fbpx

យើងបានដឹងហើយថា វិបត្តិកូវីដ ១៩ បានជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង។ ជាក់ស្ដែង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ បានបង្កើតឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង និងបានឆក់យកជីវិតបងប្អូនប្រជាជនខ្មែរយើងផងដែរ។

ជាការបន្តយកចិត្តទុកដាក់ដល់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយវិបត្តិកូវីដ ១៩នេះ, រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវវិធានការជុំទី ៨ ដែលមានរៀបរាប់ដោយសង្ខេបដូចខាងក្រោម៖

១. វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍៖

– បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លាអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប រយៈពេល ០៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២១។ ម្ចាស់រោងចក្រ-សហគ្រាស ត្រូវបន្ថែមចំនួន ៣០ដុល្លារអាមេរិក ក្នុងម្នាក់បន្ថែម។

– បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លាអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ រយៈពេល ០៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២១។ សហគ្រាស និងអាជីវកម្មក្នុងវិស័យនេះ ងាចចូលរួមតាមការស្ម័គ្រចិត្តបន្ថែម។

– បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ព្រះសីហនុ, កែប, កំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២១។

– បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំងសុខភាព នៃបេឡាជិតសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។

២. វិធានការបន្តជួយវិស័យអាកាសចរណ៍៖

ដោយបន្តលើកលែងការបង់ពន្ធអប្បបរមា ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ និងបន្តពន្យារពេលការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២១។

៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ

បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់រយៈពេល ០៣ ខែទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២១។

វិធានការជុំទី ៨ របស់រដ្ធាភិបាលឆ្លើយតបនឹងវិបត្តិកូវីដ ១៩

Leave a Reply

Scroll to top
%d bloggers like this: