រាល់ថ្ងៃអ្នកមិនទាន់បានចាប់ផ្តើមអ្វីដែលអ្នកតែងតែចង់ធ្វើ ដោយសារកង្វះពេលវេលាមែនដែរឬទេ?
នៅពេលអ្នកត្រលប់មកពីធ្វើការ ពីសាលារៀន ឬមហាវិទ្យាល័យ អ្នកមានបង្អួចពេលវេលាដ៏មានតម្លៃប្រហែល ៤ ទៅ ៦ម៉ោង រវាងម៉ោង ៦ ល្ងាចដល់ពាក់កណ្តាលអធ្រាត្រ។
តើអ្នកបានយកពេលវេលានេះទៅធ្វើអ្វីខ្លះ?
ទីកន្លែងដែលអ្នកអាចដើរទៅដល់ និងគោលដៅដែលអ្នកអាចសម្រេចបានក្នុងជីវិត ភាគច្រើនពឹងផ្អែកលើអ្វីដែលអ្នកធ្វើជាប្រចាំក្នុងរយៈពេល ៤ ទៅ ៦ ម៉ោងនេះ។
អ្នកអាចធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើងដោយការធ្វើលំហាត់ប្រាណ ការអានសៀវភៅ ការរៀនជំនាញផ្សេងៗបន្ថែម ឬ ការឆ្លៀតធ្វើការក្រៅម៉ោងបន្ថែម (side hustle)។ លើសពីនេះ អ្នកក៏អាចចាប់ផ្តើមអាជីវកម្ម ឬរៀនពីរបៀបចាប់ផ្តើមតាមរយៈការមើល YouTube ឬថ្នាក់បង្រៀនអនឡាញជាដើម។ មានបុគ្គលមួយចំនួនដែលទទួលបានភាពជោគជ័យ និងពង្រីកអាជីវកម្ម ឬការងារក្រៅម៉ោងរបស់ពួកគេ ទៅជាប្រភពចំណូលចម្បងតាមរយៈវិធីនេះ។ ជីវិតរបស់អ្នកអាចនឹងផ្លាស់ប្តូរ ១៨០ ដឺក្រេ ដោយផ្អែកលើអ្វីដែលអ្នកធ្វើនៅក្នុងបង្អួចពេលវេលាតូចមួយនេះ។
ដូចនេះ ចូរកុំខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃនេះ និងចាប់ផ្តើមបង្កើតទម្លាប់ល្អៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក។