fbpx

តោះមកស្គាល់ពីពាក្យមួយដែលសំខាន់ក្នុងការរកស៊ី ជាពិសេសបើពីណាគេចង់រកស៊ីជាមួយជនជាតិចិន គួរយល់ដឹងពីពាក្យនេះឱ្យហើយទៅ។

Guan Xi (关系) គឺជាពាក្យក្នុងភាសាចិន សំដៅទៅលើមូលធនសង្គម (social capital) ឬបណ្ដាញទំនាក់ទំនង (social network or connection) ក្នុងសង្គម ដែលបង្កើតឡើងដោយពឹងផ្អែកលើការជឿទុកចិត្ត និងការជួយគ្នាទៅវិញទៅមក។ ពាក្យនេះ គឺមានឬសគល់នៅក្នុងវប្បធម៌ប្រទេសចិន តាំងពីរាប់រយពាន់ឆ្នាំមកម្ល៉េះ ហើយនៅតែបន្តដើរតួសំខាន់ជាពិសេសក្នុងចំណោមអ្នករកស៊ីជនជាតិចិន នាពេលបច្ចុប្បន្ន។ ហើយវប្បធម៌មួយនេះត្រូវបានគេយកទៅសិក្សានៅបស្ចឹមប្រទេសផងដែរ ដោយសារតែ Guan Xi មានសារៈសំខាន់ក្នុងការធ្វើអាជីវកម្ម។

មនុស្សគ្រប់គ្នាតែងតែចូលចិត្តរាប់អានមនុស្សដែលចេះជួយយកអាសារ ហើយជាអ្នកដែលគួរឱ្យទុកចិត្ត និងពឹងពាក់បាន។ ដូចគ្នាដែរ នៅក្នុងការធ្វើអាជីវកម្ម Guan Xi ដើរតួនាទីនៅពេលដែលភាគីទាំងពីរផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឧទាហរណ៍៖ នៅពេលដែលភាគី A ធ្លាប់ជួយរឿងផ្ទាល់ខ្លួនដល់ភាគី B ហើយនៅពេលដែលភាគី A មានតម្រូវការឱ្យជួយក្នុងរឿងរកស៊ីវិញ ភាគី B គឺនឹងជួយវិញដូចគ្នា។

ត្រង់ចំណុចនេះដែរ គឺវាហាក់បីដូចជាខុសពីបស្ចឹមប្រទេស ដោយវប្បធម៌គេគឺមិនឡូកឡំរឿងរកស៊ី និងរឿងផ្ទាល់ខ្លួនឡើយ។ តែបើចង់រកស៊ីជាមួយជនជាតិចិន គួរសិក្សាពីចំណុចនេះឱ្យច្បាស់។

ត្រឡប់មកវិញ អ្វីដែលយើងអាចរៀនសូត្រពី Guan Xi បានគឺការទំនាក់ទំនងល្អ គឺពិតជាមានសារៈសំខាន់ ទាំងក្នុងជីវភាពប្រចាំថ្ងៃ ឬការរកស៊ីក្ដី ដោយហេតុថាស្គាល់មនុស្សច្រើន អ្នកអាចមានឱកាសកាន់តែច្រើន។ ឧទាហរណ៍ ប្រសិនបើអ្នកម៉ៅការសំណង់ មានទំនាក់ទំនងល្អជាមួយបុគ្គល ឬក្រុមហ៊ុនសំណង់ធំៗច្រើន អ្នកប្រហែលជាអាចទទួលបានព័ត៌មានពីការដេញថ្លៃគម្រោងសាងសង់ធំៗច្រើន ដោយសារតែបណ្ដាញទំនាក់ទំនងរបស់អ្នកនេះឯង។

សម្រាប់អ្នករកស៊ីជាមួយចិន, ហេតុអ្វី Guan Xi សំខាន់?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading