fbpx

នរណាគេកំពុងតែមានអាជីវកម្ម ឬក៏ជាប្រធានក្រុមហ៊ុនណាមួយ? ហើយរាល់ថ្ងៃមានយុទ្ធសាស្ត្រសម្រាប់អាជីវកម្មនៅ?

យុទ្ធសាស្ត្រ ២ ប្រភេទធំៗដូចខាងក្រោម៖

១. យុទ្ធសាស្ត្រសមុទ្រក្រហម (Red Ocean Strategy)៖ គឺជាយុទ្ធសាស្ត្រដែលអាជីវកម្មធ្វើការប្រកួតប្រជែងជាមួយអាជីវកម្មដទៃជាច្រើននៅក្នុងទីផ្សារតែមួយដែលមានស្រាប់ ប្រៀបបាននឹងសមុទ្រដែលមានត្រីច្រើនដែលខាំគ្នាដណ្ដើមចំណី ធ្វើឱ្យសមុទ្រនោះមានពណ៌ក្រហម។ អាជីវកម្មដែលប្រើយុទ្ធសាស្ត្រនេះ ត្រូវធ្វើការប្រកួតប្រជែងជាមួយដៃគូប្រកួតក្នុងទីផ្សារជាច្រើន ដើម្បីដណ្ដើមយកចំណែកទីផ្សារ(Market Share)របស់ខ្លួនឱ្យបានធំ។

២. យុទ្ធសាស្ត្រសមុទ្រខៀវ (Blue Ocean Strategy)៖ គឺជាយុទ្ធសាស្ត្រដែលអាជីវកម្មផ្ដោតលើការបង្កើតជាតម្រូវការទីផ្សារថ្មី ជាជាងការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានស្រាប់ ប្រៀបបាននឹងសមុទ្រដែលមានត្រីតិច មិនដណ្ដើមចំណីគ្នា និងមានភាពស្ងប់ស្ងាត់ ទើបសមុទ្រមានពណ៌ខៀវ។ ដូចនេះ អាជីវកម្មដែលប្រើយុទ្ធសាស្រ្តនេះ មិនរកស៊ីតាមគេ ឬទៅព្យាយាមប្រកួតយកចំណែកទីផ្សារឡើយ ផ្ទុយទៅវិញគេតែងតែស្វែងរកសក្ដានុពល ឬឱកាសទីផ្សារថ្មីដែលមិនទាន់មាន ហើយបង្កើតជាទីផ្សារមួយដែលមិនមានគូប្រកួតប្រជែង។

ឥលូវ អ្នកទាំងអស់គ្នាបានដឹងពីយុទ្ធសាស្ត្រទាំងពីរខាងលើហើយ! សាកយកទៅពិចារណាមើល តើយុទ្ធសាស្ត្រមួយណាសាកសមនឹងអាជីវកម្មរបស់អ្នកទាំងអស់គ្នាជាង? ជួយ comment ប្រាប់ម្នាក់មួយផង។

យុទ្ធសាស្ត្រសមុទ្រក្រហម Vs. យុទ្ធសាស្ត្រសមុទ្រខៀវ

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading