ពេលនិយាយពីការវិនិយោគ យើងតែងតែនឹកដល់ការវិនិយោគលើទ្រព្យសម្បត្តិផ្សេងៗ ដូចជា អចលនទ្រព្យ ភាគហ៊ុន មូលប័ត្រផ្សេងៗ ជាដើម។ ប៉ុន្តែការវិនិយោគដែលសំខាន់ ហើយយើងត្រូវចាប់ផ្ដើមដំបូងគេនោះគឺ ការវិនិយោគលើខ្លួនឯង។
ខាងក្រោមនេះជាចំណុច ៧យ៉ាងដែលយើងអាចអនុវត្តជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឯង
១. កំណត់គោលដៅជីវិតប្រចាំឆ្នាំ
២. បន្តអភិវឌ្ឍជំនាញនិងសមត្ថភាពរបស់ខ្លួន
៣. មើលថែសុខភាពខ្លួនឯងឱ្យបានមាំទាំ
៤. អានសៀវភៅ អត្ថបទស្រាវជ្រាវឱ្យបានជាប្រចាំដើម្បីពង្រីកចំណេះដឹងឱ្យបានជ្រៅ និងទូលាយ
៥. ចូលរួមកម្មវិធីសិក្ខាសាលា វគ្គហ្វឹកហ្វឺនជំនាញ និងកម្មវិធីសង្គម
៦. កត់កំណត់ហេតុជាប្រចាំហើយពិចារណាលើសកម្មភាពរបស់ខ្លួនប្រចាំថ្ងៃ
៧. ជ្រើសរើសរាប់អានជាមួយមនុស្សល្អ ពូកែនិងជោគជ័យ
៧ វិធីដើម្បីវិនិយោគលើខ្លួនឯង