បានគិតហើយឬនៅថាខ្លួនឯងជាអ្នកវិនិយោគប្រភេទណា? វិនិយោគិនអកម្ម ឬសកម្ម?
បើមិនទាន់ដឹងទេអាចមើលផុសពីរ មុនបាន។ បើអ្នកគិតថាអ្នកជាវិនិយោគិនសកម្ម (active investor) មានពេលវេលា ដើម្បីតាមដានទីផ្សារជាប្រចាំហើយចង់បានប្រាក់ចំណេញខ្ពស់គ្រាន់បើ តោះមើលពីវិធីសាស្រ្ត វិនិយោគដ៏ល្បីរបស់ Benjamin Graham ទាំងអស់គ្នា!
បើតាមដំបូន្មានរបស់ Benjamin Graham វិនិយោគិនសកម្ម គួរវិនិយោគក្នុងភាគហ៊ុនក្រុមហ៊ុនណាដែល៖
១. មាន current assets យ៉ាងហោចណាស់ ១.៥ ដងនៃ current liabilities
២. មានបំណុលមិនលើសពី ១១០% នៃ current assets
៣. មានប្រាក់ចំណូលថេរ មិនមានការខាតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
៤. ធ្លាប់ផ្ដល់ភាគលាភ (Dividend) ខ្លះ
៥. មានតម្លៃថោក៖ ថោកនេះគឺមានន័យថាតម្លៃលក់លើទីផ្សារទាបជាង គុណតម្លៃពិតប្រាកដរបស់វា(intrinsic value) ប្រហែលជាពាក់កណ្តាល
៦. តម្លៃលក់តិចជាង ១២០% នៃ net tangible assets (P/B ratio < 1.2)
៧. ប្រាក់ចំណូលឆ្នាំចុងក្រោយមានកំណើនខ្ពស់ជាង កំណើនប្រចាំឆ្នាំមុនវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ (ប្រហែល ១០%)
៨. ពិពិធកម្មនៃផលបត្រវិនិយោគ (portfolio diversification)៖ យ៉ាងហោចណាស់ វិនិយោគក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន ២០។ ត្រូវធ្វើពិពិធកម្មខ្លាំងជាងវិនិយោគិនអកម្ម
បន្ថែមទៅលើចំណុចទាំងនេះទៀត វិនិយោគិនសកម្មត្រូវចេះឆ្លៀតចាប់ឱកាស ទិញភាគហ៊ុនក្រុមហ៊ុនដែលមានទំហំធំហើយ មានឱកាសក្នុងការរីកចម្រើនលូតលាស់បន្ត ប៉ុន្តែមិនទាន់មានចំណាប់អារម្មណ៍ច្រើនពីវិនិយោគិនដទៃទៀត។ ហើយចៀសវាង កុំទិញតាមការពេញនិយមរបស់អ្នកវិនិយោគភាគច្រើន ឬទិញភាគហ៊ុនក្រុមហ៊ុនណាដែលល្បីតាមគ្នាដោយគ្មានមូលហេតុច្បាសលាស់ ជាពិសេស ភាគហ៊ុនក្រុមហ៊ុនដែលទើបតែដាក់ក្នុងទីផ្សារមូលប័ត្រដំបូង (initial public offering) ព្រោះភាគហ៊ុនទាំងនោះភាគច្រើនមានតម្លៃថ្លៃជាងគុណតម្លៃពិតប្រាកដរបស់វា (intrinsic value)។