fbpx

តើអ្នកដឹងទេថាសន្ទស្សន៍ផ្សារហ៊ុនអាមេរិកឡើងដល់ចំណុចកំពូលវិញហើយ?

ក្នុងកំឡុងខែ កុម្ភៈ និង មីនា សន្ទស្សន៍ផ្សារហ៊ុនអាមេរិកដូចជា S&P500, Dow Jones, Nasdaq បានធ្លាក់ចុះប្រមាណ ៣០% ពីចំណុចខ្ពស់បំផុត ស្របពេលកូវីដ-១៩ បានកំពុងរីករាលដាលដំបូងនៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញ គេសង្កេតឃើញថា មកត្រឹមខែសីហាប៉ុណ្ណោះសន្ទស្សន៍ផ្សារហ៊ុនបានឡើងដល់ចំណុចកំពូលវិញហើយ ដែល S&P500 បច្ចុប្បន្ននេះ បានត្រលប់មកពិន្ទុប្រហែល ៣,៣៧៤ ខណៈដែលសូចនាករសេដ្ឋកិច្ចផ្សេងៗដូចជា ចំនួនអ្នកឥតការងារធ្វើស្ថិតនៅក្នុងកម្រិតមួយដែលខ្ពស់នៅឡើយ (១០%)។

នេះគឺដោយសាររដ្ឋាភិបាលអាមេរិកបានបោះពុម្ពលុយ និងដាក់ចេញនូវកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច ដែលមានទឹកប្រាក់ប្រមាណ ៦ ទ្រីលានដុល្លារ ឬប្រហែល ២៨% នៃ ផសសឆ្នាំ ២០១៩ ដើម្បីស្រោចស្រង់ទៅដល់សកម្មភាពអាជីវកម្ម, លំនឹងជីវភាពប្រជាជន តាមរយៈការផ្តល់ជំនួយ និងកម្ចីដល់អាជីវកម្ម, ទិញមូលបត្របំណុលរបស់រដ្ឋាភិបាលខ្លួន និងក្រុមហ៊ុនអាមេរិកផ្សេងៗ ព្រមទាំងចែកលុយផ្ទាល់ទៅដល់ប្រជាជន។ ក្នុងកំឡុងពេលប៉ុន្មានខែនេះ គេសង្កេតឃើញថាមនុស្សជាច្រើនបាននាំគ្នាចាក់លុយចូលទៅក្នុងផ្សារភាគហ៊ុន ដោយសារខ្លួនទទួលបានលុយពីរាជរដ្ឋាភិបាល (ទាំងដែលខ្លួននៅមានលទ្ធភាពរកប្រាក់ចំណូលធម្មតា) ក៏ដូចជាភាពភ័យខ្លាចទៅលើអតិផរណា ដែលបណ្តាលមកពីការបោះពុម្ពលុយ ។ លើសពីនេះទៅទៀត ប្រាក់ចំណូលនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Apple, Amazon, Microsoft នៅបន្តកើនឡើងខ្ពស់ ដែលបានជួយស្រោចស្រង់ដល់វិស័យផ្សេងៗនៅក្នុងសន្ទស្សន៍ផ្សារហ៊ុនទាំងនោះ ដូចជាអាកាសចរ, ភោជនីយដ្ឋាន, ដែលរងផលប៉ះពាល់ពីកូវីដ-19។

យ៉ាងណាក៏ដោយ វាមិនមែនជាពេលដែលយើងត្រូវសប្បាយត្រេកអរ និងភ្លេចខ្លួនទេ ដោយសារជាក់ស្តែងវិនិយោគិនធំៗដូចជា លោក Warren Buffet បានលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុងចេញពីធនាគារ និងអាកាសចរ ជាង ១០ ដែលអាចជាសារក្រើនរំលឹកឱ្យវិនិយោគិនទាំងឡាយមានការប្រុងប្រយ័ត្ននឹងព្រឹត្តិការណ៍នាអនាគត។ ម៉្យាងទៀត កំណើនក្នុងទីផ្សារបច្ចុប្បន្នគឺពឹងផ្អែកមួយភាគធំទៅលើកញ្ចប់អន្តរាគមន៍របស់រដ្ឋាភិបាលអាមេរិក, ក្នុងករណីកញ្ចប់ថវិការីងស្ងួត មុខជាអាចនឹងជះឥទ្ធិពលទៅដល់ទីផ្សារជាមិនខាន។

សន្ទស្សន៍ផ្សារហ៊ុនអាមេរិកបានឡើងដល់ចំណុចកំពូលវិញហើយ

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading