំភ្លេចត្រូវគណនាមើលថាតើត្រូវបង់ថ្លៃសេវាគ្រប់គ្រងប្រចាំខែប៉ុន្មានផងដែរ។ តើអាចជួលបានចំណូលច្រើនជាងចំណាយលើការបង់ថ្លៃសេវាគ្រប់គ្រងប្រចាំខែដែរឬទេ? បើអ្នកចង់សួរថា តើតម្លៃណាសមរម្យ ប្រាប់អត់បានទេ ទាល់តែពិភាក្សាយោបល់ជាមួយភ្នាក់ងារលក់ខុនដូជំនាញ។

រឿងរ៉ាវក្រោយភាពល្បីល្បាញរបស់ Tik Tok

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading