fbpx

បងប្អូនមួយចំនួនតែងឆ្ងល់ថា ធនាគារ និងមីក្រូហិរញ្ញវត្ថុខុសគ្នាត្រង់ណា?

ដើម្បីដោះស្រាយចម្ងល់ ថ្ងៃនេះ LuyBook នឹងធ្វើការពន្យល់ពីចំនុចខុសគ្នាមួយចំនួនរវាងស្ថាប័នទាំងពីរនេះ រួមមាន៖

១. តម្រូវការដើមទុនអប្បបរមា (Minimum paid up capital)៖ ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានតម្រូវឱ្យមានបរិមាណដើមទុនកម្រិតខុសៗគ្នាទៅតាមប្រភេទនៃអាជ្ញាបណ្ណ។ -ធនាគារពាណិជ្ជ តម្រូវឱ្យមានដើមទុនយ៉ាងតិច $75 លានដុល្លារ-ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារបរទេស តម្រូវឱ្យមានដើមទុនយ៉ាងតិច $75លានដុល្លារ-ធនាគារបរទេសថ្នាក់វិនិយោគ (Banks of Investment-grade foreign banks) តម្រូវឱ្យមានដើមទុនយ៉ាងតិច $50 លានដុល្លារ-មីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ តម្រូវឱ្យមានដើមទុនយ៉ាងតិច $30លានដុល្លារ• មីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ តម្រូវឱ្យមានដើមទុនយ៉ាងតិច $30លានដុល្លារ-មីក្រូហិរញ្ញវត្ថុ ដែលមិនទទួលប្រាក់បញ្ញើ តម្រូវឱ្យមានដើមទុនយ៉ាងតិច $1.5លានដុល្លារ

២. ប្រភេទនៃសេវាកម្ម៖ ក្រឡេកមួយភ្លេតមកប្រហែលជាបងប្អូនមួយចំនួនអាចគិតថាសេវាកម្មផ្តល់ឱ្យដោយធនាគារ និងមីក្រូហិរញ្ញវត្ថុមិនសូវមានអ្វីប្លែកពីគ្នាទេ។ ស្ថាប័នទាំងពីរសុទ្ធតែអាចផ្តល់ប្រាក់កម្ចី ផ្តល់ប្រាក់បញ្ញើ និងផ្ទេរប្រាក់ដូចគ្នា។ ប៉ុន្តែ ប្រសិនបងប្អូនមើលនៅចំនុចទី ១ នឹងដឹងថាស៊ីសងលើប្រភេទអាជ្ញាបណ្ណ មីក្រូហិរញ្ញវត្ថុមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យធ្វើការទទួលប្រាក់បញ្ញើនោះទេ។

៣. ប្រភេទទីផ្សារ៖ ធនាគារផ្តោតទៅលើការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់បុគ្គល និងក្រុមហ៊ុនដែលស្ថិតក្នុងប្រព័ន្ធធនាគារស្រាប់ ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចាប់ផ្តើមដំបូងនៅអំឡុង ២០ឆ្នាំជាងមុនដោយអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្តល់ឥណទានខ្នាតតូចនិង សេវាហិរញ្ញវត្ថុដល់គ្រួសារនៅតាមជនបទដែលមានប្រាក់ចំណូលទាប និង ទ្រព្យសម្បត្តិតិចតួច។ ប៉ុន្តែបច្ចុប្បន្ន យើងឃើញថាមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានកែប្រែមុខមាត់ និង បង្កើនកម្រិតដើមទុន និងពង្រីកសេវាកម្មរបស់ខ្លួនសឹងតែប្រហាក់ប្រហែលនឹងធនាគារដែរ។

៤. ទំហំនៃហានិភ័យ៖ មីក្រូហិរញ្ញវត្ថុទទួលយកហានិភ័យធំជាធនាគារ ដោយសារមួយចំណែកធំនៃអតិថិជនរបស់មីក្រូហិរញ្ញវត្ថុ ជាបុគ្គលដែលមានប្រាក់ចំណូលទាប និងមិនមានប្រវត្តិកម្ចី។ ឧទាហរណ៍កសិករធ្វើស្រែចម្ការ រកចំណូលបានប៉ុន្មានពាន់ដុល្លារក្នុងមួយឆ្នាំ។ ដូចនេះមីក្រូហិរញ្ញវត្ថុត្រូវគិតអត្រាការប្រាក់ខ្ពស់ជាងធនាគារធម្មតា ដើម្បីទូទាត់នឹងហានិភ័យខ្ពស់ដែលពួកគេទទួល។ នៅប្រទេសកម្ពុជាអត្រាការប្រាក់កម្ចីសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានកំណត់ត្រឹម ១៨ ភាគរយ។


ធនាគារ និង មីក្រូហិរញ្ញវត្ថុ ខុសគ្នាត្រង់ណា?

Leave a Reply

Scroll to top
%d bloggers like this: