fbpx

ចូលឆ្នាំថ្មី មានគម្រោងទិញផ្ទះដែរទេ?

ការទិញផ្ទះជាការវិនិយោគរយៈពេលវែង ទោះបីជាអ្នកចង់ទិញទុកនៅខ្លួនឯងឬ ទុកជួលក៏ដោយ។ ដូច្នេះហើយការសម្រេចចិត្តត្រូវមានការពិចារណាឲ្យបាល្អិតល្អន់។

ថ្ងៃនេះ LuyBook នឹងចែករំលែកចំណុចមួយចំនួនដែលត្រូវគិតគូរដូចតទៅ៖

ទីតាំង

កត្តាចំបងដែលប៉ះពាល់ដល់តម្លៃអចលនទ្រព្យគឺទីតាំង។ ប្រសិនជាអ្នកទាំងអស់គ្នាចង់ទិញផ្ទះនៅខ្លួនង អ្នកត្រូវមើលថាតើទីតាំងនោះមានភាពងាយស្រួលក្នុងការរស់នៅឬទេ? ក្នុងទីប្រជុំជន មានផ្សារ មន្ទីរពេទ្យឬទេ? ចុះចំងាយប៉ុន្មានពីកន្លែងធ្វើការ សាលារៀន? បើការរស់នៅផ្ទះនោះតម្រូវឲ្យអ្នកទាំងអស់គ្នាចំណាយពេល ១ទៅ២ ម៉ោងក្នុងមួយថ្ងៃៗសម្រាប់ធ្វើដំណើរ តើអ្នកទាំងអស់គ្នាអាចនៅទីនោះដែរឬទេ? ប្រសិនជាមានគម្រោងទុកជួល តើទីតាំងនោះមានតម្រូវការផ្ទះជួលខ្ពស់ឬទេ? ឬក៏នៅតំបន់នោះមានផ្ទះរាប់សិបដាក់ជួលមិនទាន់ដាច់?

គួរទិញផ្ទះបុរី ឬខុនដូ

ចំណុចសំខាន់នោះគឺតម្លៃខុនដូ ឬបុរីអាចរកបានក្នុងតម្លៃប្រហែលគ្នា (ចាប់ពី $៨០,០០០) ប៉ុន្តែអ្វីដែលខុសគ្នានោះគឺទីតាំងខុនដូនៅក្នុងក្រុង ហើយខុនដូមានគ្រឿងបរិក្ខាជាច្រើនដូចជាហាង កន្លែងហាត់ប្រាណ អាងដែលទឹកក្នុងអាគារជាមួយគ្នា។ ដោយឡែកផ្ទះជាប់ដី ហើយដីក្នុងទីផ្សារបច្ចុប្បន្ននេះឡើងថ្លៃជាងអាគារខុនដូ។

ចំណាយដែលយើងមើលរំលង

ចំណាយក្នុងការទិញផ្ទះមិនមែនមានតែប្រាក់តម្កល់ (ជាទូទៅ៣០%នៃតម្លៃផ្ទះ) និងថ្លៃបង់រំលួសប៉ុណ្ណោះទេ ប៉ុន្តែមានតម្លៃផ្សេងៗទៀតដូចជា៖

  • ពន្ធប្រថាប់ត្រា៖ ៤%នៃតម្លៃផ្ទះ(តម្លៃផ្ទះគិតតាមអត្រារបស់រដ្ឋ) ត្រូវបង់ពេលកាត់ឈ្មោះ
  • ពន្ធអចលនទ្រព្យប្រចាំឆ្នាំ៖ ០.១%នៃតម្លៃផ្ទះ(តម្លៃផ្ទះគិតតាមអត្រារបស់រដ្ឋ) ត្រូវបង់រាល់ឆ្នាំ
  • ចំណាយជួសជុលផ្ទះ៖ ផ្ទះតែងមានបញ្ហាពេលយើងចូលនៅ។ ជួនកាលពិដានលេចទឹក ស្ទះទុយោរទឹក ខូចម៉ាស៊ីនត្រជាក់ ស្ទះលូជាដើម។ ម្យ៉ាងទៀត សំណង់ផ្ទះចាប់ពី១០ឆ្នាំទៅតែងត្រូវការចំណាយជួសជុលសារ៉េ ឲ្យមានសភាពថ្មីជាងមុន។ ដូច្នេះប្រសិនជាអ្នកចង់មានផ្ទះអ្នកត្រូវមានកញ្ចប់លុយសម្រាប់ការជួលជុលទាំងនេះបម្រុងទុកពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះថាអ្នកមិនដឹងថាទុយោរទឹកហ្នឹងអាចខូចពេលណានោះទេ។
  • ពន្ធលើចំណេញមូលធន៖ ចាប់ពី២០២២ទៅ ប្រសិនជាអ្នកទាំងអស់គ្នាលក់ផ្ទះ អ្នកទាំងអស់គ្នាត្រូវបង់ពន្ធលើចំណេញមូលធនដែលមានអត្រាប្រហែល ៤%នៃតម្លៃលក់។
  • ចំណាយកម្រៃជើងសារពេលលក់ផ្ទះ៖ ប្រមាណ ៣%នៃតម្លៃផ្ទះប្រសិនជាអ្នកលក់តាមរយះភ្នាក់ងារអចលនទ្រព្យ។

លក់ចេញវិញ?

ចំណុចចុងក្រោយគឺត្រូវគិតថាតើអ្នកមានគម្រោងលក់ផ្ទះនោះវិញឬទេ។ លក់ក្នុងរយៈពេលប៉ុន្មានឆ្នាំ? ៣ឆ្នាំ? ៥ឆ្នាំ? ១០ឆ្នាំ ឬយូរជាងនេះ? ដោយសារតែចំណាយបង់ពន្ធនិងកម្រៃជើងសារខាងលើ អ្នកទាំងអស់គ្នាត្រូវលក់ផ្ទះក្នុងតម្លៃយ៉ាងហោចណាស់ ១៥%ខ្ពស់ជាងតម្លៃទិញ ដើម្បីរួចដើម។


ចំណុចត្រូវពិចារណា មុនទិញផ្ទះដំបូង

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading