fbpx
នរណាគេខ្លះដែលចាប់អារម្មណ៍ចង់ដឹងពីផ្សារភាគហ៊ុន? ហើយមានស្គាល់ថាអ្វីជាជាមូលធននូបនីយកម្មទីផ្សារ (Market Capitalization)នៅ? 
 
មូលធននូបនីយកម្មទីផ្សារ (Market Cap) គឺសំដៅទៅលើតម្លៃទីផ្សារសរុបរបស់ភាគហ៊ុននៃក្រុមហ៊ុនមួយ។ គេអាចគណនា Market Cap បានដោយយកតម្លៃភាគហ៊ុនក្នុងមួយហ៊ុន គុណនឹងចំនួនភាគហ៊ុនសរុបរបស់ក្រុមហ៊ុននោះ។ ឧទាហរណ៍ ក្រុមហ៊ុន Apple Inc. បច្ចុប្បន្នភាគហ៊ុនគាត់មានតម្លៃ ១១៥ ដុល្លារក្នុងមួយភាគហ៊ុន ហើយចំនួនភាគហ៊ុនសរុបចំនួនប្រមាណ ១៧.១ ប៊ីលានហ៊ុន នោះ Market Cap របស់ក្រុមហ៊ុនគឺប្រមាណជិត ២ ទ្រីលានដុល្លារ (ស្មើ ១១៥ x ១៧.១ ប៊ីលាន)។
 
តើការដឹងពី Market Cap មានសារៈសំខាន់អ្វី? វាអាចឱ្យយើងដឹងពីទំហំរបស់ក្រុមហ៊ុននោះ ក៏ដូចជាកំណត់ប្រភេទភាគហ៊ុនបាន ពោលគឺយើងអាចបែងចែកប្រភេទភាគហ៊ុនទៅតាមទំហំបាន។ ជាទូទៅ ការកំណត់ប្រភេទភាគហ៊ុនបែបនេះមាន ៤ប្រភេទ៖
  • Large-Cap: ជាប្រភេទក្រុមហ៊ុនដែលមាន Market Cap ចាប់ពី ១០ ប៊ីលានដុល្លារឡើងទៅ,
  • Mid-Cap: ជាប្រភេទក្រុមហ៊ុនដែលមាន Market Cap ចាប់ពី ២ ប៊ីលានដុល្លារដល់ ១០ ប៊ីលានដុល្លារ,
  • Small-Cap: ជាប្រភេទក្រុមហ៊ុនដែលមាន Market Cap ចាប់ពី ៣០០ លានដុល្លារដល់ ២ ប៊ីលានដុល្លារ, និង
  • Micro-Cap: ជាប្រភេទក្រុមហ៊ុនដែលមាន Market Cap ចាប់ពី ៥០ លានដុល្លារដល់ ៣០០ លានដុល្លារ។
ជាធម្មតា ក្រុមហ៊ុនដែលមាន Market Cap តូចអាចមានហានិភ័យខ្ពស់ជាងដោយសារតែមិនសូវមានធនធានច្រើនដូចក្រុមហ៊ុនធំ តែក្រុមហ៊ុនតូចមានសក្ដានុពលកំណើន និងអាចផ្ដល់ប្រាក់ចំណេញលើការវិនិយោគខ្ពស់ជាងវិញក្នុងករណីគំនិតអាជីវកម្ម ឬផលិតផលរបស់ពួកគេទទួលបានភាពជោគជ័យ។ ឧទាហរណ៍៖ ក្រុមហ៊ុនជីវបច្ចេកទេសផលិតថ្នាំ ឬវ៉ាក់សាំងដែលកំពុងស្ថិតក្នុងវគ្គពិសោធន៍។
អ្វីទៅជា Market Cap?

Leave a Reply

Scroll to top
%d bloggers like this: