នៅក្នុង post មុន #LuyBook បានប្រាប់អ្នកទាំងអស់គ្នាពីរបៀប ដើម្បីកំណត់ថាតើអ្នកជាវិនិយោគិនប្រភេទណា? សម្រាប់អ្នកដែលកំណត់ថាខ្លួនជាវិនិយោគិនអកម្ម (defensive investors) និងមិនមានពេលវេលា ដើម្បីតាមដានទីផ្សារជាប្រចាំ ដូចជាអ្នកវិនិយោគសកម្ម (active investors) ហើយគ្រាន់តែចង់ឱ្យសាច់ប្រាក់របស់អ្នកកើនលឿនជាងអតិផរណា និងទទួលហានិភ័យទាប តើអ្នកគួរធ្វើដូចម្តេច?
ថ្ងៃនេះ LuyBookនឹងចែករំលែកអំពីវិធីវិនិយោគសម្រាប់ defensive investorsដោយផ្អែកលើការសង្ខេបពីចំណុចសំខាន់ៗក្នុងសៀវភៅ Intelligent Investors របស់លោក Benjamin Graham ដែលសូម្បីតែលោក Warren Buffet ក៏បានរៀនសូត្រពីវិធីសាស្ត្រនេះដែរ។
១. ពិពិធកម្មនៃផលបត្រវិនិយោគ (portfolio diversification)៖ portfolio របស់អ្នកគួរមានពី ១០ ទៅ ៣០ ក្រុមហ៊ុន គឺគ្រប់គ្រាន់ហើយ។ ហើយអ្នកមិនត្រូវផ្តោតខ្លាំងពេកទៅលើតែវិស័យមួយទេ។
២.ក្រុមហ៊ុនធំ ៗ ៖ ក្រុមហ៊ុននោះគួររកប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងតិចជាង ៧០០ លានដុល្លារ។
៣. ក្រុមហ៊ុនប្រើប្រាស់ហិរញ្ញប្បទាន ដោយអភិរក្ស៖ current ratioយ៉ាងតិច ២០០% (current ratio = current asset / current liability) ដើម្បីអាចទុកចិត្តថាក្រុមហ៊ុននេះមិនរលំវ័ណ្ឌករដោយសារបំណុល។
៤. ភាគលាភ៖ ការទូទាត់ភាគលាភថេរ។
៥. ប្រាក់ចំណូលវិជ្ជមាន។
៦. ប្រាក់ចំណូលកើនឡើងយ៉ាងតិច ២,៩% ជារៀងរាល់ឆ្នាំ
៧. ទ្រព្យសកម្មថោក៖ តម្លៃភាគហ៊ុនគួរតែទាបជាង ១,៥ ដងនៃតម្លៃទ្រព្យសុទ្ធ (net asset value)។ (net asset = total asset – total liabilities)
៨. ប្រាក់ចំណូលថោក៖ សមាមាត្រ P / E មានតម្លៃថោកជាងក្រុមហ៊ុននៅក្នុងវិស័យតែមួយ។
នេះគឺជាចំណុចដែលលោក Benjamin Graham បានលើកឡើង ដើម្បីជួយដល់ defensive investors ក្នុងការកសាង portfolio របស់ខ្លួន។ ប៉ុន្តែក្នុងសម័យនោះគឺមិនទាន់មាន index fund ឬ ETFs (exchange traded fund) នៅឡើយ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងចំនុចរៀបរាប់ខាងលើដែរ ហើយផលចំណេញប្រហាក់ប្រហែលទៅនឹងទីផ្សារ ឬវិស័យទាំងមូល។ យ៉ាងណាមិញ វានៅតែជាដំបូន្មានល្អសម្រាប់យើងទាំងអស់គ្នាយកមកធ្វើការពិចារណា។