fbpx

តើអ្នកទាំងអស់គ្នាកំពុងតែមានបញ្ហាមិនដឹងគ្រប់គ្រងលុយខ្លួនឯងយ៉ាងណាមែនទេ? រាល់ថ្ងៃមិនដឹងចាយអីខ្លះទេ? ដូចតិចតួចដែរ តែម៉េចមិនសល់លុយសោះ?

#LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីវិធីសាស្ត្រមួយងាយៗ ក្នុងការផ្លាស់ប្ដូរទម្លាប់របស់អ្នកក្នុងការគ្រប់គ្រងលុយ។ វិធីសាស្ត្រនោះគឺ ចំណាយពេល ០១ នាទីដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកជារៀងរាល់ថ្ងៃ (Money Minute)។ ជាទូទៅ ដើម្បីអនុវត្ត គឺមាន ៣ ជំហានងាយៗដូចជា៖

ជំហានទី ១. ជ្រើសរើសពេលវេលាណាមួយ ដើម្បីចំណាយពេលលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រចាំថ្ងៃ។ ដោយហេតុថា អ្នកត្រូវចំណាយពេលតែ ០១ នាទីជារៀងរាល់ថ្ងៃ, អ្នកអាចអនុវត្តនៅពេលធ្វើដំណើរទៅរៀន ឬធ្វើការ, ពេលសម្រាកបាយថ្ងៃ, ឬពេលទំនេរណាមួយ។ ប៉ុន្តែត្រូវចាំថា អ្នកគួរជ្រើសរើសពេលជាក់លាក់ ដើម្បីអនុវត្តជារៀងរាល់ថ្ងៃ។ ហើយបើកាន់តែល្អគួរតែដាក់ម៉ោងរោទិ៍ ទើបអនុវត្តយូរៗក្លាយទៅជាទម្លាប់។

ជំហានទី ២. ទាញយកកម្មវិធីដែលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជាកម្មវិធីកត់ត្រាចំណូលចំណាយ និងកម្មវិធីធនាគារ ជាដើម។ រួចដាក់កម្មវិធីទាំងនោះនៅលើទូរស័ព្ទរបស់អ្នក ដើម្បីងាយស្រួលយកមកកត់ត្រាចំណាយ ឬពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុពេលបច្ចុប្បន្ន។

ជំហានទី ៣. ធ្វើការពិចារណាអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនប្រចាំថ្ងៃ ថាតើអ្នកបានចាយច្រើនលើសលុប ឬត្រូវគ្រោងចំណាយអ្វីខ្លះ ជាដើម។ ឧទាហរណ៍៖ ប្រហែលជាញ៉ាំបាយថ្ងៃអស់ច្រើនតិចហើយថ្ងៃមិញ ឬអ្នកត្រូវបង់ថ្ងៃទឹកភ្លើងថ្ងៃស្អែក។

ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយចំណាយពេលតែ ០១នាទីក្នុងមួយថ្ងៃបែបនេះ នឹងបង្កើតជាទម្លាប់ល្អសម្រាប់អ្នក ហើយអ្នកនឹងយល់ច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

១ នាទីក្នុងការផ្លាស់ប្ដូរទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុ

Leave a Reply

Scroll to top
%d bloggers like this: