fbpx
ក្នុងឆ្នាំនេះនៅលើទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុន២ដែលបានធ្វើ IPO (ដាក់លក់ភាគហ៊ុនដំបូង) គឺ ធនាគារពាណិជ្ជ ACLEDA និង ក្រុមហ៊ុន PESTECH។ ចុះនៅលើទីផ្សារអន្តរជាតិវិញមាន IPO ថ្មីៗក្ដៅៗអីខ្លះ?
 
Airbnb – គឺជា website និង mobile app សម្រាប់ជួលកន្លែងស្នាក់នៅពេលយើងទៅដើរលេង។ កន្លែងស្នាក់នៅហ្នឹងមានលក្ខណៈខុសពីសណ្ឋាគារទូទៅព្រោះថាភាគច្រើនគឺជាផ្ទះរបស់អ្នកស្រុកនៅក្នុងទីក្រុងឬស្រុកភូមិដែលយើងទៅហ្នឹងតែម្ដង។ មានន័យថាអ្នកដែលមានផ្ទះទំនេរគាត់អាចដាក់ជួលឱ្យទេសចរ ស្នាក់នៅក្នុងរយៈពេលបានដូចសណ្ឋាគារអញ្ចឹង។ អ្នកស្នាក់នៅអាចទទួលបាននូវបទពិសោធន៍ក្នុងស្រុក ហើយជាទូទៅមានតម្លៃថោកជាងការជួលសណ្ឋាគារ។ ទោះបីដំណើរកំសាន្តក្នុងឆ្នាំនេះបានធ្លាក់ចុះយ៉ាងគំហុក ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុននេះធ្លាក់ចុះ 67% ក៏ដោយក៏ក្រុមហ៊ុននេះនៅតែបន្តតាមគម្រោងក្នុងការធ្វើ IPO ក្នុងខែធ្នូ ឆ្នាំនេះដែរ។
តម្លៃក្រុមហ៊ុន៖​ $១៨ ពាន់លានដុល្លារអាមេរិក។
 
Asana – គឺជា website និង mobile app សម្រាប់ជួយឱ្យក្រុមការងារទាំងឡាយរៀបចំ តាមដាន និង គ្រប់គ្រងការងាររបស់សមាជិកក្រុមទាំងអស់។ Asana មាន features ច្រើនណាស់ដែលជួយឱ្យការធ្វើការងារក្រុមស្រួលជាងមុន។ តាមពិតទៅ Co-founder និង CEO របស់ក្រុមហ៊ុននេះក៏បានចូលរួមបង្កើត (co-founded) Facebook ដែរ។ ភាគហ៊ុនដំបូងបើកលក់ ក្នុងខែកញ្ញា ២០២០។
តម្លៃក្រុមហ៊ុន៖​ $២.៦ ទៅ ៥.៣ ពាន់លានដុល្លារអាមេរិក។
 
DoorDash – គឺជាក្រុមហ៊ុនដឹងជញ្ជូនម្ហូបដ៏ធំមួយនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនមាន mobile app សម្រាប់អ្នកប្រើប្រាស់ ហើយសហការជាមួយហាងជាង ៣០០,០០០ នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងឆ្នាំនេះ DoorDash មានអ្នកប្រើប្រាស់ ដល់ទៅ ២០លានអ្នក កើន២ដងប្រៀបនឹងឆ្នាំ ២០១៩។ ភាគហ៊ុនដំបូងបើកលក់ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
តម្លៃក្រុមហ៊ុន៖​ $១៦ ពាន់លានដុល្លារអាមេរិក។
 
Robinhood – គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកជួញដូរមូលបត្រ ដូចជាភាគហ៊ុន ETFs options និង cryptocurrencies។ Robinhood មាន website និង mobile app សម្រាប់ឱ្យអ្នកប្រើប្រាស់ជួញដូរបាន មានភាពសាមញ្ញ ងាយស្រួលយល់ជាងប្រព័ន្ធផ្សេងៗទៀត ហើយមិនមានគិតថ្លៃជួញដូរ ឬមានតម្រូវការលុយអប្បបរមាទេ។ នេះហើយធ្វើឱ្យRobinhood មានការនិយមប្រើច្រើនក្នុងចំណោមអ្នកទើបចាប់ផ្ដើមវិនិយោគ។
ភាគហ៊ុនដំបូងនឹងបើកលក់ដើមឆ្នាំ២០២១។
តម្លៃក្រុមហ៊ុន៖​ $១១.២ ពាន់លានដុល្លារអាមេរិក
 
Snowflake – ជាក្រុមហ៊ុនសេវាកម្មផ្នែក software (software-as-a-service ឬ SaaS) ដែលផ្ដល់ជាឃ្លាំងស្ដុកទុកទិន្នន័យក្នុងអុីនធឺណេត (cloud-based data warehouse) ដែលមានភាពបត់បែន រហ័ស និងងាយស្រួលយកមកប្រើប្រាស់ ឬសិក្សាជាងប្រព័ន្ធឃ្លាំងស្ដុកទុកព័ត៌មានផ្សេងៗទៀត។ ក្នុងសម័យឥឡូវនេះ ក្រុមហ៊ុនជាច្រើនប្រើប្រាស់សេវាកម្មនេះដើម្បីស្ដុកទិន្នន័យនៃការលក់ ឬទិន្នន័យអតិថិជនរបស់គេ ដើម្បីបង្កើនការលក់ និងចំណូល។
ភាគហ៊ុនដំបូងបើកលក់ ក្នុងខែកញ្ញា ២០២០។
តម្លៃក្រុមហ៊ុន៖​ $៧៥ ពាន់លានដុល្លារអាមេរិក
 
Palantir – ជាក្រុមហ៊ុនសេវាកម្មផ្នែក software មួយដែរ ដែលជួយឱ្យអ្នកប្រើប្រាស់ភ្ជាប់ទៅនឹង ប្រភពទិន្នន័យ សាធារណៈ (public data) ដើម្បីស្វែងយល់ពីនិន្នាការ ទំនាក់ទំនង ការវិភាគផ្សេងៗ ហើយអាចធ្វើការព្យាករណ៍បាន។ រដ្ឋាភិបាលលសហរដ្ឋអាមេរិចជាអ្នកប្រើប្រាស់សេវាកម្មរបស់ Palantir ធំជាងគេមួយ។ ក្នុងឆ្នាំនេះ Palantir ក៏ត្រូវបានប្រើប្រាស់ក្នុងការជួយទប់ស្កាត់ការរាលដាលនៃ COVID-19 ក្នុងសហរដ្ឋអាមេរិកដែរ។
ភាគហ៊ុនដំបូងបើកលក់ ក្នុងខែកញ្ញា ២០២០។
តម្លៃក្រុមហ៊ុន៖​ $២២ ពាន់លានដុល្លារអាមេរិក។
IPO ក្ដៅៗប្រចាំឆ្នាំ ២០២០

Leave a Reply

Scroll to top
%d bloggers like this: