fbpx

តោះនរណាគេចូលចិត្តដើរលេងខ្លះ? ហើយឈប់សម្រាកប៉ុន្មានថ្ងៃនេះ មានគម្រោងទៅណាខ្លះ?

ជាទូទៅ យើងដើរលេងអាចត្រូវចំណាយច្រើន តែប្រសិនបើមានវិធីសាស្ត្រក្នុងការចាយឱ្យបានល្អ នឹងអាចអស់លុយតិចហើយសប្បាយដូចតែគ្នា។ ថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីវិធីសាស្ត្រងាយៗចំនួន ០៥ ដើម្បីជួយសន្សំសំចៃលុយខ្លះពេលដើរលេង ដូចខាងក្រោម៖

១. ទៅលេងរមណីយដ្ឋាន ឬធ្វើសកម្មភាពណាដែល Free ៖

មុនទៅដើរលេងកន្លែងណាមួយ គួរធ្វើការស្រាវជ្រាវមើលតាមអ៊ីនធឺណេតឱ្យបានច្រើនថា កន្លែងណាត្រូវការសំបុត្រចូល ហើយថ្លៃប៉ុន្មាន? បើអាចគួរទៅកន្លែងណាដែលទំនង និងមិនចំណាយលុយលើសំបុត្រចូលច្រើន។ ថាមិនត្រូវ ទៅដើរលេងចំពេលគេរៀបចំពិធីបុណ្យ ឬកម្មវិធីណាមួយ ដែលសប្បាយហើយ មិនអស់លុយទៀត។

២. មុនកក់បន្ទប់ គួរមើលទីតាំងផង៖

ប្រសិនបើអ្នកមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនហើយ ស្នាក់នៅក្រៅក្រុង ឬតំបន់ទេសចរណ៍បន្តិចក៏មិនជាបញ្ហាដែរ ហើយស្នាក់នៅឆ្ងាយអាចចំណាយតិចជាងផង។ យ៉ាងណាមិញ ប្រសិនបើមិនមានមធ្យោបាយធ្វើដំណើរទេ គួរស្នាក់នៅក្នុងទីក្រុងទើបល្អ ព្រោះចំណាយជិះតាក់ស៊ី, តុកតុក ឬយានជំនិះសាធារណៈផ្សេងៗទៅមកអាចអស់លុយច្រើនគួរសមដែរ។

៣.កក់អាផាតមិន ឬ Airbnb ប្រសិនបើទៅគ្នាច្រើន៖

ជាទូទៅប្រសិនបើស្នាក់នៅសណ្ឋាគារអាចត្រូវចំណាយលុយច្រើន ព្រោះមានតម្រូវការបន្ទប់ច្រើន។ កក់អាផាតមិន ឬ Airbnb ជាទូទៅអស់តិចជាង ហើយ អ្នកបានកន្លែងដាច់ពីអ្នកដំណើរផ្សេងៗ ពោលគឺឡូឡាយ៉ាងម៉េចក៏មិនសូវខ្លាចចិត្តគេដែរ។

៤. បើអាចមិនបាច់កក់បន្ទប់ល្អពេកទេ៖

ក្នុងចំណុចនេះ គឺត្រូវសួរខ្លួនឯងថាតើពេលទៅដើរលេងហ្នឹង អ្នកចំណាយពេលប៉ុន្មានម៉ោងស្នាក់នៅក្នុងបន្ទប់? ប្រសិនបើអ្នកដើរលេងមួយថ្ងៃពេញ ហើយមកបន្ទប់គ្រាន់តែសម្រាកនៅពេលយប់ទេ នោះកក់បន្ទប់ល្មមសមរម្យបានហើយ។

៥. មានផែនការចំណាយច្បាស់លាស់៖

មុនទៅដើរលេង អ្នកគួរតែមានផែនការ ថាគួរចាយអស់ប្រហែលប៉ុន្មាន។ ដូចនេះ អ្នកនឹងដឹងខ្លួនឯងថាគួរទិញវត្ថុអនុស្សាវរីយ៍, ញ៉ាំអី ឬចាយវាយប៉ុន្មានទើបមិនអស់លើពីការគ្រោងរបស់ខ្លួនពេក។


វិធីដើរលេងឱ្យអស់លុយតិច

Leave a Reply

Scroll to top
%d bloggers like this: