fbpx

តើអ្នកកំពុងគិតចង់វិនិយោគលើ cryptocurrency មួយចំនួនមែនទេ?ហើយមានឆ្ងល់អត់ តើ Ethereum គឺជាអ្វី? បើឆ្ងល់ តោះ​ស្រាយចម្ងល់ក្នុងអត្ថបទនេះ!

១. តើ Ethereum គឺជាអ្វី?

Ethereum ត្រូវបានគេច្រឡំយ៉ាងញឹកថាជាប្រភេទ cryptocurrency មួយ។ ការយល់បែបនេះគឺមិនត្រឹមត្រូវទេ។ Ethereum គឺជា blockchain platform ឬវេទិកា blockchain មួយដែលអនុញ្ញាតឱ្យប្រព័ន្ធទូទាត់វិមជ្ឈការ និងកម្មវិធីវិមជ្ឈការ (decentralized app) ធ្វើការដំណើរការនៅលើវា។ ហើយ Ethereum Blockchain ប្រើប្រាស់ Ether ជា cryptocurrency ដើម្បីផ្តល់ជាកម្រៃទៅកាន់ miner ដែលជាអ្នកគណនាប្រតិបត្តិការនៅក្នុង Ethereum Virtual Machine ។

នៅលើ Ethereum អ្នកប្រើប្រាស់អាចបង្កើតកម្មវិធី app ដោយមិនមានការគ្រប់គ្រងពីបុគ្គល ឬស្ថាប័នណាមួយ ព្រមទាំងប្រើ Smart contract ដើម្បីធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងអាចទុកចិត្តបានជាមួយគ្នា។

២. តើ Smart Contract គឺជាអ្វី?

តម្រូវការចាំបាច់ និងគោលដៅនៃជីវិតរបស់អ្នកទាំងពីរអាចផ្លាស់ប្តូរតាមពេលវេលា និងកាលៈទេសៈ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុង Ethereum Blockchain ប្រតិបត្តិការអាចប្រព្រឹត្តឡើងបានក្នុងករណីលុះត្រាតែលក្ខខណ្ឌជាក់លាក់ត្រូវបានអនុវត្ត។ Smart contract ជាអ្នកសំរេចលក្ខខណ្ឌទាំងនេះ។​ នៅពេលកិច្ចសន្យា Smart contract មួយត្រូវបានសរសេរ គ្មាននរណាអាចធ្វើការផ្លាស់ប្តូរឬក្លែងបន្លំវាបានទេ។ ហើយប្រសិនបើលក្ខខណ្ឌនៃកិច្ចសន្យាមិនត្រូវបានបំពេញ នោះ smart contract នឹងមិនអនុញ្ញាតឱ្យប្រតិបត្តិការនោះកើតឡើងឡើយ។

ឧទាហរណ៏សាមញ្ញនៃ Smart contract គឺ អ្នកចង់ទិញទឹកក្រូចតម្លៃ $1 ពីម៉ាស៊ីនលក់ទឹក។ លុះត្រាតែអ្នកដាក់លុយចូលទៅគ្រប់ទើបម៉ាស៊ីនព្រមទម្លាក់ទឹកឱ្យ។ ប្រសិនបើខ្វះ លុយនឹងត្រូវខ្ជាក់ចេញមកវិញ ហើយប្រតិបត្តិការរបស់អ្នកមិនបានសម្រេច។

៣. តើ Decentralized Apps (DApps) គឺជាអ្វី?

ស្ថាបនិករបស់ Ethereum ចង់អោយអ្នកប្រើប្រាស់ប្រព័ន្ធ Ethereum រៀនស្វែងយល់ និងបង្កើតកម្មវិធី app ផ្សេងៗនៅលើវេទិកា Ethereum blockchain។ ជាមួយ DApps កម្មវិធីដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម ពាណិជ្ជកម្មអេឡិចត្រូនិច និងធនាគារតាមអ៊ីនធើរណេតមិនត្រូវការ central server ទៀតទេ។ ផ្ទុយទៅវិញពួកគេដំណើរការលើ blockchain ដោយប្រើវាដើម្បីធ្វើវិមជ្ឈការ server របស់ពួកគេ។ (កាត់បន្ថយហានិភ័យនៅពេលមានភាពមិនប្រក្រតីណាមួយនៅលើ server)។

៤. តើ Gas Fee គឺជាអ្វី?

Ethereum ប្រៀបបានជាយានយន្ត ដើម្បីដំណើរការយានយន្ត Ethereum ត្រូវការ Ether ជាសាំងចាក់បញ្ឆេះ។ ដូចនេះ ហើយបានជាគេប្រើពាក្យ Gas Fee។

ប្រតិបត្តិការនីមួយៗនៅលើ Ethereum ត្រូវការកម្រៃ Gas Fee ដើម្បីបំពេញការងារ។ ការងារកាន់តែធំ និងស្មុគស្មាញ ត្រូវការ Gas Fee កាន់តែច្រើន ដើម្បីរក្សាគុណភាពនៃការគណនា និង សុវត្ថិភាព។ ប្រសិនបើអ្នកកំណត់ Gas Fee សម្រាប់ប្រតិបត្តិការរបស់អ្នកទាបពេក miner អាចនឹងមិនព្រម ដើម្បីជួយទទួលស្គាល់សំណើរបស់អ្នកទេ។

៥. តើធ្វើយ៉ាងម៉េចទើបអាចទិញ Ethereum បាន?

ទីផ្សារ crypto ជាច្រើនសុទ្ធតែមានដាក់លក់ Ethereum ប៉ុន្តែការទាមទារថ្លៃសេវា និងការផ្តល់កម្រិតសុវត្ថិភាពគឺខុសៗគ្នា។ អ្នកអាចសាកល្បងបង្កើតគណនីជួញដូរតាមរបស់ទីផ្សារ Binance ដោយឆ្លងកាត់ដំណាក់កាល Know Your Customer របស់ Binance ដែលតម្រូវឱ្យអ្នកមានសៀវភៅ passport ដើម្បីបញ្ជាក់អត្តសញ្ញាណ។

នៅពេលដែលអ្នកត្រូវបានចុះឈ្មោះរួចរាល់ អ្នកអាចធ្វើការទិញតាមរយៈការវេរលុយពីធនាគារទៅកាន់ binance ឬប្រើប្រាស់ mastercard ឬ visa card ដើម្បីទិញ។

៦. តើ Ethereum អាចទៅជាយ៉ាងណានៅពេលអនាគត?

ប្រតិបត្តិការដែលកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងជាច្រើនតម្រូវឱ្យយើងទាំងអស់គ្នាធ្វើការជឿទុកចិត្តលើអ្នកដែលយើងមិនស្គាល់។ ឧទាហរណ៍ នៅពេលយើងទិញទំនិញអនឡាញ យើងត្រូវផ្តល់ទឹកប្រាក់​ និងព័ត៌មានរបស់យើងទៅម្ចាស់ហាង ដោយយើងមិនទាន់ទាំងប្រាកដថាទំនិញដែលបានមកនឹងដូចការរំពឹងទុកឬក៏អត់។ អ្វីដែល Ethereum ចង់ធ្វើ គឺអនុញ្ញាតឱ្យរាល់ប្រតិបត្តិការទាំងឡាយ (ឧទាហរណ៍ ការទិញ ឬលក់ឡាន, ការផ្ទេរប្រាក់, ការជួលអាផាតមិន -ល-) ដំណើរការដោយប្រើប្រាស់ smart contract និង dApps ដោយមានសុវត្ថិភាព និងក្នុងកម្រៃទាប ហើយមិនចាំបាច់តម្រូវឱ្យយើងធ្វើការជឿទៅលើអ្នកណាទាំងអស់។


អ្វីទៅជា Ethereum?

Leave a Reply

Scroll to top
%d bloggers like this: