fbpx

ជារៀងរាល់ឆ្នាំលោក Warren Buffet ដែលជា CEO នៃក្រុមហ៊ុន Berkshire Hatherway និងដៃគូរបស់គាត់ គឺលោក Charlie Munger តែងរៀបចំប្រជុំប្រចាំឆ្នាំជាមួយម្ចាស់ភាគហ៊ុន ដើម្បីឆ្លើយសំនួរគ្រប់យ៉ាងទាក់ទងនឹងទីផ្សារ សេដ្ឋកិច្ច និងនយោបាយជាដើម។

លោក Warren Buffet បច្ចុប្បន្នមានអាយុ ៩០ ឆ្នាំ ខណៈលោក​ Charlie Munger មានអាយុ ៩៧ ឆ្នាំ។​ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២១ នេះ លោកទាំងពីរបានបញ្ចេញមតិមួយចំនួនទៅកាន់វិនិយោគិនថ្មី៖

១. ការជ្រើសរើសភាគហ៊ុនដែលជោគជ័យគឺពិបាកខ្លាំងណាស់

“ខ្ញុំមិនគិតថាមនុស្សទូទៅអាចរើសភាគហ៊ុនបានទេ”។ លោក Warren Buffett បានលើកឡើងនូវអានុសាសន៍ ដែលលោកតែងតែនិយាយម្តងហើយម្តងទៀតនោះគឺ វិនិយោគិន ៩៩% មិនគួរព្យាយាមជ្រើសរើសក្រុមហ៊ុនដោយខ្លួនឯងនោះទេ ការវិនិយោគបែបអកម្មទៅលើសន្ទស្សន៍ទីផ្សារគឺជាវិធីដ៏ល្អបំផុតសម្រាប់ពួកគេ។ លោកបានលើកឧទាហរណ៏ ដោយបង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនធំៗ ទាំង ២០ នៅលើពិភពលោក ទាំងនៅឆ្នាំ ១៩៨៩ និង ២០២១។ ក្នុងបញ្ជីនោះគឺ​ ក្រុមហ៊ុនលំដាប់ក្នុងឆ្នាំ ១៩៨៩ ត្រូវជំនួសតំណែងដោយក្រុមហ៊ុនថ្មីៗទាំងអស់នាពេលបច្ចុប្បន្ននេះទេ។ ប៉ុន្តែផ្ទុយទៅវិញ តម្លៃមូលធនកម្មទីផ្សារ (market capitalization) របស់សន្ទស្សន៍ទីផ្សារនៅតែបន្តកើនឡើងជាលំដាប់។

មេរៀនចំបងនោះ គឺថាពិភពលោកអាចផ្លាស់ប្តូរយ៉ាងខ្លាំង ដែលយើងមិនអាចស្មានត្រូវ វាជាការសំខាន់ណាស់សម្រាប់វិនិយោគិនក្នុងការមានផលប័ត្រ (portfolio) ទូលំទូលាយ និងពិពិធកម្មល្អ ដើម្បីកំណើនក្នុងរយៈពេលវែង។

២. កុំជួញដូរភាគហ៊ុនដូចល្បែងក្នុងកាស៊ីណូ

ជាមួយនឹងការកើនប្រជាប្រិយភាពរបស់កម្មវិធីវិនិយោគ ដែលមានលក្ខណៈដូចជាហ្គេមរបស់ Robinhood ក្នុងអំឡុងពេលកូវីត ១៩ គេសង្កេតឃើញថាវិនិយោគិនវ័យក្មេងៗនិងគ្មានបទពិសោធន៍បានចាប់ផ្តើមប្រឡូកក្នុងវិស័យទីផ្សារភាគហ៊ុន ដោយមិនស្វែងយល់ពីហានិភ័យ និងធ្វើការជួញដូរភាគហ៊ុនដូចជាកាស៊ីណូ។ អ្នកទាំងពីរមិនគាំទ្រនឹងសកម្មភាពបែបនេះឡើង ព្រោះវាអាចប៉ះពាល់យ៉ាងខ្លាំងទៅលើវិនិយោគិនថ្មីទាំងនោះ។ ការវិនិយោគត្រូវផ្តោតទៅលើរយៈពេលវែង។

មេរៀនពី Warren Buffett សម្រាប់វិនិយោគិនឆ្នាំ ២០២១

Leave a Reply

Scroll to top
%d bloggers like this: