fbpx

សន្ទស្សន៍ទីផ្សារគឺជាផលប័ត្រសម្មតិកម្ម (hypothetical portfolio) នៃការវិនិយោគដែលតំណាងឱ្យចំណែកនៃទីផ្សារហិរញ្ញវត្ថុណាមួយ។

វិនិយោគិនតាមដានសន្ទស្សន៍ទីផ្សារផ្សេងៗគ្នាដើម្បីវាស់ស្ទង់សកម្មភាព និងនិនាការណ៍ទីផ្សារ។ សន្ទស្សន៍ភាគហ៊ុនដែលធំបំផុតទាំងបីសម្រាប់តាមដានសកម្មភាពទីផ្សារអាមេរិកគឺ Dow Jones Industrial Average, S&P 500 និង Nasdaq Composite។

សន្ទស្សន៍ទាំងបីនេះរួមមានភាគហ៊ុនធំជាងគេចំនួន ៣០ នៅសហរដ្ឋអាមេរិក (សន្ទស្សន៍ទីផ្សារ Dow Jones Industrial Average) ភាគហ៊ុនធំជាងគេចំនួន ៥០០ (សន្ទស្សន៍ទីផ្សារ S&P 500) និងភាគហ៊ុនទាំងអស់នៅលើផ្សារហ៊ុន Nasdaq (សន្ទស្សន៍ទីផ្សារ Nasdaq Composite) ។ ដោយហេតុថាទីផ្សារទាំងនេះរួមបញ្ចូលនូវភាគហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិក ការឡើងចុះតម្លៃនៃសន្ទស្សន៍ទាំងនេះអាចជាសូចនាករដ៏ល្អបំផុតដើម្បីឆ្លុះបញ្ចាំងពីទីផ្សារភាគហ៊ុនអាមេរិកទាំងមូល។ អ្នកវិនិយោគអន្តរជាតិទាំងឡាយក៏តាមដានសន្ទស្សន៍ទាំងបីនេះដែរ ទោះបីជាពួកគេមិនវិនិយោគផ្ទាល់ក្នុងទីផ្សារសហរដ្ឋអាមេរិកក៏ដោយ ព្រោះថាសកម្មភាពទីផ្សារអាមេរិកមានឥទ្ធិពលទៅលើទីផ្សារប្រទេសជាច្រើនទៀត ក៏ដូចជាសេដ្ឋកិច្ចសកលទាំងមូល។

ជាក់ស្ដែង ជាឧទាហរណ៍ ក្នុងខែមីនា ឆ្នាំ២០២០ នេះសន្ទស្សន៍ទីផ្សារ Dow Jones S&P 500 និង Nasdaq ធ្លាក់ចុះយ៉ាងគំហុកដោយសារតែការផ្ទុះឡើងនែជំងឺកូវីដ-១៩ ជាពិសេសការរាតត្បាតយ៉ាងលឿននៅសហរដ្ឋអាមេរិក។ តែក្រោយមក ក្នុងកំឡុងខែមេសា រហូតដល់ ខែមិថុនា ឆ្នាំ២០២០ សន្ទស្សន៍ទីផ្សារទាំងបីនេះមានការកើនឡើងមកវិញដោយសារតែ ការបញ្ចេញកញ្ចប់លុយទ្រទ្រង់របស់ Federal Reserve សម្រាប់ជួយទ្រទ្រង់ទីផ្សារហិរញ្ញវត្ថុ សុទិដ្ឋិនិយមរបស់អ្នកវិនិយោគ និងសញ្ញានៃការងើបឡើងវិញដំបូងនៃសកម្មភាពសេដ្ឋកិច្ច។

ក្រៅពីនេះក៏នៅមាន សន្ទស្សន៍ទីផ្សារផ្សេងៗទៀតដូចជា NYSE Composite (សហរដ្ឋអាមេរិក) FTSE 100 (ចក្រភពអង់គ្លេស) S&P Global 100 (ពិភពលោក) Nikkie 225 (ជប៉ុន) KOSPI (សាធារណរដ្ឋកូរ៉េ) ជាដើម។

សន្ទស្សន៍ទីផ្សារជាអ្វី?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading