fbpx

ធ្លាប់ឃើញមិត្តភក្តិ បងប្អូនទិញឡានថ្មី ហើយចង់ទិញឡាននឹងគេដែរទេ?

ការទិញឡានគឺជាចំណាយដ៏ធំមួយសម្រាប់មនុស្សភាគច្រើន បន្ទាប់ពីការទិញផ្ទះ និងការចំណាយលើការសិក្សា។ ប៉ុន្តែ ការទិញឡានមិនមែនជាការវិនិយោគដែលផ្ដល់ប្រាក់ចំណូលមកអ្នកវិញនោះទេ គឺនាំតែឱ្យមានចំណាយ (លុះត្រាតែអ្នកទិញឡានសម្រាប់ធ្វើអាជីវកម្ម)។ ដូច្នេះអ្នកមិនត្រូវចំណាយលុយលើសលទ្ធភាពក្នុងការទិញរថយន្តរបស់អ្នកនោះទេ។ សំខាន់បំផុត មិនត្រូវបង់រំលួសជាដាច់ខាត ព្រោះឡានធ្លាក់ថ្លៃរហូត នាំឱ្យអ្នកមានបំណុលអាក្រក់ (bad debt)។

ចំពោះតម្លៃរបស់ឡានដែលអ្នកគួរទិញវិញ គឺអាស្រ័យលើកម្រិតចំណូលរបស់អ្នក។ បើតាមក្បួនគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទូទៅ អ្នកគួរទិញឡានដែលមានតម្លៃមិនលើសពី ៥០%នៃចំណូលប្រចាំឆ្នាំរបស់អ្នកបានហើយ។ ឧទាហរណ៍៖​ បើអ្នករកបាន $២០,០០០ ក្នុងមួយឆ្នាំអ្នកអាចទិញឡានតម្លៃត្រឹម $១០,០០០។ ស្ដាប់ទៅដូចជាតិចណាស់ មិនគ្រប់គ្រាន់សម្រាប់ទិញឡានថ្មីដែលអ្នកស្រឡាញ់ចង់បានទេមើលទៅ។ ប៉ុន្តែ ក្នុងវ័យក្មេង ទើបចាប់ផ្ដើមមានការងារប៉ុន្មានឆ្នាំដំបូង ហើយមានគោលដៅហិរញ្ញវត្ថុ និងគោលដៅជីវិតច្រើនទៀតដែលត្រូវសម្រេច អ្នកមិនចាំបាច់ជិះឡានឡូយ ថ្មីគាស់ពីកេសទេ។ ទិញឡានមួយទឹកដែលនៅល្អតម្លៃសមល្មម គឺគ្រប់គ្រាន់ហើយ ណាមួយឡានមួយទឹកមិនសូវធ្លាក់ថ្លៃលឿនដូចឡានថ្មីផង។

សាកគណនាមើលៗ អ្នកអាចទិញឡានម៉ាកអីដែរ?

គួរទិញឡានតម្លៃប៉ុន្មាន?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading