fbpx

អ្នកទាំងអស់គ្នាមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយឬនៅ?

បើអត់ទាន់ទេ ម៉េចក៏មិនចាប់ផ្តើមកំណត់គោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនជាមួយ #LuyBook ថ្ងៃនេះម៉ងទៅ!

ការកំណត់គោលដៅហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ក្នុងការជំរុញទឹកចិត្តយើងឱ្យខំរាល់ថ្ងៃ ដើម្បីទៅដល់អនាគតមួយដែលយើងចង់បាន និងជួយតម្រង់ទិស កុំឱ្យវិលចុៈឡើងនៅចំណុចដដែល។ កុំឱ្យធ្វើការ រកស៊ី ២ ៣ ឆ្នាំហើយមិនសល់អ្វីជាដុំកំភួន។

ក្នុងការកំណត់គោលដៅហិរញ្ញវត្ថុ អ្នកគួរកំណត់គោលដៅ ៣ប្រភេទផ្សេងគ្នា៖​ គោលដៅក្នុងរយៈពេលខ្លី គោលដៅក្នុងរយៈពេលមធ្យម និង គោលដៅក្នុងរយៈពេលវែង។

  • គោលដៅក្នុងរយៈពេលខ្លី (ក្នុងរយៈពេលប្រហែលជា៦ខែ)៖ សន្សំឱ្យបាន ដើម្បីសងលុយដែលជំពាក់ឱ្យអស់, បង្កើតកញ្ចប់សន្សំសម្រាប់ពេលមានអាសន្ន ដែលមានលុយ $១,០០០, សន្សំលុយទិញកុំព្យូទ័រជាដើម។
  • គោលដៅក្នុងរយៈពេលមធ្យម (ក្នុងរយៈពេលប្រហែលជា៦ខែ ទៅ១ឆ្នាំ)៖ ចាប់ផ្តើមបង់លុយទិញផ្ទះ ឬខុនដូតម្លៃប្រហែល $៩០,០០០, សន្សំឱ្យបាន $២,០០០ ដើម្បីចាប់ផ្តើមវិនិយោគក្នុងទីផ្សារភាគហ៊ុនជាដើម។
  • គោលដៅក្នុងរយៈពេលវែង (ក្នុងរយៈពេលច្រើនជាង ១ឆ្នាំ)៖ មានចំណូលអកម្មប្រចាំខែគ្រប់គ្រាន់សម្រាប់ការចាយវាយទូទៅ, ពង្រីកសាខាអាជីវកម្មបច្ចុប្បន្ន។

គោលដៅទាំងនេះគួរតែជាអ្វីដែលអាចធ្វើទៅបាន មិនខ្ពស់ហួសហេតុពេក ហើយត្រូវមានភាពជាក់លាក់អាចវាស់វែងបាន និងមានរយៈពេលកំណត់ត្រឹមត្រូវ។

ដើម្បីឱ្យការកំណត់គោលដៅនេះមានប្រសិទ្ធិភាព អ្នកគួរមានសៀវភៅមួយសរសេរទុក។ បន្ទាប់ពីមានគោលដៅ អ្នកត្រូវសរសេរផែនការសកម្មភាពតូចៗដើម្បីសម្រេចបានគោលដៅទាំងនោះ។ ថាតើត្រូវមានចំណូលប្រចាំខែប៉ុន្មាន កាត់ចំណាយប៉ុន្មាន ត្រូវចាប់ផ្ដើមរកប្រភពចំណូលបន្ថែមដែរឬទេជាដើម។

សៀវភៅនេះ​ អ្នកត្រូវយកវាមកមើលជារឿយៗ ដើម្បីជាការរំលឹក បន្ថែមបន្ថយនិងវាយតម្លៃថាតើអ្វីដែលអ្នកកំពុងធ្វើរាល់ថ្ងៃ នឹងជួយឱ្យអ្នកឈានដល់គោលដៅទាំងនោះតាមពេលកំណត់ឬអត់។

មានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនឬនៅ?

Leave a Reply

Scroll to top
%d bloggers like this: