fbpx

សម្រាប់មនុស្សជាច្រើន ការទិញផ្ទះដំបូង គឺជាព្រឹត្តិការណ៍ធំមួយនៅក្នុងជីវិត។ ជាពិសេស បុគ្គលដែលនៅក្នុងវ័យ ២០ ជាង ឬ ៣០ ស្តើង តែងមានអារម្មណ៍ភ័យ និងមិនដឹងថាគួរចាប់ផ្តើម ពីចំណុចណាក្នុងដំណើរការទិញផ្ទះរបស់ពួកគេ។ ការទិញផ្ទះ គឺមិនងាយស្រួលដូចជាការទិញរបស់ ប្រើប្រាស់ប្រចាំថ្ងៃទេ ព្រោះអ្នកកំពុងតែទិញអនាគតរបស់អ្នក ក៏ដូចជាកន្លែងដែលក្រុមគ្រួសារ និងកូន ៗ របស់អ្នកនឹងធំឡើង និងបង្កើតអនុស្សាវរីយ៍ពេញមួយជីវិត។

ដើម្បីជួយផ្តល់ការតម្រង់ទិស និង កាត់បន្ថយសម្ពាធរបស់អ្នកដែលកំពុងពិចារណាក្នុងការទិញផ្ទះដំបូង ខាងក្រោមនេះគឺជាសំណួរចំនួន ១០ ដែលអ្នកគួរសួរខ្លួនឯងមុនពេលទិញផ្ទះដំបូង ៖

១. តើខ្ញុំទិញ ដើម្បីស្នាក់នៅ ឬវិនិយោគ?

២. តើខ្ញុំមានកញ្ចប់លុយត្រៀមប៉ុន្មានសម្រាប់ទិញផ្ទះ?

៣. តើខ្ញុំអាចខ្ចីប្រាក់បានប៉ុន្មាន (សម្រាប់អ្នកបង់រំលួស)?

៤. តើខ្ញុំត្រូវសន្សំប៉ុន្មានសម្រាប់លុយកក់?

៥. តើខ្ញុំត្រូវការសន្សំសម្រាប់ចំណាយក្នុងការរើចូលទៅនៅក្នុងផ្ទះទេ?

៦. តើគ្រឿងសង្ហារិម និងការតុបតែងមានតម្លៃប៉ុន្មាន?

៧. តើខ្ញុំអាចមានលទ្ធភាពបង់រំលស់ប្រចាំខែបានទេ?

៨. ក្រៅពីថ្លៃផ្ទះ នៅមានថ្លៃអ្វីទៀតដែលខ្ញុំត្រូវចំណាយជាប្រចាំ (ឧទា៖ ពន្ធ ថ្លៃជួសជុលផ្ទះ)

៩. តើខ្ញុំមានពិន្ទុឥណទាន (credit score) ល្អទេ?

១០. តើខ្ញុំត្រូវដាក់ពាក្យសុំប្រាក់កម្ចីរួមជាមួយប្តី/ប្រពន្ធរបស់ខ្ញុំដែរឬទេ?

បន្ទាប់ពីបានអានសំណួរទាំង ១០ នេះហើយ តើអ្នកត្រៀមខ្លួនទិញផ្ទះដំបូងហើយឬនៅ?


១០ សំណួរ ត្រូវសួរខ្លួនឯងមុនពេលទិញផ្ទះដំបូង

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading