fbpx

ឆ្ងល់អត់ថាខំធ្វើការងារ ឬរកស៊ីរាល់ថ្ងៃ តើមានលុយបានប៉ុន្មានទើបចូលនិវត្តន៍បាន? ហើយសួរថាតើមានស្តង់ដាររួមណាមួយដែលកំណត់ថា មានលុយចាប់ពីកម្រិតណាមួយឡើង ទើបមនុស្សគ្រប់គ្នាអាចចូលនិវត្តន៍បានទេ?

ដោយសារមនុស្សម្នាក់ៗ មានមានប្រាក់ចំណូល ចំណាយ និងរបៀបរស់នៅផ្សេងៗគ្នា, ថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីវិធីសាស្ត្រងាយមួយ ដែលអាចដឹងថាមានលុយប៉ុន្មានទើបអាចចូលនិវត្តន៍បាន។ វិធីសាស្ត្រនោះគឺ៖

ទី ១ យកចំណាយប្រចាំឆ្នាំគុណនឹង ២៥ (Multiply by 25 Rule)៖ ដោយសារតែចំណាយរបស់យើងម្នាក់ៗខុសគ្នា យើងត្រូវដឹងថាចំណាយរបស់យើងប្រចាំឆ្នាំប៉ុន្មានជាមុនសិន ហើយយកចំណាយប្រចាំឆ្នាំនេះគុណនឹង ២៥ នោះយើងនឹងដឹងថាត្រូវការលុយប៉ុន្មានដើម្បីចូលនិវត្តន៍ហើយ។ ឧទាហរណ៍ សុភីចំណាយ ១០,០០០ ដុល្លារក្នុងមួយឆ្នាំ នោះសុភីត្រូវការ ២៥០,០០០ដុល្លារ (បានមកពី ១០,០០០ x ២៥) ដើម្បីចូលនិវត្តន៍។

ទី២ បន្ទាប់ពីចូលនិវត្តន៍ហើយ មិនមែនយកលុយនោះទៅចាយឱ្យអស់ចោលទេណាបងប្អូន សូមកុំច្រឡំ។ យើងអាចយកលុយនោះទៅដាក់សន្សំការប្រាក់ថេរ (fixed deposit) ឬវិនិយោគក្នុង mutual fund ដែលមានហានិភ័យទាប ដែលយើងអាចរំពឹងថានឹងផ្តល់ប្រាក់ចំនេញក្នុងអត្រាប្រហែល ៧% ក្នុងមួយឆ្នាំ ហើយពេលដែលដកអត្រាអតិផរណាប្រមាណ ៣% ហើយនោះ យើងនឹងនៅសល់ប្រាក់ចំនេញពិត (real return) ក្នុងអត្រាប្រមាណ ៤%។

ដូច្នេះ បន្ទាប់ពីចូលនិវត្តន៍ សុភីអាចធ្វើការដកលុយ ៤% ពីការប្រាក់បានពីប្រាក់ចូលនិវត្តន៍ ២៥០,០០០ដុល្លារនោះ (៤% x ២៥០,០០០ = ១០,០០០ដុល្លារ) នៅឆ្នាំទី ១ សម្រាប់ការចាយវាយ។ ហើយពេលចង់ដកនៅឆ្នាំបន្តបន្ទាប់គឺ យកចំនួនលុយដែលដកពីឆ្នាំមុនគុណបន្ថែមនឹងអត្រាអតិផរណា (ឧទាហរណ៍ ១០,០០០ x ១.០៣ = ១០,៣០០ដុល្លារ..) ។ ធ្វើបែបនេះរហូត ដោយមិនចាំបាច់ភ័យថាលុយដើមនឹងថយចុះនោះទេ ព្រោះថាប្រាក់ចូលនិវត្តន៍របស់សុភីនឹងនៅតែកើនជានិច្ចពីការវិនិយោគ។

មានលុយប៉ុន្មានទើបចូលនិវត្តន៍បាន?

Leave a Reply

Scroll to top
%d bloggers like this: