សព្វថ្ងៃ តើអ្នករកចំណូលបានគ្រប់គ្រាន់ឬនៅ?
សាកគិតមើលពេលខ្លះ យើងគិតតែពីរវល់ធ្វើការប្រចាំថ្ងៃដើម្បីរស់ ឬគិតថាស្ថានភាពជីវិតប្រចាំថ្ងៃយើងគ្រប់គ្រាន់ហើយ (comfort zone) ដែលយើងហាក់បីដូចជាភ្លេចអំពីក្ដីស្រមៃរបស់យើ
តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ ឬបារម្ភទេថា តើខ្លួនរកប្រាក់ចំណូលគ្រប់គ្រាន់ឬអត់?ចំណុចទាំង ៧ ខាងក្រោមនេះជាសញ្ញាបង្ហាញថាអ្នកត្រូវការរកចំណូលបន្ថែម។
១. ប្រាក់ចំណូលរាល់ខែ បានត្រឹមតែល្មមសម្រាប់ចំណាយប្រចាំខែ ឬស្ទើរតែមិនគ្រាន់
២. អ្នកព្យាយាមកាត់បន្ថយចំណាយជារឿយៗ
៣. អ្នកមិនមានលុយសន្សំទាល់តែសោះ ឬត្រឹមបន្តិចបន្តួច
៤. អ្នកតែងមានការព្រួយបារម្ភពីរឿងលុយកាក់
៥. ប្រាក់ចំណូលរបស់អ្នកទាមជាងកម្រិតចំណាយចាំបាច់ក្នុងការរស់នៅ (cost of living)។
បើយោងតាម Numbeo* កម្រិតចំណាយចាំបាច់ក្នុងការរស់នៅក្នុងក្រុងភ្នំពេញគឺ ៦០៤ដុល្លារ សម្រាប់មនុស្សម្នាក់ ក្នុង១ខែ។៦ អ្នកមានអាយុ ឬសមត្ថភាពស្របាលអ្នកអាចរកប្រាក់ចំណូលបានច្រើនជាង។៧ ជាមួយនឹងប្រាក់ចំណូលបច្ចុប្បន្ន អ្នកនឹងត្រូវចំណាយពេលយូរពេកដើម្បីសម្រេចបានគោលដៅ ហិរញ្ញវត្ថុរបស់អ្នក។
*ប្រភព: https://www.numbeo.com/cost-of-living/in/Phnom-Penh