fbpx

នៅប្រទេសជប៉ុនមានទស្សនៈមួយ ហៅថា Ikigai (អ៊ិឃីហ្គាយ) ដែលបកប្រែមកថា “ហេតុផលសម្រាប់ការរស់នៅប្រចាំថ្ងៃ” ។ វាជាអ្វីមួយ ដែលជំរុញឱ្យបុគ្គលនីមួយៗមានហេតុផល និងកម្លាំងចិត្តក្នុងការក្រោកឡើងពីដំណេកជារៀងរាល់ព្រឹក ដើម្បីប្រកបរបរ និងរស់រានមានជីវិត។

អ្វីទៅជាហេតុផលសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក?

Ikigai ត្រូវបានគេមើលឃើញថាជាការរួមបញ្ចូលគ្នានៃធាតុបឋមចំនួនបួន៖

១. អ្វីដែលអ្នកស្រឡាញ់ (ចំណង់ចំណូលចិត្តរបស់អ្នក)

២. អ្វីដែលពិភពលោកត្រូវការ (បេសកកម្មរបស់អ្នក)

៣. អ្វីដែលអ្នកពូកែ (វិជ្ជាជីវៈ ឬទេពកោសល្យរបស់អ្នក)

៤. អ្វីដែលអ្នកអាចរកលុយបាន (អាជីពរបស់អ្នក)

Ikigai ត្រូវបានរកឃើញនៅចំនុចប្រសព្វ ដែលចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់អ្នក ត្រូវគ្នានឹងអ្វីដែលពិភពលោកត្រូវការ និងហ៊ានចំណាយ ។

ហេតុអ្វី Ikigai សំខាន់?

ការរកឃើញ Ikigai ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ត្រូវបានគេជឿថាជាកត្តានាំមកនូវភាពស្កប់ចិត្ត, សេចក្តីសុខ, ភាពសប្បាយរីករាយ, តុល្យភាពក្នុងសកម្មភាពប្រចាំថ្ងៃនៃជីវិត និងធ្វើឱ្យអ្នករស់នៅបានយូរ។

ការចង់ដឹងចង់លឺ, ការដើរតាមនូវអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍រស់រវើក អាចជាគន្លឹះក្នុងការរកឃើញនូវ Ikigai របស់អ្នក។ ខិតខំរកវិធីក្នុងការបង្ហាញ និងប្រើប្រាស់ទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់អ្នក ហើយព្យាយាមភ្ជាប់វាទៅនឹងអ្វីដែលពិភពលោកត្រូវការ, វាអាចក្លាយជាគំនិតអាជីវកម្មដ៏ល្អមួយក៏ថាបាន។

អ្វីទៅជំរុញឱ្យអ្នកក្រោកឡើងពីព្រលឹម?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading