fbpx

ដំណាក់កាលដំបូងនៅពេលដែលអ្នកចង់ធ្វើការវិនិយោគនោះគឺ អ្នកត្រូវដឹងថាអ្នកជាវិនិយោគិនប្រភេទណាសិន ទើបអាចសិក្សាបន្ថែមពីយុទ្ធសាស្ត្រក្នុងការវិនិយោគដែលសាកសមនឹងខ្លួនឯងបាន។ ថ្ងៃនេះដែរ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីវិនិយោគិន ០២ ប្រភេទដូចខាងក្រោម៖

១. វិនិយោគិនសកម្ម (Enterprising or Active Investor)៖

វិនិយោគិនប្រភេទនេះ មានការរំពឹងទុកខ្ពស់សម្រាប់ការវិនិយោគរបស់ពួកគេ ហើយដោយសារតែចង់បានប្រាក់ចំនេញខ្ពស់ (ខ្ពស់ជាងប្រាក់ចំនេញជាមធ្យមប្រចាំឆ្នាំរបស់ទីផ្សារ) ពួកគេព្យាយាមចំណាយពេលវេលាច្រើន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងវិភាគ ព្រមទាំងភាពអត់ធ្មត់ខ្លាំង ។ ហេតុដូចនេះ ពួកគេចូលចិត្តចំណាយពេលវេលាច្រើនក្នុងការគ្រប់គ្រង និងតាមដានផលប័ត្រវិនិយោគ (portfolio) របស់ពួកគេ ដោយធ្វើការស្វែងរកភាគហ៊ុន និងសញ្ញាប័ណ្ណរបស់ក្រុមហ៊ុនណាដែលអាចនឹងផ្ដល់ប្រាក់ចំនេញខ្ពស់ ។

២. វិនិយោគិនអកម្ម (Defensive or Passive Investor)៖

វិនិយោគិនប្រភេទនេះភាគច្រើនមិនសូវហ៊ានទទួលយកហានិភ័យខ្ពស់ ហើយមិនចង់ចំណាយពេលច្រើនក្នុងការធ្វើការវិនិយោគ ឬតាមដានទីផ្សារជាប្រចាំជាប់លាប់ឡើយ ។ នេះមានន័យថាពួកគេព្យាយាមបង្កើតផលប័ត្រវិនិយោគមួយ ដែលមិនទាមទារការគ្រប់គ្រង និងតាមដានច្រើន ។ ហេតុដូចនេះ ពួកគេចូលចិត្តវិនិយោគលើសន្ទស្សន៍ទីផ្សារ ឬ Exchange Traded Fund ដើម្បីចំណេញពេលវេលា ។ មិនតែប៉ុណ្ណោះ ពួកគេចូលចិត្តវិនិយោគទៅលើភាគហ៊ុន ឬសញ្ញាប័ណ្ណច្រើន (អាចពី ១០ ទៅ៣០ក្រុមហ៊ុន) ដើម្បីធ្វើពិពិធកម្ម (diversification) ដែលផ្ទុយពីវិនិយោគគិនបែបសកម្ម ។

តើអ្នកជាវិនិយោគិនប្រភេទណា?

Leave a Reply

Scroll to top
%d bloggers like this: